Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

អំពើជួញដូរមនុស្សនៅតែជាបទឧក្រិដ្ឋមួយ ក្នុងចំណោមឧក្រិដ្ឋកម្មឆ្លងដែនដែលប្រទេសនានាកំពុងតែប្រឈមមុខនាពេលបច្ចុប្បន្ន

ដោយ Pothe Thun
16/02/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
អំពើជួញដូរមនុស្សនៅតែជាបទឧក្រិដ្ឋមួយ ក្នុងចំណោមឧក្រិដ្ឋកម្មឆ្លងដែនដែលប្រទេសនានាកំពុងតែប្រឈមមុខនាពេលបច្ចុប្បន្ន
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អំពើជួញដូរមនុស្ស នៅតែជាបទឧក្រិដ្ឋមួយ ក្នុងចំណោមឧក្រិដ្ឋកម្មឆ្លងដែន ដែលប្រទេសនានាបកំពុងតែប្រឈមមុខនាពេលបច្ចុប្បន្ន ហើយអំពើនេះត្រូវបានចាត់ទុកថា ជាទាសភាពសម័យទំនើបដែលមានចរិតស្មុគស្មាញប្រកបដោយល្បិចកលពាក់ព័ន្ធទៅនឹងរបត់នៃផ្នត់គំនិត ចិត្តសាស្រ្តសង្គម ការរីកចម្រើននៃវិទ្យាសាស្រ្ត បច្ចេកទេស ការវិវត្តន៍នៃសេដ្ឋកិច្ច សង្គមនយោបាយជាតិ អន្តរជាតិជាដើម។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាម (គ.ខ.ប.ជ) នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ថា ដោយសារចរិតស្មុគស្មាញនៃបទល្មើសជួញដូរមនុស្សនោះ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានបង្កើនការយកចិត្តទុកដាក់ និងបង្កើតឱ្យមានជាយន្តការជាតិដ៏រឹងមាំមួយ ដើម្បីសម្របសម្រួលប្រមូលផ្តុំគ្រប់កិច្ចខិតខំប្រឹងប្រែងទាំងអស់ ឱ្យមានកិច្ចសហការជាមួយគ្នាកាន់តែជិតស្និទ្ធ ចែករំលែកព័ត៌មាន និងបទពិសោធន៍ជាក់ស្តែង ដើម្បីរួមគ្នារិះរកមធ្យោបាយបំពេញចន្លោះខ្វះខាត និងបង្កើនប្រសិទ្ធភាពឆ្លើយតបឱ្យកាន់តែល្អប្រសើរ។ ឯកឧត្តមបន្តថា គ្រប់ស្ថាប័នរដ្ឋ មិនអាចមានស្ថាប័នណាមួយ អាចអនុវត្តវិធានការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឱ្យមានប្រសិទ្ធភាពតែម្នាក់ឯងបានឡើយ បើមិនមានការរួមសហការល្អ ក្នុងការអនុវត្តឱ្យបានព្រមៗគ្នា និងមិនមានយុទ្ធសាស្រ្តទូលំទូលាយឆ្ពោះទៅកាន់គោលដៅរួមគ្នាទេនោះ។ ជនល្មើសមានល្បិចកលប្រើប្រាស់ឧបករណ៍ទំនើប មានវិធីសាស្រ្តបត់បែនគ្រប់សកម្មភាព និងមានទំនាក់ទំនងជាប្រព័ន្ធទាំងតាមវិធីស្របច្បាប់ និងមិនស្របច្បាប់។ បើមិនមានការឯកភាពគ្នាជាធ្លុងមួយក្នុងការកំណត់ទិសដៅ និងវិធានការជាក់លាក់ទេ យើងនៅតែប្រឈមមុខនឹងការបង្ក្រាប និងការដោះស្រាយបញ្ហាជនរងគ្រោះកាន់តែច្រើន ធ្វើឱ្យមានស្ថានភាពច្របូកច្របល់ ហើយបន្តឱ្យមានការខាតបង់ដល់ប្រជាពលរដ្ឋ និងប្រទេសជាតិទៀតផង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមបន្តថា ឧក្រិដ្ឋជនធ្វើសកម្មភាពបទល្មើសដោយប្រើប្រាស់គ្រប់មធ្យោបាយ និងវិធីសាស្រ្តគ្រប់រូបភាព ក្នុងគោលបំណងទុច្ចរិត ដើម្បីកេងប្រវ័ញ្ចយកផលប្រយោជន៍ពីជនរងគ្រោះ ទោះបីជាមានច្បាប់ដាក់ទោសធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ក៏ឧក្រិដ្ឋជនមិនញញើតនឹងធ្វើសកម្មភាពឡើយ ឱ្យតែអាចយកផលចំណេញបាន គេនឹងធ្វើដោយមិនគិតពីការឈឺចាប់ ឬក្តីវិនាសអន្តរាយរបស់មនុស្សណាម្នាក់ឬប្រទេសជាតិណាមួយឡើយ។ ជាក់ស្តែងកន្លងមកមានជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ត្រូវបានរងគ្រោះជាបន្តបន្ទាប់។ ពាក់ព័ន្ធករណីនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើបញ្ហានេះ ហើយក្រសួងស្ថានប័ន និងអង្គការមិនមែនរដ្ឋាភិបាល និងអន្តរជាតិជាច្រើន ក៏បាននឹងកំពុងតែធ្វើកិច្ចការយ៉ាងសកម្មក្នុងការបង្ការទប់ស្កាត់ ការបង្ក្រាបការជួយជនរងគ្រោះ និងការផ្តន្ទាទោសជនល្មើស។ “យើងមានច្បាប់ និងបទដ្ឋានគតិយុត្តជាច្រើនត្រូវបានជំរុញការអនុវត្ត និងការតាមដានយ៉ាងយកចិត្តទុកដាក់ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែរបាននឹងកំពុងបំពេញបន្ថែមនូវភាពខ្វះចន្លោះក្នុងក្របខ័ណ្ឌច្បាប់ និងក្របខ័ណ្ឌនៃការអនុវត្ត ដើម្បីធានាឱ្យបាននូវការឆ្លើយតប ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងអំពើជួញដូរមនុស្ស”។ បើទោះបីយើងបានធ្វើការជំរុញផ្សព្វផ្សាយជាសាធារណៈ អប់រំទូន្មាន ដាស់តឿនក្រើនរំលឹកជាប្រចាំយ៉ាងទូលំទូលាយ ដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង បានដឹងបានលឺ ឬធ្លាប់បានទទួលភាពរងគ្រោះរួចហើយក្តី តែហាក់ដូចជានៅមិនទាន់បានយកចិត្តទុកដាក់ ហើយនៅតែមានអ្នកបន្តផ្សងព្រេង និងជឿលើការអូសទាញពីជនខិលខូចជាមេខ្យល់ ជាជាងការដាស់តឿនឱ្យប្រុងប្រយ័ត្នរបស់អាជ្ញាធរនិងអ្នកពាក់ព័ន្ធ។ ដោយឡែក នៅក្នុងបរិបទជំងឺកូវីដ-១៩ កន្លងមក និងបច្ចុប្បន្នបានកើតមាននូវអំពើជួញដូរមនុស្ស ក្នុងរូបភាពការនាំចេញដោយមិនស្របច្បាប់សម្រាប់នាំចេញ ការលាងសម្អាតប្រាក់ ការរំលោភបំពានតាមប្រព័ន្ធអនឡាញជាដើម ដែលជាសកម្មភាពខុសច្បាប់ហើយបានជះឥទិ្ធពលមិនល្អ។

មានប្រសាសន៍ក្នុងឱកាសនោះដែរ លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តសៀមរាប បានឲ្យដឹងថា លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានអនុវត្តសកម្មភាពដោយមានការចូលរួមយ៉ាងសកម្មពីគ្រប់អ្នកពាក់ព័ន្ធទាំងស្ថាប័នរដ្ឋ និងអង្គការសង្គមស៊ីវិល ដែលជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញការបង្ការទប់ស្កាត់ លុបបំបាត់អំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទលើស្រ្តីនិងកុមារ ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងអំពើហិង្សាទាក់ទងនឹងយេនឌ័រ ។ល។ លោកស្រីអភិបាលរងបន្តថា លេខាធិការដ្ឋានបានអនុវត្តផែនការសកម្មទទួលបានលទ្ធផលគួរឱ្យគត់សម្គាល់ ដែលជាក់ស្តែងនៅក្នុងឆ្នាំ២០២២ លេខាធិការដ្ឋានបានរៀបចំ និងអនុវត្តផែនការសកម្មភាពដោយផ្អែកទៅយុទ្ធសាស្រ្តចំនួន៤ នៃផែនការសកម្មភាពជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ៥ឆ្នាំ(២០១៩-២០២៣) រួមមាន៖ យុទ្ធសាស្រ្តទី១.ពង្រឹងកិច្ចសហប្រតិបតិបត្តិការ ការកសាង និងអនុវត្តច្បាប់គោលនយោបាយ និងបទដ្ឋានគតិយុត្តនានា, យុទ្ធសាស្រ្តទី២.ការលើកកម្ពស់ការបង្ការទប់ស្កាត់ រាល់ទម្រង់នៃអំពើជួញដូរមនុស្ស និងការរំលោភបំពានផ្លូវ ភេទលើកុមារ, យុទ្ធសាស្រ្តទី.ពង្រឹងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌឆ្លើយតបទៅនឹងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និងយុទ្ធសាស្រ្តទី៤.បង្កើនកិច្ចការពារជនរងគ្រោះ ជាពិសេសស្រ្តី និងកុមារ៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ជួញដូរ​មនុស្សបទឧក្រិដ្ឋ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានដឹកនាំមន្ត្រីតាមបណ្តាស្ថាប័ន អង្គភាព និងយុវជនក្នុងខេត្ត សម្អាតអនាម័យ អបអរសាទរខួបលើកទី៦៨ កំណើតកាកបាទក្រហមកម្ពុជា 

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានដឹកនាំមន្ត្រីតាមបណ្តាស្ថាប័ន អង្គភាព និងយុវជនក្នុងខេត្ត សម្អាតអនាម័យ អបអរសាទរខួបលើកទី៦៨ កំណើតកាកបាទក្រហមកម្ពុជា 

ក្រសួងទេសចរណ៍ជម្រុញដល់អ្នកពាក់ព័ន្ធលើវិស័យទេសចរណ៍ត្រៀមខ្លួនឲ្យបានរួចរាល់ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចណ៍ចិន ដែលនឹងសម្រុកមកនាពេលខាងមុខ

ក្រសួងទេសចរណ៍ជម្រុញដល់អ្នកពាក់ព័ន្ធលើវិស័យទេសចរណ៍ត្រៀមខ្លួនឲ្យបានរួចរាល់ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចណ៍ចិន ដែលនឹងសម្រុកមកនាពេលខាងមុខ

អ្នកឧកញ៉ា សៀង ណាំ បើកការដ្ឋានផ្លូវក្រាលកៅស៊ូប្រវែង ២៥គីឡូម៉ែត្រនៅស្រុកក្រឡាញ់ ខេត្តសៀមរាប

អ្នកឧកញ៉ា សៀង ណាំ បើកការដ្ឋានផ្លូវក្រាលកៅស៊ូប្រវែង ២៥គីឡូម៉ែត្រនៅស្រុកក្រឡាញ់ ខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.