Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អ្នកឧកញ៉ា សៀង ណាំ បើកការដ្ឋានផ្លូវក្រាលកៅស៊ូប្រវែង ២៥គីឡូម៉ែត្រនៅស្រុកក្រឡាញ់ ខេត្តសៀមរាប

ដោយ Pothe Thun
20/02/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អ្នកឧកញ៉ា សៀង ណាំ បើកការដ្ឋានផ្លូវក្រាលកៅស៊ូប្រវែង ២៥គីឡូម៉ែត្រនៅស្រុកក្រឡាញ់ ខេត្តសៀមរាប
56
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ផ្លូវក្រាលកៅស៊ូ ប្រភេទ DBST មួយខ្សែ ប្រវែង ២៥គីឡូម៉ែត្រ និងទទឹង ៧ម៉ែត្រ ស្ថិតក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានបើកការដ្ឋានជាផ្លូវការ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និងមានការចូលរួមពីឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប មន្ទីរ អង្គភាព ប្រជាពលរដ្ឋ សរុបជាង៨០០នាក់។

តាមការឱ្យដឹងពីលោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ ផ្លូវមួយខ្សែនេះ តភ្ជាប់ពីផ្លូវជាតិលេខ៦ ទៅដល់ផ្លូវជាតិលេខ៦៨ ដែលឆ្លងកាត់ឃុំចំនួន៥ រួមមាន ឃុំស្រណាល ឃុំរោងគោ ឃុំឈ្នួល ឃុំក្រូចគរ និងឃុំសែនសុខ។ ផ្លូវមួយខ្សែនេះដែរ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងអនុវត្តការសាងសង់ ដោយកងវិស្វកម្មសម្ដេចតេជោ ហ៊ុនសែន។

មានប្រសាសន៍ក្នុងពិធីបើកការដ្ឋាននោះ ឯកឧត្តម អ៊ាន ឃុន លើកឡើងថា ដោយសារកត្តាសុខសន្តិភាព ស្ថិរភាព និងការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា បានធ្វើឱ្យបណ្តាប្រទេសជាច្រើននៅលើសកលលោក បន្ពពង្រឹង និងពង្រីកចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ឋថែមទៀតជាមួយកម្ពុជា។ ក្រុមប្រឹក្សាខេត្ត បានចាត់ទុកផ្លូវមួយខ្សែនេះ គឺជាសមិទ្ឋផលដ៏មានសារសំខាន់ថ្មីមួយទៀតសម្រាប់ប្រជាពលរដ្ឋក្នុងស្រុកក្រឡាញ់ និងខេត្តសៀមរាបទាំងមូល។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ បញ្ជាក់ថា ថវិកាដែលបានផ្ដល់បន្ថែម សម្រាប់ការស្ថាបនាផ្លូវមួយខ្សែនេះ គឺជាការគិតគូរដល់ជីវភាពរបស់ប្រជាជន រស់នៅក្នុងស្រុកក្រឡាញ់ទាំងមូល ដែលវាបានផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូននូវផលិតផលកសិកម្ម ព្រមទាំងជាផ្លូវដែលមានសារៈសំខាន់ ក្នុងការផ្សាភ្ជាប់រវាងពីមូលដ្ឋានមួយ ទៅមូលដ្ឋានមួយទៀត និងពីតំបន់មួយ ទៅតំបន់មួយទៀត។

ឆ្លៀតក្នុងឱកាសនោះ អ្នកឧកញ៉ា សៀង ណាំ ក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលគ្រប់អាយុ និងមានសិទ្ធិបោះឆ្នោត សូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តនឹងទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីជ្រើសរើសប្រមុខដឹកនាំគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ និងបន្តការអភិវឌ្ឍ និងការរីកចម្រើនលរុងរឿងលើគ្រប់វិស័យ ប្រកបដោយសុខសន្តិភាព និងស្ថេរភាពសង្គម៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក សេង ផល្លី

Tags: ផ្លូវស្រុកក្រឡាញ់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ដើមឈើចំនួនជាង៥០០ដើម ស្ថិតក្នុងព្រៃសហគមន៍អូរទឹកចេញ ក្នុងស្រុកស្រីស្នំ ត្រូវបានបំបួស ដើម្បីបង្ហាញពីការបញ្ឈប់ការកាប់ទន្ទ្រាន

ដើមឈើចំនួនជាង៥០០ដើម ស្ថិតក្នុងព្រៃសហគមន៍អូរទឹកចេញ ក្នុងស្រុកស្រីស្នំ ត្រូវបានបំបួស ដើម្បីបង្ហាញពីការបញ្ឈប់ការកាប់ទន្ទ្រាន

ឯកឧត្តម ឧកញ៉ា សៀង ណាំអញ្ជើញជាអធិបតីពិធីកាត់ខ្សែបូរនិង បញ្ចុះខ័ណ្ឌសីមាព្រះវិហារវត្តព្រះធាតុនៅឃុំខ្វាវស្រុកជីក្រែងខេត្តសៀមរាប

ឯកឧត្តម ឧកញ៉ា សៀង ណាំអញ្ជើញជាអធិបតីពិធីកាត់ខ្សែបូរនិង បញ្ចុះខ័ណ្ឌសីមាព្រះវិហារវត្តព្រះធាតុនៅឃុំខ្វាវស្រុកជីក្រែងខេត្តសៀមរាប

អាជ្ញាធរខេត្តសៀមរាបជំរុញឲ្យថ្នាក់មូលដ្ឋានចូលរួមបន្ថែមទៀតក្នុងការចូលរួមលើកកម្ពស់វិស័យអប់រំ

អាជ្ញាធរខេត្តសៀមរាបជំរុញឲ្យថ្នាក់មូលដ្ឋានចូលរួមបន្ថែមទៀតក្នុងការចូលរួមលើកកម្ពស់វិស័យអប់រំ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.