Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តម ឧកញ៉ា សៀង ណាំអញ្ជើញជាអធិបតីពិធីកាត់ខ្សែបូរនិង បញ្ចុះខ័ណ្ឌសីមាព្រះវិហារវត្តព្រះធាតុនៅឃុំខ្វាវស្រុកជីក្រែងខេត្តសៀមរាប

ដោយ Pothe Thun
20/02/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ឯកឧត្តម ឧកញ៉ា សៀង ណាំអញ្ជើញជាអធិបតីពិធីកាត់ខ្សែបូរនិង បញ្ចុះខ័ណ្ឌសីមាព្រះវិហារវត្តព្រះធាតុនៅឃុំខ្វាវស្រុកជីក្រែងខេត្តសៀមរាប
47
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព្រះវិហារវត្តព្រះសារីរិកធាតុ ហៅវត្តព្រះធាតុមានបណ្តោយ១៧មនិងទទឹង១២មកម្ពស់៦ម ស្ថិតក្នុងភូមិព្រះធាតុ ឃុំខ្វាវ ស្រុកជីក្រែងខេត្តសៀមរាប មានអាយុកា១៥៣ឆ្នាំមកហើយនិងជាអារាមមួយសាងសង់លើបរិវេណប្រាសាទបុរាណដែលបានកសាងនៅចុងសតវត្សទី១៥។ គិតចាប់ពីកសាងវត្តមកដល់បច្ចុប្បន្នវត្តនេះ គេចាំបានថាមានចៅអធិការចំនួន២២អង្គមកហើយ។

ដោយសារវ័យចំណាស់ ព្រះវិហារត្រូវបានជួសជុលនិងកែលម្អជាបន្តបន្ទាប់ ជាក់ស្តែង៣ឆ្នាំចុងក្រោយនេះ ព្រះចៅអធិការ គណៈកម្មការវត្តនិងប្រជាពុទ្ឋបរិស័ទជិតឆ្ងាយបានជួសជុលនិងកែលម្អឡើងវិញចំណាយថវិកាអស់ជិត៤ម៉ឺនដុល្លារ និងបានធ្វើពីធីបុណ្យឆ្លងនិងបញ្ចុះខណ្ខសីម៉ា ក្រោមអធិបតីភាពឯកឧត្តម ឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌល សៀមរាបនិង ក្រុមការងារ ចុះជួយស្រុកជីក្រែងរួមនិងគណៈកម្មការអាចារ្យវត្ត លោកយាយ លោកតា លោក លោកស្រី ជាមន្រ្តីរាជការ យាយជី តាជី និងប្រជាពុទ្ធបរិស័ទ យ៉ាងច្រើនកុះករ។ ថវិកាដែលបានយកមក ជួសជុលកែលំអព្រះវិហារនេះ គឺបានមកពីការចូលរួមចំណែករបស់ពុទ្ធបរិស័ទចំណុះជើងវត្ដ និងពុទ្ធ បរិស័ទ ជិតឆ្ញាយ រួមនិងសប្បុរសជនជិតឆ្ងាយ រួម និងការដឹកនាំធ្វើបុណ្យ អង្គកឋិនទាន និងបុណ្យផ្សេងៗរបស់ព្រះចៅអធិការនិងគណៈកម្មការវត្ត ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងនោះដែរក៏នៅជំពាក់ សម្ភារៈ ម្ចាស់សំនង់និងថ្លៃចាក់ដីបំពេញវត្តចំនួន១២៥៥៥ ដុល្លារផងដែរ។នេះបើតាមរបាយការណ៏។ព្រះភិក្ខុ សាសនមុនី វិត វ៉ៃ ព្រះចៅអធិការវត្តព្រះធាតុ។មានមតិសំណេះសំណាលជាមួយពុទ្ធបរិស័ទក្នុងឪកាសនោះ ឯកឧត្តម សៀង ណាំបាន លើកឡើងអំពីការកសាងនិងអភិវឌ្ឍន៏ ប្រទេស ជាតិនាពេល បច្ជុប្បន្ន ក្រោម ការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេច អគ្គមហា សេនាបតី តេជោហ៊ុនសែន នាយករដ្ឋមន្ត្រី ជាប្រមុខ បានធ្វើអោយប្រទេសជាតិមាន សុខសន្តិភាព និងការ អភិវឌ្ឍន៏ រីកចំរើន គ្រប់វិស័យ ទាំងអាណាចក្រ និងពុទ្ធចក្រ ហើយព្រះពុទ្ឋសាសនា ត្រូវបានកំណត់ដោយរដ្ឋធម្មនុញ្ញ ជាសាសនារបស់រដ្ឋ។ ឯកឧត្តមឧកញ៉ា សៀង ណាំក៏បានរំលឹកឡើងដែរក្នុងសម័យកាលដែលប្រទេសកម្ពុជា ធ្លាក់ចូលទៅក្នុងរបប្រល័យពូជជសាសន៏ ៣ឆ្នាំ៨ខែ២០ថ្ងៃ បណ្តាឱ្យហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិ វត្តអារាមសាលារៀន ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ត្រូវទទួលរងនូវការបំផ្លិចបំផ្លាញស្ទើរតែសូន្យ សូម្បីតែព្រះសង្ឃ វត្តអារាម និងសាសនាផ្សេងៗទៀត ក៏ត្រូវទទួលរងនូវការកាប់សំលាប់ និងបំផ្លិចបំផ្លាញស្ទើរតែផុតពូជដែរ។

អាស្រ័យដោយមានជ័យជំនៈ ៧ មករា ឆ្នាំ១៩៧៩ ប្រជាជនកម្ពុជាបានរំដោះរួចផុតពីគ្រោះប្រល័យពូជសាសន៏ និងផ្តើមចេញពីការ អនុវត្តគោលនយោបាយឈ្នះឈ្នះ និងក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិ-បាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាប្រមុខដឹកនាំប្រកបដោយគតិ-បណ្ឌិត បាននាំមកនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យទូទាំងប្រទេស ទាំងពុទ្ធចក្រ និងអាណាចក្រ។ ពិសេសក្រោយពីសម័យកម្ពុជាប្រជាធិបតេយ្យបានផុតរលត់ទៅ ព្រះពុទ្ធវិស័យសាសនាត្រូវបានរស់រានមានជីវិត និងត្រូវបានរដ្ឋយកចិត្តទុកដាក់ធ្វើឲ្យមានការរីកចម្រើនឡើងវិញ ទាំងវិស័យធនធានមនុស្ស ធនធានសម្ភាររូបវន្តក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដូចវិស័យនានាផងដែរ។

ឯកឧត្តម សៀង ណាំមានប្រសាសន៍បញ្ជាក់ថាភាពរីកច្រើនលូតលាស់ដ៏ឆាប់រហ័សរបស់កម្ពុជា គឺអាស្រ័យដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ ហេតុនេះសូមបងប្អូនពុកម៉ែនិងប្រជាពលរដ្ឋគ្រប់រូបនាំគ្នារក្សាសន្តិភាពដែលរកបានដោយលំបាកនេះឱ្យបានស្ថិតស្ថេរគង់វង្សសម្រាប់អនាគតកូនចៅយើងគ្រប់ៗជំនាន់ទៅថ្ងៃមុខ។ឯកឧត្តមសៀង ណាំ បានអំពាវនាវដល់លោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋ ដែលមានអាយុគ្រប់ និងមានសិទ្ធិបោះឆ្នោត សូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះកុំបីខានឡើយ ។

ឯកឧត្តម បានប្រគេនថិវកាចំនួន១ម៉ឺនដុល្លារដល់ព្រះចៅអធិការដើម្បីរំលោះថ្លៃជំពាក់ថ្លៃសំណង់និងថ្លៃចាក់ដីវត្ត និងផ្តល់ជូនប្រជាពលរដ្ឋចូលរួមចំនួន៣០០នាក់ម្នាក់ៗទទួលបានថវិកា៥ពាន់រៀល លោកគ្រូអ្នកគ្រូ១៩នាក់ ម្នាក់ៗបាន៥ម៉ឺនរៀលនិងសិស្សានុសិស្សចំនួន២០០នាក់ម្នាក់ៗទទួលបានសៀវភៅ២ក្បាល ប៊ិក២ដើមនិងថវិកា៥ពាន់រៀល៕


អត្ថបទនិងរូបភាព​៖ លោក​​ យូ វង្ស

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាបជំរុញឲ្យថ្នាក់មូលដ្ឋានចូលរួមបន្ថែមទៀតក្នុងការចូលរួមលើកកម្ពស់វិស័យអប់រំ

អាជ្ញាធរខេត្តសៀមរាបជំរុញឲ្យថ្នាក់មូលដ្ឋានចូលរួមបន្ថែមទៀតក្នុងការចូលរួមលើកកម្ពស់វិស័យអប់រំ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយជូនជនរងគ្រោះដោយសារគ្រាប់មិនទាន់ផ្ទុះ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយជូនជនរងគ្រោះដោយសារគ្រាប់មិនទាន់ផ្ទុះ

តាំងពិព័រណ៍សៀមរាប

អាជ្ញាធរខេត្តសៀមរាប បង្ហាញការលើកទឹកចិត្ត និងគាំទ្រដល់ ពិព័រណ៍សហគ្រិនអ្នកច្នៃប្រឌិតសៀមរាបលើកទី៣

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.