Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

អាជ្ញាធរខេត្តសៀមរាបជំរុញឲ្យថ្នាក់មូលដ្ឋានចូលរួមបន្ថែមទៀតក្នុងការចូលរួមលើកកម្ពស់វិស័យអប់រំ

ដោយ Pothe Thun
20/02/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាបជំរុញឲ្យថ្នាក់មូលដ្ឋានចូលរួមបន្ថែមទៀតក្នុងការចូលរួមលើកកម្ពស់វិស័យអប់រំ
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងគោលដៅលើកម្ពស់ការកសាងធនធានមនុស្ស អាជ្ញាធរខេត្តសៀមរាប បានជំរុញដល់អាជ្ញាធរមូលដ្ឋានត្រូវខិតខំចូលរួមបន្ថែមទៀតក្នុងការលើកកម្ពស់វិស័យអប់រំ ឈានទៅលុបបំបាត់បញ្ហាប្រឈមដែលនៅសេសសល់។


មានប្រសាសន៍នៅក្នុងពិធីបើកសន្និបាតការងារអប់រំ យុវជន និងកីឡា ឆ្នាំ២០២១-២០២២ និងលើកទិសដៅឆ្នាំ២០២២-២០២៣ របស់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២នេះ អភិបាលរងខេត្តសៀមរាប លោកស្រី ម៉ននី រង្សី បានលើកឡើងថា វិស័យអប់រំពិតជាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការកសាងធនធានមនុស្ស ហើយប្រទេសជាតិមួយដែលមានធនធានមនុស្សខ្សោយ ប្រទេសនោះមិនអាចរីកចម្រើនបានទេ។ លោកស្រីបន្តថា ដោយមើលឃើញនូវភាពចាំបាច់នេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានយកចិត្តទុកដាក់ខ្លាំងលើវិស័យអប់រំសិក្សាធិការនេះ ។


ប៉ុន្តែបើទោះជាយ៉ាងនេះក្តី លោកស្រីអភិបាលរងខេត្តសៀមរាប ក៏បានលើកឡើងដែរថា បើទោះជារាជរដ្ឋាភិបាល ក្រសួងសាម៉ី អាជ្ញាធរខេត្ត ឬមន្ទីរអប់រំខេត្តយកចិត្តទុកដាក់យ៉ាងណាក៏មិនអាចទៅរួចដែរ ប្រសិនបើមិនមានការចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ។ ការណ៍នេះ លោកស្រី ម៉ននី រង្សី បានជំរុញឲ្យមានការចូលរួមបន្ថែមទៀតពីគ្រប់ភាគីពាក់ព័ន្ធសំដៅលើកកម្ពស់វិស័យអប់រំ។
បើទោះបីជាមានការចូលរួមជាបន្តបន្ទាប់ពីសំណាក់ភាគីពាក់ព័ន្ធ ប៉ុន្តែបើពិនិត្យជារួមឃើញថា មានកុមារមួយចំនួននៅក្រៅសាលារៀន ទោះបីជាពួកគេដល់វ័យត្រូវសិក្សាក៏ដោយ កុមារ មួយចំនួនចូលរៀនពុំបានជាប់លាប់ ការបោះបង់ការសិក្សា ការរៀនធ្លាក់មធ្យមភាគ អត្រាត្រួតថ្នាក់ និងអត្រាឆ្លងភូមិសិក្សាពុំទាន់បានឆ្លើយតបនឹងសំណូមពរ។ល។ ដែលជាបញ្ហានៅសេសសល់ ទាមទារឱ្យវិស័យអប់រំ និងអ្នកពាក់ព័ន្ធជួយគាំទ្របន្ថែមទៀត ទាំងហេដ្ឋារចនាសម្ព័ន្ធ ការងារគ្រប់គ្រង និងការងារបច្ចេកទេស។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026


ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តសៀមរាប លោក លី ប៊ុនណា បានឲ្យដឹងថា តាមរយៈការអនុវត្តគោលនយោបាយនៃផែនការយុទ្ធសាស្ត្រវិស័យអប់រំ ដែលធានាឲ្យការអប់រំ មានគុណភាព ប្រកបដោយសមធម៌ និងបរិយាបន្ន និងលើកកម្ពស់ឱកាសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា ព្រមទាំងធានាភាពស័ក្តិសិទ្ធិនៃភាពជាអ្នកដឹកនាំ និងគ្រប់គ្រង របស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ មន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប បានរិះរកគ្រប់ វិធីសាស្ត្រ គំនិតផ្តួចផ្តើមថ្មីៗ ដើម្បីកសាងនូវលក្ខខណ្ឌចាំបាច់នានា ជំរុញឱ្យវិស័យអប់រំ យុវជន និងកីឡា តម្រង់ឆ្ពោះទៅរកភាពរីកចម្រើន និងជោគជ័យ ព្រមទាំងឆ្លើយតបទៅនឹង គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០១៥-២០៣០។ លោកបន្តថា ជាមួយគ្នានោះ វិស័យអប់រំ យុវជន និងកីឡា ក្នុងខេត្ត ក៏ត្រូវបានពង្រឹង និងពង្រីកជា បន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំស្ទើរគ្រប់ទីកន្លែង គួបផ្សំជាមួយការផ្តល់សេវាអប់រំ របស់មន្តី្រអប់រំ លោកគ្រូ អ្នកគ្រូ ប្រកបដោយការទទួលខុសត្រូវ បានធ្វើឱ្យប្រជាជនយល់កាន់តែច្បាស់អំពីតម្លៃនៃការអប់រំ៕

អត្ថបទនិងរូបភាព ៖ ជា ស្រស់

Tags: វិស័យ​អប់រំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយជូនជនរងគ្រោះដោយសារគ្រាប់មិនទាន់ផ្ទុះ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយជូនជនរងគ្រោះដោយសារគ្រាប់មិនទាន់ផ្ទុះ

តាំងពិព័រណ៍សៀមរាប

អាជ្ញាធរខេត្តសៀមរាប បង្ហាញការលើកទឹកចិត្ត និងគាំទ្រដល់ ពិព័រណ៍សហគ្រិនអ្នកច្នៃប្រឌិតសៀមរាបលើកទី៣

សារមន្ទីរវាយនភ័ណ្ឌប្រពៃណីអាស៊ី មានដាក់តាំងបង្ហាញឧបករណ៍កីតម្បាញខ្មែរបន្ថែមទៀត

សារមន្ទីរវាយនភ័ណ្ឌប្រពៃណីអាស៊ី មានដាក់តាំងបង្ហាញឧបករណ៍កីតម្បាញខ្មែរបន្ថែមទៀត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.