Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានដឹកនាំមន្ត្រីតាមបណ្តាស្ថាប័ន អង្គភាព និងយុវជនក្នុងខេត្ត សម្អាតអនាម័យ អបអរសាទរខួបលើកទី៦៨ កំណើតកាកបាទក្រហមកម្ពុជា 

ដោយ Pothe Thun
17/02/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានដឹកនាំមន្ត្រីតាមបណ្តាស្ថាប័ន អង្គភាព និងយុវជនក្នុងខេត្ត សម្អាតអនាម័យ អបអរសាទរខួបលើកទី៦៨ កំណើតកាកបាទក្រហមកម្ពុជា 
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដើម្បីអបអរសាទរខួបលើកទី៦៨ នៃថ្ងៃកំណើតកាកបាទក្រហមកម្ពុជា (១៨ កុម្ភ:១៩៥៥-១៨ កុម្ភ: ២០២៣) ក្រុមអ្នកស្ម័គ្រចិត្តប្រមាណ ១៥០នាក់ បានធ្វើការបោសសម្អាតបរិស្ថាន នៅក្នុងសួនឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជាដោយបោសសម្អាតស្លឹកឈើងាប់ ជម្រះស្មៅធ្វើជាផ្លូវការពារភ្លើងឆេះ ដែលអាចរាលដាលដល់ដើមឈើក្នុងឧទ្យានជាយថាហេតុណាមួយ។

យុទ្ធនាការធ្វើការសម្អាតអនាម័យបរិស្ថាន សួនឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា បានធ្វើឡើងនៅថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២៣ ក្រោមវត្តមានរបស់លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងលោកព្រឹទ្ធាចារ្យ  ទួន ទេស ស្ថាបនិកផ្តួចផ្តើមរៀបចំសួនឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា។


លោកជំទាវ ទាង អេង ទៀ សីហា បានលើកថា ដើមឈើមានអត្ថប្រយោជន៍ខ្លាំងដោយបានផ្តល់នូវជីវិតដល់មនុស្ស សត្វ ការទប់ស្កាត់នូវគ្រោះមហន្តរាយគ្រោះធម្មជាតិ ព្រមទាំងផ្តល់នូវបរិស្ថានបរិសុទ្ធក្នុងការរស់នៅរបស់មនុស្សលោក។  លោកជំទាវ ក៏បានធ្វើការអំពាវនាវ ដល់ជនរួមជាតិគ្រប់រូប ត្រូវរួបរួមគ្នា ដើមី្បធ្វើការដាំដុះដើមឈើឡើងវិញ ក្នុងការបង្កើននូវសោភណ្ឌភាព បរិស្ថាន ក៏ដូចជាការទ្រទ្រង់វិស័យទេសចរណ៍ ជាការទាក់ទាញដល់ភ្ញៀវជាតិ និងអន្តរជាតិ ចូលមកកាន់ខេត្តរបស់ខ្លួន។ ម៉្យាងទៀតទៅទូទាំងប្រទេស ក៏ដូចបណ្តាប្រទេសមួយចំនួន នៅមិនទាន់មាននូវឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា ដូចនៅខេត្តសៀមរាបនោះឡើយ។ ដូច្នេះចូរអ្នកដែលប្រព្រឹត្តនូវការកាប់បំផ្លិចបំផ្លាញព្រៃធម្មជាតិ ក៏ត្រូវបញ្ឈប់ទង្វើរបស់ខ្លួន មកចូលរួមការដាំដើមឈើស្តារឡើងវិញ ដើមី្បរក្សាទុកនូវមរតកធម្មជាតិសម្រាប់អ្នកជំនាន់ក្រោយផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកជំទាវ បន្តទៀតថា ព្រៃឈើគឺជាទ្រព្យសម្បត្តិធម្មជាតិដ៏មានតម្លៃរួមរបស់ជាតិ និងពិភពលោកយើងផងដែរ មានព្រៃឈើ ពិភពលោកមានសម្រស់ មានជីវិតមនុស្ស សត្វ មានខ្យល់បរិសុទ្ធ មានទឹក រក្សាបាននូវលំនឹងនៃការបម្រែបម្រួលអាកាសធាតុ មានធនធាន និងមានអ្វីៗជាច្រើនទៀត ដែលកន្លងមកក៏ដូចជាពេលបច្ចុប្បន្ននេះ ព្រៃឈើ តែងរងនូវការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ ហើយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានចាត់វិធានការយ៉ាងម៉ឹងម៉ាត់បំផុត នៃបញ្ហាកាប់បំផ្លាញនេះ ព្រមទាំងអំពាវនាវគ្រប់ស្ថាប័នរដ្ឋ ឯកជន និងប្រជាពលរដ្ឋទាំងអស់ចូលរួមការពារសម្បត្តិធម្មជាតិដ៏មានតម្លៃនេះ ហើយបានដាក់ចេញផងដែរនូវផែនការ ទេសចរណ៍ម្នាក់ ដាំដើមឈើមួយដើម គឺដើម្បីស្ដារឡើងវិញនូវធនធានព្រៃឈើដែលបានបាត់បង់។ ដូច្នេះយើងទាំងអស់គ្នាត្រូវបន្តថែរក្សាព្រៃឈើ ដែលមានស្រាប់ និងពុះពារដាំបន្តជាប្រចាំ ដើម្បីការពារបរិស្ថានធម្មជាតិរបស់យើង គឺដើម្បីយើង កូនចៅយើង ប្រទេសជាតិយើង និងពិភពលោកយើង នៅគង់វង្សជានិច្ចនិរន្តរ៍តរៀងទៅ។

សូមបញ្ជាក់ផងដែរថា ឧទ្យានសហស្សវត្សរ៍ កាកបាទក្រហមកម្ពុជា ដែលស្ថិតនៅតាមផ្លូវទៅប្រាសាទអង្គរវត្ត ដែលបានដាំដុះឡើងតាំងពីឆ្នាំ១៩៩៩ មកម្ល៉េះ ក្រោមព្រះវត្តមានដ៏ខ្ពងខ្ពង់សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដែលមកដល់ពេលនេះមានអាយុកាល ២៤ឆ្នាំហើយ ត្រូវបានដាំលើផ្ទៃដីទំហំជិត ៥ហិកតា និងមានដើមឈើប្រមាណ ២,៤៦០ដើម៕

អត្ថបទ និងរូបភាព: លោកជា ស្រស់ កែសម្រួលដោយ លីវ សុខុន!!!

Tags: សួនឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងទេសចរណ៍ជម្រុញដល់អ្នកពាក់ព័ន្ធលើវិស័យទេសចរណ៍ត្រៀមខ្លួនឲ្យបានរួចរាល់ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចណ៍ចិន ដែលនឹងសម្រុកមកនាពេលខាងមុខ

ក្រសួងទេសចរណ៍ជម្រុញដល់អ្នកពាក់ព័ន្ធលើវិស័យទេសចរណ៍ត្រៀមខ្លួនឲ្យបានរួចរាល់ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចណ៍ចិន ដែលនឹងសម្រុកមកនាពេលខាងមុខ

អ្នកឧកញ៉ា សៀង ណាំ បើកការដ្ឋានផ្លូវក្រាលកៅស៊ូប្រវែង ២៥គីឡូម៉ែត្រនៅស្រុកក្រឡាញ់ ខេត្តសៀមរាប

អ្នកឧកញ៉ា សៀង ណាំ បើកការដ្ឋានផ្លូវក្រាលកៅស៊ូប្រវែង ២៥គីឡូម៉ែត្រនៅស្រុកក្រឡាញ់ ខេត្តសៀមរាប

ដើមឈើចំនួនជាង៥០០ដើម ស្ថិតក្នុងព្រៃសហគមន៍អូរទឹកចេញ ក្នុងស្រុកស្រីស្នំ ត្រូវបានបំបួស ដើម្បីបង្ហាញពីការបញ្ឈប់ការកាប់ទន្ទ្រាន

ដើមឈើចំនួនជាង៥០០ដើម ស្ថិតក្នុងព្រៃសហគមន៍អូរទឹកចេញ ក្នុងស្រុកស្រីស្នំ ត្រូវបានបំបួស ដើម្បីបង្ហាញពីការបញ្ឈប់ការកាប់ទន្ទ្រាន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.