Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

មជ្ឈមណ្ឌលសិក្សាពេញមួយជីវិត វ៉ារិន ដែលជាអំណោយរបស់អង្គការសហព័ន្ធជាតិនៃសមាគមយូណេស្កូជប៉ុន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ដោយ Pothe Thun
16/02/2023
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
មជ្ឈមណ្ឌលសិក្សាពេញមួយជីវិត វ៉ារិន ដែលជាអំណោយរបស់អង្គការសហព័ន្ធជាតិនៃសមាគមយូណេស្កូជប៉ុន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
44
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អគារមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតមួួយខ្នង ស្ថិតក្នុងភូមិវ៉ារិន ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប ដែលជាជំនួយរបស់អង្គការសហព័ន្ធជាតិនៃសមាគមយូណេស្កូជប៉ុន (NFUAJ) ក្រោមកិច្ចសហប្រតិបត្តិការរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត រួមនឹងវត្តមានលោកអភិបាលស្រុក លោកប្រធានមន្ទីរអប់រំ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនរូប។

ក្នុងនាមម្ចាស់ជំនួយលោក នង វុត្ថា នាយកអង្គការសហព័ន្ធជាតិនៃសមាគមយូណេស្កូជប៉ុនប្រចាំកម្ពុជា បានបញ្ជាក់ថា មជ្ឈមណ្ឌលសិក្សាពេញមួយជីវិតវ៉ារិន ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ មានបណ្តោយ ១៥ម៉ែត្រ និងទទឹង ៨ម៉ែត្រ មានចំនួន ៣បន្ទប់ ចំណាយថវិកាសរុបចំនួន ១០ម៉ឺនដុល្លា។ ក្រៅពីនេះក្នុងអាគារក៏មានការបំពាក់គ្រឿងសង្ហារឹម បរិក្ខាថាមពលអគ្គីសនី បន្ទប់អនាម័យ អណ្ដូងស្នប់ ម៉ាស៊ីនបន្សុទទឹកសុទ្ធជាដើម។ មជ្ឈមណ្ឌលសិក្សាពេញមួយជីវិត ជាសមិទ្ឋផលថ្មីមួយ ដែលបានចាត់ទុកវាជាកន្លែងសិក្សាដែលស្ថិតជាមួយសហគមន៍ និងជាសង្គមសិក្សាមួយ ដែលស្ថិតនៅក្នុងកម្មវិធីអប់រំក្រៅប្រព័ន្ឋសម្រាប់ប្រជាពលរដ្ឋទូទៅក្នុងការផ្តល់សេវាអប់រំ ការផ្តល់មុខជំនាញវិជ្ជាជីវៈ បំណិនជីវិត និងប្រាក់ចំណូលដល់សហគមន៌។ ដូច្នេះមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត គឺនឹងដើរតួនាទីជាអ្នកវិនិយោគទុនដល់គ្រួសារសហគមន៌ និងផ្តល់ឱកាសទទួលបានសេវាអប់រំដែលជាមូលដ្ឋានគ្រឹះ នៃការបង្កើតមុខរបរការងារ និងជួយជំរុញកំណើនសេដ្ឋកិច្ចគ្រួសារក៏ដូចជាសង្គមជាតិ សំដៅកែលម្អគុណភាពរស់នៅរបស់ប្រជាពលរដ្ឋតាមសហគមន៍។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក នង វុត្ថា ក៏បានឲ្យដឹងថា អង្គការសហព័ន្ធជាតិនៃសមាគមយូណេស្កូជប៉ុន បានបង្កើត និងអភិវឌ្ឍមជ្ឈមណ្ឌលសិក្សាសហគមន៍ (ម.ស.ស) ក្រោយពីការដាក់ចេញនូវគោលនយោបាលជាតិមកមជ្ឈមណ្ឌលសិក្សាសហគមន៍ ត្រូវបានធ្វើបរិវត្តកម្មទៅជាមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត (ម.ស.ជ) ចំនួន ២០កន្លែងកន្លងមកហើយ។ ចាប់តាំងពីឆ្នាំ២០០៦ នៅសហគមន៍ចុងឃ្នៀសជាជំហ៊ានដំបូង សរុបជាទឹកប្រាក់ប្រមាណជិត ៤លានដុល្លា និងបានចូលរួមសង្រ្គោះកុមារបោះបង់ចោលសាលា និងប្រជាជនងាយរងគ្រោះមិនចេះអក្សរ និងក្រីក្រប្រមាណ ២ម៉ឺននាក់។

ក្នុងឱកាសនោះ លោក ស្រី ម៉ននី រង្សី មានប្រសាសន៍ថា មជ្ឈមណ្ឌលសិក្សាពេញមួយជីវិត ពិតជាមធ្យោបាយដ៏ល្អប្រសើរ និងមានប្រសិទ្ធភាពបំផុត ក្នុងការបង្កើនចំណេះដឹងពហុវិស័យ ដើម្បីពង្រីកនិងពង្រឹងសមត្ថភាពប្រជាជន ក្នុងការទទួលយកព័ត៌មានចំណេះដឹង និងជំនាញសម្រាប់លើកស្ទួយជីវភាពរស់នៅប្រចាំថ្ងៃ។ ម្យ៉ាងវិញទៀតជាកន្លែងដែលផ្តល់ឱកាសឱ្យយើងអាចរៀនសូត្រពេញមួយជីវិត ជាកន្លែងដែលយើងចែករំលែកបទពិសោធន៍ឱ្យគ្នាទៅវិញទៅមក និងជាកន្លែងដែលយើងអាចផ្ទេរចំណេះដឹងជាកេរ្តិ៍មរតកវប្បធម៌ពីដូនតាដល់កូនចៅជំនាន់ក្រោយជាបន្តបន្ទាប់កុំឱ្យបាត់បង់សាបសូន្យ។ កម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិមានសន្ទុះរីកចម្រើនជឿនលឿនលើគ្រប់វិស័យ។ ក្នុងនោះវិស័យសិក្សាធិការអប់រំ គឺជាវិស័យអាទិភាពមួយដែលបាននឹងកំពុងជម្រុញពង្រីក ហើយមានភាពឈានឡើងទាំងបរិមាណ និងគុណភាពឥតឈប់ឈរគួរជាទីមោទនៈ ព្រោះរាជរដ្ឋាភិបាល ពិសេសក្រសួងអប់រំយល់ថា ការអភិវឌ្ឍធនធានមនុស្ស គឺជាការងារមួយដ៏ចាំបាច់បំផុតដែលមិនអាចខ្វះបាន ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ ស្របតាម កាលៈទេសៈនៃការរីកចំរើនទាំងផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាទំនើប។ ការកសាងធនធានមនុស្សទាមទារនូវសេវាអប់រំ ប្រកបដោយគុណភាព ដើម្បីធានាបាននូវធនធានមនុស្សដែលមានសមត្ថភាពពេញលេញ។ ការអប់រំបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍធនធានមនុស្ស និងជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ការអប់រំតាមគ្រប់រូបភាពទាំងក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធ និងមិនផ្លូវការ ជាមធ្យោបាយសក្តិសិទ្ធិក្នុងការធានាឱ្យការសិក្សាមានគុណភាពប្រកបដោយសមធម៌ បរិយាបន្ន និងការលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា។

លោក ធិននី វិធូ អភិបាលស្រុកវ៉ារិន បានសម្តែងនូវការកោតសរសើរ និងអរគុណចំពោះកិច្ចសហប្រតិបត្តិការរបស់ក្រសួងអប់រំ យុវជន និងកីទ្បា ក៏ដូចជាមន្ទីរអប់រំខេត្តសៀមរាប និងដៃគូអភិវឌ្ឍន៍នានា ជាពិសេសអង្គការសហព័ន្ធជាតិនៃសមាគមយូណេស្កូជប៉ុន ដែលតែងតែជួយផ្តល់ការគាំទ្រដ៏ធំធេង ប្រកបដោយកាយវិការសប្បុរសធម៌ក្នុងការរួមចំណែកធ្វើឱ្យសំរេចគោលដៅអប់រំនៃព្រះរាជាណាចក្រកម្ពុជា។ លោកថា មជ្ឈមណ្ឌលសិក្សាពេញមួយជីវិត ពិតជាមានសារៈសំខាន់ណាស់ នឹងជួយដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងឃុំវ៉ារិន។ ក្រោយពីទទួលបាននូវមជ្ឈមណ្ឌលនៅទីនេះ វានឹងជាឱកាសបង្កើននូវសកម្មភាពអប់រំ ឲ្យពលរដ្ឋ និងសិស្សានុសិស្ស ចេះអានចេះសរសេរ ចេះគិតលេខបានត្រឹមត្រូវ និងទទួលបានបន្ថែមទៀត នូវចំណេះដឹងផ្នែកវិជ្ជាជីវៈជាហូរហែ ដែលអាចជួយឱ្យពួកយើងបង្កើតមុខរបរប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារបានគ្រប់គ្រាន់ ព្រមទាំងធ្វើឱ្យសហគមន៍យើងមានការរីកចម្រើនទៀតផង៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: NFUAJមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតត្រាំសសរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
យុទ្ធនាការណ៏ផ្សព្វផ្សាយច្បាប់ ស្តីពីការទប់ស្កាត់ពលកម្មកុមារក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ និងវិស័យកសិឧស្សាហកម្ម ក្នុងខេត្តសៀមរាប

យុទ្ធនាការណ៏ផ្សព្វផ្សាយច្បាប់ ស្តីពីការទប់ស្កាត់ពលកម្មកុមារក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ និងវិស័យកសិឧស្សាហកម្ម ក្នុងខេត្តសៀមរាប

អំពើជួញដូរមនុស្សនៅតែជាបទឧក្រិដ្ឋមួយ ក្នុងចំណោមឧក្រិដ្ឋកម្មឆ្លងដែនដែលប្រទេសនានាកំពុងតែប្រឈមមុខនាពេលបច្ចុប្បន្ន

អំពើជួញដូរមនុស្សនៅតែជាបទឧក្រិដ្ឋមួយ ក្នុងចំណោមឧក្រិដ្ឋកម្មឆ្លងដែនដែលប្រទេសនានាកំពុងតែប្រឈមមុខនាពេលបច្ចុប្បន្ន

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានដឹកនាំមន្ត្រីតាមបណ្តាស្ថាប័ន អង្គភាព និងយុវជនក្នុងខេត្ត សម្អាតអនាម័យ អបអរសាទរខួបលើកទី៦៨ កំណើតកាកបាទក្រហមកម្ពុជា 

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានដឹកនាំមន្ត្រីតាមបណ្តាស្ថាប័ន អង្គភាព និងយុវជនក្នុងខេត្ត សម្អាតអនាម័យ អបអរសាទរខួបលើកទី៦៨ កំណើតកាកបាទក្រហមកម្ពុជា 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.