Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

យុទ្ធនាការណ៏ផ្សព្វផ្សាយច្បាប់ ស្តីពីការទប់ស្កាត់ពលកម្មកុមារក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ និងវិស័យកសិឧស្សាហកម្ម ក្នុងខេត្តសៀមរាប

ដោយ Pothe Thun
16/02/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
យុទ្ធនាការណ៏ផ្សព្វផ្សាយច្បាប់ ស្តីពីការទប់ស្កាត់ពលកម្មកុមារក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ និងវិស័យកសិឧស្សាហកម្ម ក្នុងខេត្តសៀមរាប
26
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តសៀមរាប នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានបើកយុទ្ធនាការណ៏ផ្សព្វផ្សាយច្បាប់ ស្តីពីការទប់ស្កាត់ពលកម្មកុមារក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ និងវិស័យកសិឧស្សាហកម្ម (ចំការដំឡូងមី) នៅក្នុងស្រុកចំនួន៣ នៃខេត្តសៀមរាប គឺស្រុកអង្គរធំ បន្ទាយស្រី និងក្រឡាញ់ ដែលមានរយៈពេល ២ថ្ងៃ គឺពីថ្ងៃទី១៤-១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលពិធីនេះធ្វើឡើងក្នុងបរិវេនសាលាបឋមសិក្សាកំពង់ថ្កូវ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

បើតាមលោកស្រី ប៊ុន ច្រិប អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានបញ្ជាក់ថា ក្នុងឆ្នាំ២០២២កន្លងទៅ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានធ្វើបទអន្តរាគមន៍ ស្តីអីពីវឌ្ឍនភាពសង្ខេប និងបញ្ហាប្រឈមនានា ស្តីពីការទប់ស្កាត់ពលកម្មកុមារក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ និងវិស័យកសិឧស្សាហកម្មក្នុងខេត្តជាបន្តបន្ទាប់។ ជាលទ្ធផលក្រុមអធិការកិច្ចរបស់មន្ទីរ បានដកហូតទប់ស្កាត់ពលកម្មកុមារក្មុងវិស័យផលិតឥដ្ឋ និងកសិកម្ម បានចំនួន ១០០នាក់ ស្រី ៥៨នាក់ ក្នុងនោះ៖ ទប់ស្កាត់ ៩០នាក់ ស្រី៥០នាក់, ដកហូត ១០នាក់ ស្រី ៨នាក់។

លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ នៃរដ្ឋសភា ដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំដ៏ឆ្នើម នឹងបន្តពុះពារជំនះការលំបាកឧបសគ្គនានា ដឹកនាំជោគវាសនាកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវសមិទ្ធផលបន្ថែមទៀត ក្នុងកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គម សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយៈការជម្រុញឲ្យមានស្ថិរភាព កំណើនសេដ្ឋកិច្ចជាតិ ការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងបង្កើតកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយបណ្តាប្រទេសនានានៅក្នុងសកលលោក។ ក្នុងបរិបទនេះ រដ្ឋបាលស្រុកក្រឡាញ់ ក៏ដូចជារដ្ឋបាលខេត្តសៀមរាប ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ និងក្រសួង-ស្ថាប័ននានា នឹងបន្តជម្រុញឲ្យមានការអភិវឌ្ឍបន្ថែមទៀត នូវកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈការពង្រឹងការអនុវត្តជាប្រចាំនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ធានានូវសន្តិសុខទាំងតាមទីជនបទក៏ដូចជាទីប្រជុំជន សំដៅបង្កលក្ខណៈងាយស្រួល ជូនបងប្អូនប្រជាពលរដ្ឋប្រកបមុខរបរ ទទួលទានដោយសុខសុវត្ថិភាព និងធ្វើការវិនិយោគលើគ្រប់វិស័យ រួមចំណែកឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មានប្រសាសន៍ក្នុងឱកាសនោះដែរ លោកជំទាវ ប៉ុក ករុណា អគ្គលេខាធិការស្តីទី នៃអគ្គលេខាធិការគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ និងជាប្រធាននាយកដ្ឋានការងារកុមារស្តីទី មានប្រសាសន៏ថា កន្លងមកបើទោះបីជាក្រុមការងាររបស់ក្រសួងការងារ និងមន្ទីរបានខិតខំប្រឹងប្រែងបំពេញកិច្ចការយ៉ាងណាក្តី ក៏នៅតែមានការប្រឈមមួយចំនួន ចំពោះនិយោជក និងអាណាព្យាបាលដែលបម្រើការងារនៅក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ និងវិស័យកសិឧស្សាហកម្មនៅតែមានការប្រើប្រាស់ពលកម្មកុមារ។ ដូច្នេះមានតែយើងទាំងអស់គ្នាទាំងអជ្ញាធរមូលដ្ឋាន និងម្ចាស់ក្នុងវិស័យសិប្បកម្មឡឥដ្ឋ វិស័យកសិកម្ម វិស័យឧស្សាហកម្ម ព្រមទាំងអាណាព្យាបាលសិស្ស គឺត្រូវចូលរួមអនុវត្ត និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារជាចាំបាច់។

លោកជំទាវ បន្តទៀតថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ទីការងារខេត្ត ដែលតែងតែគិតគួរដល់កុមារងាយរងគ្រោះនោះ គម្រោងដកហូត និងទប់ស្កាត់ពលកម្មកុមារសម្រាប់ឆ្នំា២០២២ ក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ និងវិស័យកសិឧហ្សាកម្ម នៅក្នុងនោះក៏មានការឧបត្ថម្ភពីក្រសួងការងារមានសម្ភារៈសិក្សា រួមមាន៖ កង់ សំលៀកបំពាក់ កាបូបសិក្សា សៀវភៅ ប៊ិច ខ្មៅដៃ ដល់កុមារដែលបានដកហូត និងទប់ស្កាត់ពលកម្មកុមារតាមឡឥដ្ឋ និងចំការដំឡូងមីផងដែរ។ ជាក់ស្តែងនៅថ្ងៃនេះ ក្រុមការងារក្រសួង និងមន្ទីរ បានរៀបចំចែកជូនកង់ និងសម្ភារៈសិក្សាដល់សិស្សានុសិស្សចំនួន ៩០នាក់ ស្រី៥០នាក់ នៅសាលាឋមសិក្សាខ្ទីង និងបឋមសិក្សាជប់ប្រសាទ ក្នុងស្រុកអង្គរធំ បឋមសិក្សាកណ្តឹងក្នុងស្រុកបន្ទាយស្រី ព្រមទាំងសាលាបឋមសិក្សាកំពង់ថ្កូវ ស្រុកក្នុងក្រឡាញ់ ខេត្តសៀមរាបផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ស៊ាន សុផាត
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ពលកម្មកុមារមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាបសិប្បកម្មផលិតឥដ្ឋ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អំពើជួញដូរមនុស្សនៅតែជាបទឧក្រិដ្ឋមួយ ក្នុងចំណោមឧក្រិដ្ឋកម្មឆ្លងដែនដែលប្រទេសនានាកំពុងតែប្រឈមមុខនាពេលបច្ចុប្បន្ន

អំពើជួញដូរមនុស្សនៅតែជាបទឧក្រិដ្ឋមួយ ក្នុងចំណោមឧក្រិដ្ឋកម្មឆ្លងដែនដែលប្រទេសនានាកំពុងតែប្រឈមមុខនាពេលបច្ចុប្បន្ន

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានដឹកនាំមន្ត្រីតាមបណ្តាស្ថាប័ន អង្គភាព និងយុវជនក្នុងខេត្ត សម្អាតអនាម័យ អបអរសាទរខួបលើកទី៦៨ កំណើតកាកបាទក្រហមកម្ពុជា 

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានដឹកនាំមន្ត្រីតាមបណ្តាស្ថាប័ន អង្គភាព និងយុវជនក្នុងខេត្ត សម្អាតអនាម័យ អបអរសាទរខួបលើកទី៦៨ កំណើតកាកបាទក្រហមកម្ពុជា 

ក្រសួងទេសចរណ៍ជម្រុញដល់អ្នកពាក់ព័ន្ធលើវិស័យទេសចរណ៍ត្រៀមខ្លួនឲ្យបានរួចរាល់ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចណ៍ចិន ដែលនឹងសម្រុកមកនាពេលខាងមុខ

ក្រសួងទេសចរណ៍ជម្រុញដល់អ្នកពាក់ព័ន្ធលើវិស័យទេសចរណ៍ត្រៀមខ្លួនឲ្យបានរួចរាល់ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចណ៍ចិន ដែលនឹងសម្រុកមកនាពេលខាងមុខ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.