អភិបាលខេត្តសៀមរាប ប្រាប់ដល់អ្នកជំនាន់ក្រោយថាកាលពីជាង៤០ឆ្នាំមុននៅកម្ពុជាពិតជាមានរបបប្រល័យពូជសាសន៍ជាតិឯងប្រាកដមែន
ថ្លែងក្នុងពិធីទិវាជាតិនៃការចងចាំ កាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩នេះ ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ថ្ងៃនេះ គឺជាសកម្មភាពដ៏មានអត្ថន័យយ៉ាងពិតប្រាកដ ដែលបានស្តែងឱ្យឃើញថា ទោះបីជារឿងរ៉ាវនេះ បានកន្លងផុតក្នុងអតីតកាលអស់ជាង៣០ឆ្នាំ ឬក៏៦០ឆ្នាំទៀតក៏ដោយ ប៉ុន្តែរឿងនេះគឺជារឿងឈឺចាប់ និងជាមហាសោកនាដកម្មប្រល័យពូជសាសន៍ ជាតិឯង ដែលធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ និងយើងទាំងអស់គ្នាពុំអាចបំភ្លេចបានឡើយ ...