Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ជនភៀសសឹក និងពលរដ្ឋមានជីវភាពខ្វះខាត ១០០គ្រួសារ ក្នុងស្រុកសូទ្រនិគម ទទួលបានអំណោយជាស្បៀងអាហារពីព្រះសង្ឃ និងសប្បុរសជន

ដោយ Pothe Thun
25/08/2025
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បងប្អូនជនភៀសសឹក និងប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១០០គ្រួសារ រស់នៅក្នុងឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ បានទទួលអំណោយជាស្បៀងអាហារពីមន្ត្រីសង្ឃខេត្តសៀមរាប និងសប្បុរសជន ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ។

ឯកឧត្តម ហឿន សំនៀង អគ្គលេខាធិការរងនិងជាប្រធានក្រុមអ្នកពាក្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា ស្បៀងអាហារទាំងនេះទោះបីវាមិនច្រើន តែជាទឹកចិត្តមនុស្សធម៌ជួយគ្នាក្នុងគ្រាលំបាក ដោយចេញពីចិត្តរបស់យើងទាំងអស់គ្នា ព្រោះក្នុងដំណាក់កាលនេះប្រទេសជាតិយើងជួបបញ្ហាដោយមានការឈ្លានពានពីយោធាប្រទេសថៃ។ ដូចនេះ ទាំងរាជរដ្ឋាភិបាល ព្រះសង្ឃ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសកំពុងតែខ្វល់ខ្វាយ និងរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ក្នុងការការពារទឹកដីរបស់យើង។

ឯកឧត្តម បានជំរុញឱ្យបងប្អូនត្រូវតែរួបរួមសាមគ្គី ដើម្បីធ្វើឱ្យប្រទេសយើងខ្លាំងទើបពុំមានអ្នកណាហានធ្វើបាបយើង។ ដើម្បីរួមចំណែកធ្វើឱ្យប្រទេសយើងខ្លាំងបាននាពេលអនាគត ប្រជាពលរដ្ឋខ្មែរ ត្រូវជំរុញកូនទៅរៀនឱ្យបានច្រើនមានចំណេះដឹងខ្ពស់ មកចូលរួមអភិវឌ្ឍន៍ប្រទេសយើង ខ្មែរសាមគ្គី ខ្មែរខ្លាំង។ ចំពោះការផ្ដល់ជូនស្បៀងអាហារនៅពេលនេះ មិនមែនដោយសាររាជរដ្ឋាភិបាលខ្វះខាតនោះទេ តែជាការចូលរួមជួយឧបត្ថម្ភបន្ថែមក្នុងស្មារតីខ្មែររួបរួមសាមគ្គីគ្នា ជួយគ្នាក្នុងគ្រាលំបាក។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ឯកឧត្តម ក៏សូមថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលមានស្មារតីស្រឡាញ់ជាតិ ដោយបានចូលរួមឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកា ដើម្បីគាំទ្រដល់សមរភូមិជួរមុខ ដោយទឹកចិត្តស្មោះសរក្នុងការរួបរួមជាតិខ្មែរជាធ្លុងមួយ ដោយស្មារតីខ្មែរជួយខ្មែរក្នុងគ្រាលំបាក៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រះសង្ឃនិងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប នាំយកគ្រឿងឧបភោគបរិភោគ ផ្ដល់ជូនកងទ័ពជួរមុខក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ

ព្រះសង្ឃនិងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប នាំយកគ្រឿងឧបភោគបរិភោគ ផ្ដល់ជូនកងទ័ពជួរមុខក្នុងភូមិសាស្ត្រខេត្តឧត្ដរមានជ័យ

កម្ពុជាមានចក្ខុវិស័យប្រែក្លាយខ្សែទស្សនាចរណ៍អន្តរខេត្ត ជាចង្កោមគោលដៅទេសចរណ៍ស្នូលនិងចម្បង ក្នុងការតភ្ជាប់តំបន់សៀមរាប-អង្គរ ទៅកាន់ខេត្តជុំវិញ

កម្ពុជាមានចក្ខុវិស័យប្រែក្លាយខ្សែទស្សនាចរណ៍អន្តរខេត្ត ជាចង្កោមគោលដៅទេសចរណ៍ស្នូលនិងចម្បង ក្នុងការតភ្ជាប់តំបន់សៀមរាប-អង្គរ ទៅកាន់ខេត្តជុំវិញ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ សក្តានុពលនៃបច្ចេកវិទ្យាកាន់តែដើរតួនាទីចាំបាច់នៅក្នុងការពង្រឹងភាពក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ សក្តានុពលនៃបច្ចេកវិទ្យាកាន់តែដើរតួនាទីចាំបាច់នៅក្នុងការពង្រឹងភាពក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.