Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ សក្តានុពលនៃបច្ចេកវិទ្យាកាន់តែដើរតួនាទីចាំបាច់នៅក្នុងការពង្រឹងភាពក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ដោយ Pothe Thun
26/08/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ សក្តានុពលនៃបច្ចេកវិទ្យាកាន់តែដើរតួនាទីចាំបាច់នៅក្នុងការពង្រឹងភាពក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងឱកាសអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពីឌីជីថលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈសម្រាប់ប្រទេសសមាជិកអាស៊ាន និងប្រទេសទីម័រឡេស្តេ នៅខេត្តសៀមរាប នាថ្ងៃទី២៦ ខែសីហានេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា ស្ថិតក្នុងបរិយាកាសដែលបច្ចេកវិទ្យាឌីជីថលកំពុងបោះជំហានយ៉ាងលឿនឥតឈប់ឈរ និងគ្របដណ្តប់ស្ទើរគ្រប់ទិដ្ឋភាពនៃជីវិតរស់នៅ កម្ពុជាក៏ដូចជាពិភពលោកបានមើលឃើញយ៉ាងច្បាស់ពីសក្តានុពលនៃបច្ចេកវិទ្យា ដែលកាន់តែដើរតួនាទីចាំបាច់នៅក្នុងការពង្រឹងភាពក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានប្រសាសន៍បន្តថា ក្នុងបរិបទប្រែប្រួលយ៉ាងឆាប់រហ័ស និងពិបាកព្យាករណ៍នៃបរិស្ថានសង្គម-សេដ្ឋកិច្ចនៃសន្តិសុខសាកល ដែលបច្ចុប្បន្នកំពុងបន្តរងឥទ្ធិពលភាពតានតឹងនៃភូមិសាស្ត្រនយោបាយ និងការធ្លាក់ចុះសេដ្ឋកិច្ចសាកល និងការបន្តមានជម្លោះនៅតាមតំបន់មួយចំនួនជាបន្តបន្ទាប់ បានគំរាមកំហែងដល់សុខសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់ប្រជាជនទូទាំងពិភពលោក។ នៅក្នុងដំណាក់កាលដែលប្រជាជាតិនីមួយៗកំពុងខិតខំប្រឹងប្រែងស្តារឡើងវិញនូវសង្គម-សេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ១៩ កម្ពុជា ក៏ដូចជាប្រទេសក្នុងតំបន់ បានមើលឃើញច្បាស់ពីភាពចាំបាច់នៃការពង្រឹងសមត្ថភាពសេវាសាធារណៈ និងរួមគ្នាដោះស្រាយបញ្ហាប្រឈមក្នុងប្រទេសរៀងៗខ្លួនផង ក្នុងតំបន់ផង និងសាកលលោកផង។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ទៀតថា សក្តានុពលនៃបច្ចេកវិទ្យាកាន់តែដើរតួនាទីចាំបាច់នៅក្នុងការពង្រឹងភាពក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងធានានូវនិរន្តរភាពក្នុងការគ្រប់គ្រងរដ្ឋបាលសាធារណៈ ក៏ដូចជាការផ្តល់សេវារដ្ឋបាលសាធារណៈ ឲ្យកាន់តែឆាប់រហ័ស កាន់តែប្រសើរ និងកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការ និងការរំពឹងទុកកាន់តែខ្ពស់របស់ប្រជាពលរដ្ឋ។ ជាមួយនេះ ការកែទម្រង់របស់រដ្ឋបាលសាធារណៈ តាមរយៈការធ្វើបរិវត្តកម្មឌីជីថល ជាកិច្ចការដែលរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ឥតឈប់ឈរទាំងនីតិកាលមុនៗ ដែលដឹកនាំដោយសម្តេចតេជោ ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។ សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ ក៏បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ជាមួយអាទិភាពគន្លឹះចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល ដែលជាមធ្យោបាយមួយដើម្បីលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច និងរដ្ឋបាលសាធារណៈ។

សូមជម្រាបថា សិក្ខាសាលាស្តីពីឌីជីថលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈសម្រាប់ប្រទេសសមាជិកអាស៊ាន និងប្រទេសទីម័រឡេស្តេ មានការអញ្ជើញចូលរួមពីសិក្ខាកាមនៃបណ្តាប្រទេសជាសមាជិកអាស៊ាន, ប្រទេសទីម័រខាងកើត, ប្រទេសជប៉ុន, ប្រទេសចិន, ប្រទេសកូរ៉េខាងត្បូង និងលេខាធិការដ្ឋានអាស៊ាន ព្រមទាំងមន្ត្រីរាជការតំណាងក្រសួងស្ថាប័ននៃព្រះរាជាណាចក្រកម្ពុជា និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត ដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញផងដែរ៕

អត្ថបទ និងរូបភាព៖ មន្ត្រីមន្ទីរ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍៖ ទេសចរណ៍មូស្លីមជាទីផ្សារអាទិភាពមួយ រួមចំណែកជំរុញដល់កំណើនទេសចរអន្តរជាតិមកទស្សនាកម្ពុជា

មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍៖ ទេសចរណ៍មូស្លីមជាទីផ្សារអាទិភាពមួយ រួមចំណែកជំរុញដល់កំណើនទេសចរអន្តរជាតិមកទស្សនាកម្ពុជា

មន្ត្រីពាក់ព័ន្ធក្នុងខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព លើការអនុវត្តតួនាទីភារកិច្ច និងការគ្រប់គ្រងស្ថិតិពលករចំណាក-ចំណូលស្រុក

មន្ត្រីពាក់ព័ន្ធក្នុងខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព លើការអនុវត្តតួនាទីភារកិច្ច និងការគ្រប់គ្រងស្ថិតិពលករចំណាក-ចំណូលស្រុក

​អាជ្ញាធរខេត្តសៀមរាប៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ថ្ងៃទី១ ដំណើរការយ៉ាងរលូន និងមានរបៀបរៀបរយ

​អាជ្ញាធរខេត្តសៀមរាប៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ថ្ងៃទី១ ដំណើរការយ៉ាងរលូន និងមានរបៀបរៀបរយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9069 shares
    Share 5459 Tweet 1504
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63304 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.