Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍៖ ទេសចរណ៍មូស្លីមជាទីផ្សារអាទិភាពមួយ រួមចំណែកជំរុញដល់កំណើនទេសចរអន្តរជាតិមកទស្សនាកម្ពុជា

ដោយ Pothe Thun
26/08/2025
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍៖ ទេសចរណ៍មូស្លីមជាទីផ្សារអាទិភាពមួយ រួមចំណែកជំរុញដល់កំណើនទេសចរអន្តរជាតិមកទស្សនាកម្ពុជា
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍បានលើកឡើងថា បច្ចុប្បន្នទេសចរណ៍មូស្លីមកំពុងក្លាយជាទីផ្សារអាទិភាពមួយក្នុងចំណោមទីផ្សារអាទិភាពដទៃទៀត ដែលរួមចំណែកជួយជំរុញដល់កំណើនទេសចរអន្តរជាតិមកទស្សនាកម្ពុជា។ ស្ថិតិបច្ចុប្បន្នប្រជាជនមូស្លីមទូទាំងសកលលោកមានចំនួនប្រមាណជិត ២ពាន់លាននាក់ ស្មើនឹងប្រមាណ ២៥ភាគរយនៃចំនួនប្រជាជនសរុបក្នុងសកលលោក។

ថ្លែងបើកវគ្គបណ្តុះបណ្តាលស្តីពីការទទួលបដិសណ្ឋារកិច្ចទេសចរមូស្លីម និងស្តង់ដាមូស្លីមហ្វ្រែនលីកម្ពុជា នៅថ្ងៃទី២៦ ខែសីហា នាខេត្តសៀមរាប ឯកឧត្តម កាទើ មហាំម៉ាត់ណោសស្រ៊ី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា កត្តាទាំងនេះបានបង្ហាញឱ្យឃើញពីកាលានុវត្តភាពកាន់តែប្រសើរឡើងសម្រាប់កម្ពុជាក្នុងការច្បាមយកឱកាស និងធ្វើពិពិធកម្មទីផ្សារទេសចរណ៍ ដើម្បីពង្រឹង និងពង្រីកសក្តានុពលវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយ និងរីកចម្រើនប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់ តាមរយៈការចាប់យកទីផ្សារទេសចរណ៍មូស្លីមមកបំពេញបន្ថែមទីផ្សារអន្តរជាតិដែលមានស្រាប់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងអំពាវនាវដល់គ្រប់អ្នកពាក់ព័ន្ធ បន្តការយកចិត្តទុកដាក់ និងពង្រឹងកិច្ចសហការកាន់តែល្អប្រសើរបន្ថែមទៀត លើការទទួលបដិសណ្ឋារកិច្ច និងការសម្របសម្រួលជូនភ្ញៀវទេសចរមូស្លីម។ ឯកឧត្តមក៏បានស្នើឱ្យសមាគមទេសចរណ៍ និងប្រតិបត្តិករក្នុងឧស្សាហកម្មទេសចរណ៍ មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ បន្តពង្រឹងគុណភាពសេវាកម្មរបស់ខ្លួនឱ្យមានគុណភាពកាន់តែល្អប្រសើរឡើងជាលំដាប់ ជាមួយនឹងការរក្សាបាននូវថ្លៃសមរម្យ និងពិនិត្យលទ្ធភាពបញ្ចូលសម្បទាគ្រប់គ្រាន់ក្នុងការទទួលទេសចរមូស្លីម ដែលជាតម្លៃបន្ថែមនៃការផ្តល់សេវាកម្មរបស់ខ្លួន។ ឯកឧត្តមក៏បានស្នើដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ សូមចូលរួមគាំទ្រ និងផ្សព្វផ្សាយយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង តាមរយៈការគាំទ្រដល់ដំណើរទស្សនកិច្ចសិក្សារបស់សិស្ស-និស្សិតនៅតាមបណ្តាគ្រឹះស្ថានសិក្សានានាផងដែរ។

លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានស្នើដល់អាជីវករ ប្រតិបត្តិករទេសចរណ៍ និងសហគមន៍ទេសចរណ៍ទាំងអស់ត្រូវមានការរៀបចំសម្រាប់ទេសចរណ៍មូស្លីមនៅក្នុងខេត្តសៀមរាបដែលមានដូចជា៖ សេវាកម្មម្ហូបអាហារ Halal Food ត្រូវមានដាក់សញ្ញា Halal យ៉ាងច្បាស់នៅលើម៉ឺនុយ ដែលនេះគឺជាការចាំបាច់, កន្លែងសូត្របួងសួង (Prayer Facilities)៖ អ្នកទេសចរមូស្លីមត្រូវការសូត្របួងសួងថ្ងៃត្រង់ (Dhuhr) និងសូត្របួងសួងពេលព្រឹក (Asr) នៅពេលពួកគេកំពុងទស្សនាកន្លែងផ្សេងៗ និង ការគោរពវប្បធម៌ និងសាសនា៖ បុគ្គលិក (ជាពិសេសមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបម្រើ) គួរតែមានចំណេះដឹងអំពីវប្បធម៌ និងទូទៅអំពីសាសនាឥស្លាម៕

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីពាក់ព័ន្ធក្នុងខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព លើការអនុវត្តតួនាទីភារកិច្ច និងការគ្រប់គ្រងស្ថិតិពលករចំណាក-ចំណូលស្រុក

មន្ត្រីពាក់ព័ន្ធក្នុងខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព លើការអនុវត្តតួនាទីភារកិច្ច និងការគ្រប់គ្រងស្ថិតិពលករចំណាក-ចំណូលស្រុក

​អាជ្ញាធរខេត្តសៀមរាប៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ថ្ងៃទី១ ដំណើរការយ៉ាងរលូន និងមានរបៀបរៀបរយ

​អាជ្ញាធរខេត្តសៀមរាប៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ថ្ងៃទី១ ដំណើរការយ៉ាងរលូន និងមានរបៀបរៀបរយ

ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី១០ ចាប់ផ្តើមជាផ្លូវការ ដោយមានអត្តពលិកជាតិ-អន្តរជាតិចូលរួមជាង ៤ ០០០នាក់

ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី១០ ចាប់ផ្តើមជាផ្លូវការ ដោយមានអត្តពលិកជាតិ-អន្តរជាតិចូលរួមជាង ៤ ០០០នាក់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.