Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

កម្ពុជាមានចក្ខុវិស័យប្រែក្លាយខ្សែទស្សនាចរណ៍អន្តរខេត្ត ជាចង្កោមគោលដៅទេសចរណ៍ស្នូលនិងចម្បង ក្នុងការតភ្ជាប់តំបន់សៀមរាប-អង្គរ ទៅកាន់ខេត្តជុំវិញ

ដោយ Pothe Thun
25/08/2025
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
កម្ពុជាមានចក្ខុវិស័យប្រែក្លាយខ្សែទស្សនាចរណ៍អន្តរខេត្ត ជាចង្កោមគោលដៅទេសចរណ៍ស្នូលនិងចម្បង ក្នុងការតភ្ជាប់តំបន់សៀមរាប-អង្គរ ទៅកាន់ខេត្តជុំវិញ
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់កម្រិតបច្ចេកទេស «ផែនការរៀបចំផ្លូវទស្សនាចរណ៍ និងកញ្ចប់ទស្សនកិច្ចទេសចរណ៍សម្រាប់ខេត្តសៀមរាប និងតំបន់ជុំវិញ» នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ណេប សាមុត រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បង្ហាញថា កម្ពុជាមានចក្ខុវិស័យប្រែក្លាយខ្សែទស្សនាចរណ៍អន្តរខេត្ត ជាចង្កោមគោលដៅទេសចរណ៍ស្នូល និងចម្បង ក្នុងការតភ្ជាប់តំបន់សៀមរាប-អង្គរ ទៅកាន់ខេត្តជុំវិញ ដូចជា កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងបាត់ដំបង ដើម្បីជំរុញចលនាទេសចរអន្តរជាតិ ទេសចរជាតិ និងជនបរទេសដែលកំពុងរស់នៅក្នុងកម្ពុជា។

ឯកឧត្តម ណេប សាមុត បញ្ជាក់ថា ចក្ខុវិស័យនេះ គឺស្របតាមប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺ «ប្រទាក់ក្រឡាទៅហើយ បើយើងប្រទាក់ក្រឡាទីផ្សារក្នុងស្រុកកាន់តែច្រើន យើងជំនួសការនាំចូល ឬពឹងផ្អែកទៅលើការនាំចូលទេសចរពីក្រៅកាន់តែច្រើន យើងបង្កើតច្រើន យើងម្ចាស់ការខ្លួនឯងបានច្រើន នេះគឺការឯករាជ្យភាពរបស់យើង មិនមែនបានន័យថា យើងឈប់ធ្វើទំនាក់ទំនងជាមួយប្រទេសផ្សេងទេ តែក្នុងស្រុករបស់យើងសក្តានុពលច្រើនណាស់ សូមភ្ជាប់ឱ្យច្រើន»។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម បញ្ជាក់ទៀតថា នេះជាការជំរុញការប្រកួតប្រជែង ដើម្បីបែងចែកផលប្រយោជន៍រវាងគោលដៅទេសចរណ៍អន្តរខេត្ត តាមរយៈការបំពេញបន្ថែមភាពចម្រុះ និងភាពទាក់ទាញ រួមចំណែកដល់ការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន ធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរ និងរួមចំណែកដល់ការអភិវឌ្ឍ និងអភិរក្សធនធានវប្បធម៌ បេតិកភណ្ឌ និងធម្មជាតិ។ វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ គឺសិក្សារៀបចំ៖ ១. បង្កើតសៀគ្វីទេសចរណ៍បេតិកភណ្ឌពិភពលោក, ២. បង្កើតសៀគ្វីទេសចរណ៍ខេត្តសៀមរាបភ្ជាប់នឹងបណ្តាខេត្តជុំវិញ។ ពិសេសអនុវត្តតាមប្រសាសន៍សម្តេចធិបតី ក្រោមទម្រង់ជាដំណាក់កាល ជាជំហានៗ តាមរយៈអភិក្រម “ផ្ការីក” ហើយគំរូនៃការអភិវឌ្ឍគឺលំនាំតាម “គោលដៅស្នូល និងគោលដៅគាំទ្រ (Hub and Spokes)” ។

លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ខេត្តសៀមរាប ជាគោលដៅទេសចរណ៍សំខាន់របស់ប្រទេស មានសម្បត្តិធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្ត្រ ដូច្នេះការមានប្រព័ន្ធគ្រប់គ្រងទិន្នន័យស្ថិតិដែលត្រឹមត្រូវ និងទាន់សម័យ គឺជាឧបករណ៍គាំទ្រសំខាន់សម្រាប់ការអភិវឌ្ឍយុទ្ធសាស្ត្រទេសចរណ៍ឱ្យមានប្រសិទ្ធភាព និងឆ្លងកាត់បញ្ហាប្រឈមនានាឱ្យទទួលបានជោគជ័យ ដូច្នេះតាមរយៈសិក្ខាសាលានេះលោកជឿជាក់ថា នឹងទទួលបាននូវធាតុចូលសំខាន់ៗជាច្រើនពីបងប្អូនសិក្ខាកាមទាំងអស់ ពិសេសបងប្អូនដែលអញ្ជើញមកពីក្រុមហ៊ុនទេសចរណ៍ដែលមានបទពិសោធន៍ច្រើនក្នុងការរៀបចំកញ្ចប់ទស្សនកិច្ចក្នុងខេត្តសៀមរាប ដែលនឹងផ្តល់នូវធាតុចូលចំណេះដឹងថ្មីៗ និងចែករំលែកនូវបទពិសោធន៍ដ៏មានតម្លៃ ជូនដល់ក្រុមការងារ ដើម្បីជាប្រយោជន៍រួមក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប ក៏ដូចជាជាតិទាំងមូល៕

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ សក្តានុពលនៃបច្ចេកវិទ្យាកាន់តែដើរតួនាទីចាំបាច់នៅក្នុងការពង្រឹងភាពក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ សក្តានុពលនៃបច្ចេកវិទ្យាកាន់តែដើរតួនាទីចាំបាច់នៅក្នុងការពង្រឹងភាពក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍៖ ទេសចរណ៍មូស្លីមជាទីផ្សារអាទិភាពមួយ រួមចំណែកជំរុញដល់កំណើនទេសចរអន្តរជាតិមកទស្សនាកម្ពុជា

មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍៖ ទេសចរណ៍មូស្លីមជាទីផ្សារអាទិភាពមួយ រួមចំណែកជំរុញដល់កំណើនទេសចរអន្តរជាតិមកទស្សនាកម្ពុជា

មន្ត្រីពាក់ព័ន្ធក្នុងខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព លើការអនុវត្តតួនាទីភារកិច្ច និងការគ្រប់គ្រងស្ថិតិពលករចំណាក-ចំណូលស្រុក

មន្ត្រីពាក់ព័ន្ធក្នុងខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព លើការអនុវត្តតួនាទីភារកិច្ច និងការគ្រប់គ្រងស្ថិតិពលករចំណាក-ចំណូលស្រុក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.