ព្រះសពអតីតព្រះមេគណខេត្តសៀមរាប ពេជ្រ សន នឹងត្រូវរំលាយនៅថ្ងៃទី២៣ ខែមីនា នេះ
ព្រះសពព្រះសុមង្គលសិលាចារ្យឥន្ទកេសរោ បណ្ឌិត ពេជ្រ សន អតីតព្រះមេគណខេត្តសៀមរាប នឹងត្រូវធ្វើពិធីបុណ្យ រំលាយព្រះសព នៅពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ បន្ទាប់ពីបានតម្កល់ព្រះសពព្រះអង្គអស់រយៈពេល ៣ឆ្នាំកន្លងមក នៅវត្តព្រះឥន្ទកោសីយ៍ ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលមានការចូលរួមដង្ហែប្រមាណពីប្រជាពុទ្ធបរិស័ទប្រមាណ ៩ពាន់អង្គ។ បន្ទាប់ពីបានពិគ្រោះយោបល់ និងសម្រេចជារួម ...