ថ្នាក់ដឹកនាំក្រសួងការងារ បញ្ជាក់ថាវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈនៅកម្ពុជា បានជួបនឹងការលំបាកជាច្រើន ដែលតម្រូវឲ្យទាំងគ្រឹះស្ថានសាធារណៈនិងគ្រឹះស្ថានឯកជន ចាំបាច់សហការគ្នា ដើម្បីលើកកម្ពស់សមត្ថភាពនៃកម្លាំងពលកម្ម
ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារបណ្តុះបណ្តាលនិងវិជ្ជាជីវៈ បានមានប្រសាសន៍ថា វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ហៅកាត់ថា ធីវេត ( TVET ) នេះ គឺជាវិស័យមួយដែលប្រើប្រាស់ដើម ទុន វិនិយោគខ្ពស់ និងទាមទារថវិកាច្រើន ដើម្បីធ្វើការអប់រំបណ្តុះបណ្តាលគ្រូបង្រៀនថ្មី និងចាស់ បំពាក់សម្ភារបច្ចេកទេសឧបករណ៍ថ្មីៗ ...