Thursday, September 28, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ថ្នាក់ដឹកនាំ​ក្រសួង​ការងារ បញ្ជាក់ថាវិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​នៅ​កម្ពុជា បាន​ជួប​នឹង​ការលំបាក​ជាច្រើន ដែល​តម្រូវ​ឲ្យ​ទាំង​គ្រឹះស្ថាន​សាធារណៈ​និង​គ្រឹះស្ថាន​ឯកជន ចាំបាច់​សហការ​គ្នា ដើម្បី​លើកកម្ពស់​សមត្ថភាព​នៃ​កម្លាំង​ពលកម្ម​

ដោយ Pothe Thun
17/05/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
52
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ឯកឧត្តម​បណ្ឌិត ពេ​ជ សោ​ភ័ន រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​ការងារ​បណ្តុះបណ្តាល​និង​វិជ្ជាជីវៈ បាន​មានប្រសាសន៍ថា វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ ហៅ​កាត់​ថា ធី​វេត ( TVET ) នេះ គឺជា​វិស័យ​មួយ​ដែល​ប្រើប្រាស់​ដើម ទុន វិនិយោគ​ខ្ពស់ និង​ទាមទារ​ថវិកា​ច្រើន ដើម្បី​ធ្វើ​ការអប់រំ​បណ្តុះបណ្តាល​គ្រូបង្រៀន​ថ្មី និង​ចាស់ បំពាក់​សម្ភារ​បច្ចេកទេស​ឧបករណ៍​ថ្មីៗ សាងសង់​គ្រឹះស្ថានសិក្សា និង​រោង​ជាង ធានា​ដល់​ការបណ្តុះបណ្តាល​សិក្ខាកាម សិស្ស និង និស្សិត មាន​លក្ខណៈ​សមស្រប​ប្រកបដោយ​គុណភាព ស្តង់ដារ សមត្ថភាព ដើម្បី​បំពេញ​តម្រូវការ​ជំនាញ​ដែល​តែងតែ​ផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស ។​

​ឯកឧត្តម​បណ្ឌិត ពេ​ជ សោ​ភ័ន មានប្រសាសន៍​ទៀត​ថា នៅ​កម្ពុជា វិស័យ TVET នេះ ក៏​ជួប​នឹង​ការលំបាក​ជាច្រើន​ដោយ សារ​សង្គម​មិន​ទាន់​យល់​ដឹង​ច្បាស់​អំពី​តម្លៃ និង​អត្ថប្រយោជន៍​នៃ​វិស័យ​នេះ ដែល​មនុស្ស​ក្នុង​សង្គម តែងតែ​យល់ឃើញថា វិស័យ TVET ជា​ជំនាញ​សម្រាប់​ប្រជាជន​ក្រីក្រ និង​អ្នកគ្មានការងារ​ធ្វើ ហើយ​សិស្ស​ដែល​បញ្ចប់​ការសិក្សា​ទទួលបាន​ការងារ​ចំណូល​ទាប ហេតុនេះហើយ TVET ត្រូវការ​ការគាំទ្រ​ពី​ដៃគូរ​អភិវឌ្ឍន៍​នានា ក្នុង​ការផ្លាស់ប្តូ​រ​ទស្សនៈ​សង្គម ដើម្បី​បង្កើន​ការចុះឈ្មោះ​ចូលរៀន​របស់​សិក្ខាកាម សិស្ស និង និស្សិត ឱ្យបាន​ច្រើន ជា​ពិសេស​ស្ត្រី ឱ្យ​ពួកគាត់​ជ្រើសរើស​ជំនាញ TVET ជា​ជម្រើស​ដំបូង មិនមែន​ជា​ជម្រើស​ចុងក្រោយ ដូច្នេះ ដើម្បី​សម្រេចបាន​នូវ​លទ្ឋផល​នេះ ទាំង​គ្រឹះស្ថាន​សាធារណៈ និង​គ្រឹះស្ថាន​ឯកជន ចាំបាច់​ត្រូវ​សហការគ្នា ជាមួយ​ឧស្សាហកម្ម ក្នុង​ការរៀបចំ​កម្មវិធី​សិក្សា​ក៏​ដូចជា​ក្នុង​ការលើកកម្ពស់​សមត្ថភាព​នៃ​កម្លាំង​ពលកម្ម ។​

ព័ត៌មានជាតិ ថ្មីៗ

ក្រុមការងារអាជ្ញាធរជាតិជាតិអប្សរា ដាំកូនឈើចំនួនជាង ១ ៣០០ដើម អបអរសារទទិវាទេសចរណ៍ពិភពលោក ២៧កញ្ញា

ក្រុមការងារអាជ្ញាធរជាតិជាតិអប្សរា ដាំកូនឈើចំនួនជាង ១ ៣០០ដើម អបអរសារទទិវាទេសចរណ៍ពិភពលោក ២៧កញ្ញា

28/09/2023
សភាពាណិជ្ជកម្មកម្ពុជា សហការរៀបចំសិក្ខាសាលាបញ្ជ្រាបការយល់ដឹងលើច្បាប់ពាណិជ្ជកម្ម ជូនប្រជាពលរដ្ឋ និងសិស្សនិស្សិតក្នុងខេត្តសៀមរាប

សភាពាណិជ្ជកម្មកម្ពុជា សហការរៀបចំសិក្ខាសាលាបញ្ជ្រាបការយល់ដឹងលើច្បាប់ពាណិជ្ជកម្ម ជូនប្រជាពលរដ្ឋ និងសិស្សនិស្សិតក្នុងខេត្តសៀមរាប

28/09/2023

​ឯកឧត្តម បណ្ឌិត ពេ​ជ សោ​ភ័ន មានប្រសាសន៍​បន្ថែម​ទៀត​ថា ការ​បម្រែបម្រួល​ឥរិយាបថ នៃ​បដិវត្ត​ឧស្សាហកម្ម ៤.០ វា​នឹង​ត្រូវ​បាន​លុបបំបាត់​នូវ​ការងារ​ដែល​មាន​កម្រៃ​ទាប និង ការងារ​ប្រើប្រាស់​អតិពលកម្ម​ជាច្រើន​ទៀត ដោយសារ​តែ​ការកើនឡើង​នៃ​គ្រឿងយន្ត និង មនុស្ស​យន្ត សម្រាប់​ប្រើប្រាស់​ជំនួស​កម្លាំង ពលកម្ម ដូច្នេះ​គ្រឹះស្ថាន​បណ្តុះបណ្តាល​បច្ចេក​ទេស​និង​វិជ្ជាជីវៈ មិន​មាន​ជម្រើស​អ្វី ក្រៅពី​ក្លាយខ្លួនជា​ដៃគូ និង សហការ​ជាមួយ​វិស័យ​ឧស្សាហកម្ម ដើម្បី​ធានា​ថា វិស័យ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ នៅតែ​ជា​វិស័យ​ដែល​ដើរតួ​យ៉ាង​សំខាន់ សម្រាប់​បង្កើត​ពលករ​ជំនាញ ឆ្លើ់យតប​តាម​តម្រូវការ​ឧស្សាហកម្ម ទាំង​ក្នុង​ពេល​បច្ចុប្បន្ន និង ទៅ​អនាគត ។​

​ឯកឧត្តម​បណ្ឌិត ពេ​ជ សោ​ភ័ន មានប្រសាសន៍​យ៉ាង​ដូច្នេះ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ប្រកាស​ដាក់ឲ្យ​អនុវត្ត​កម្មវិធី​បណ្តុះបណ្តា​លវិ​ញ្ញាប​នបត្រ​វិជ្ជាជីវ​: និង​ការដាក់​ឲ្យ​អនុវត្ត​ប្រព័ន្ឋ​វាយត​ម្លៃ​ផ្អែក​លើ​សមត្ថភាព និង​ការផ្តល់​គុណ​វុឌ្ឍ នៅ​ខេត្ត​សៀមរាប នា​ព្រឹក​ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ ដោយ​មាន​ការអញ្ជើញ​ចូលរួម​របស់​លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត និង ជា​តំណាង​ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត​សៀមរាប ព្រមទាំង​វត្តមាន​ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​ថ្នាក់ដឹកនាំ នៃ​ក្រសួង​ការងារ​បណ្តុះបណ្តាល​និង​វិជ្ជាជីវៈ , មន្ទីរ អង្គភាព​នានា​ក្នុង​ខេត្ត , អង្គការ​ដៃគូ​អភិវឌ្ឍន៍​ពាក់ព័ន្ឋ​នានា និង​សិក្ខាកាម​កំពុង​សិក្សា​ក្នុង​វគ្គ​បណ្តុះបណ្តាល យ៉ាងច្រើន​កុះករ ៕

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស និង លោក ងិន គឹម​ឡេង​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: TVETក្រសួង​ការងារពិធី​បើក​ប្រកាស​ដាក់ឲ្យ​អនុវត្ត​កម្មវិធី​បណ្តុះបណ្តា​លវិ​ញ្ញាប​នបត្រ​វិជ្ជាជីវ​:វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​​ឯកឧត្តម​បណ្ឌិត ពេ​ជ សោ​ភ័ន រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​ការងារ​បណ្តុះបណ្តាល​និង​វិជ្ជាជីវៈ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប

ថ្នាក់ដឹកនាំ​ខេត្ត​សៀមរាប រៀបចំ​កម្មវិធី​លើកទឹកចិត្ត​ដល់​មន្ត្រី​កំពុង​បំពេញ​ការងារ​ក្នុង​សាលាខេត្ត​សៀមរាប​

ថ្នាក់ដឹកនាំ​ខេត្ត​សៀមរាប រៀបចំ​កម្មវិធី​លើកទឹកចិត្ត​ដល់​មន្ត្រី​កំពុង​បំពេញ​ការងារ​ក្នុង​សាលាខេត្ត​សៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    481 shares
    Share 192 Tweet 120
  • អាងទឹកទំនប់ម្កាក់ ខេត្តសៀមរាប បើកទ្វារទឹក ដើម្បីបញ្ចៀសហានិភ័យ

    365 shares
    Share 146 Tweet 91
  • ឃុំល្វែងឫស្សី ទទួលបានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ពីគម្រោងមូលនិធិឃុំឆ្នាំ២០២៣

    190 shares
    Share 76 Tweet 48
  • ផ្លូវចំនួនពីរខ្សែ ជាប្រភេទផ្លូវមេតុងនិងគ្រួសក្រហម ដែលជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    177 shares
    Share 71 Tweet 44
  • អាជ្ញាធរស្រុកបង្ហាញថា បច្ចុប្បន្ននេះស្រុកស្វាយលើ កំពុងប្រែក្លាយពីតំបន់ធ្លាប់ជាសមរភូមិសង្គ្រាមក្ដៅ ឲ្យក្លាយជាទឹកដីមាសបៃតង

    173 shares
    Share 69 Tweet 43

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (110)
  • ចំណេះដឹង និង ការអប់រំ (531)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,190)
  • ព័ត៌មានកីឡា (48)
  • ព័ត៌មានជាតិ (4,984)
  • ព័ត៌មានជាតិទូទៅ (207)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (810)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (799)
  • សាសនា និង មនុស្សធម៌ (856)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (201)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.