ពិធីបើកអង្គវិបស្សនាការងាររបស់អគ្គលេខាធិការដ្ឋានអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន
កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីបើកអង្គវិបស្សនាការងាររបស់អគ្គលេខាធិការដ្ឋានអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ដោយមានអញ្ជើញចូលរួមពីតំណាងដៃគូអភិវឌ្ឍ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកអាជ្ញាធរមីនទាំងអស់។អង្គវិបស្សនាការងារនេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពការងារ តាមរយ:ការបង្ហាញពីសមិទ្ធផលសម្រេចបាន ប្រឈមដែលបានជួបប្រទះ ដើម្បីរិះរកដំណោះស្រាយរួមគ្នា និងការកំណត់ទិសដៅការងារសម្រាប់អនុវត្តបន្ត។ មានប្រសាសន៍ក្នុងឱកាសនេះ ...