លោក នាក់ ណេរ៉ុន អភិបាលស្រុកស្រីស្នំត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលរងខេត្តសៀមរាប
នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩នេះ លោក នាក់ ណេរ៉ុន ឋានន្តរស័ក្ដិឧត្តមមន្ត្រី ថ្នាក់លេខ៦ ជាអភិបាលស្រុកស្រីស្នំ ត្រូវបានប្រកាសទទួលតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប បំពេញបន្ថែមជំនួសឯកឧត្តម ទៀ សីហា ដែលត្រូវបានតែងតាំងជាអភិបាលខេត្តសៀមរាបនាពេលកន្លងមក ។ តាមរយៈអនុក្រឹត្យស្ដីពីការតែងតាំងមន្ត្រីរាជការ លេខ ១០៤ អនក្រ.តត ...