Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

អាជ្ញាធរដុតកម្ទេចគ្រឿងញៀនជាង១០គីឡូក្រាម និងបារីអេឡិចត្រូនិចមួយចំនួនធំ នៅខេត្ដសៀមរាប

ដោយ Pothe Thun
01/07/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
7
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤នេះរដ្ឋបាលខេត្តសៀមរាប បានរៀបចំប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន២៦មិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ៖ រួមគ្នាវិនិយោគលើការបង្ការទប់ស្កាត់ និងលើកកម្ពស់ការអប់រំដើម្បីសហគមន៍គ្មានគ្រឿងញៀន ដែលស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាបព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងសាលាដំបូងខេត្ត ព្រះរាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត, កងកម្លាំងទាំង៣ ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត និងស្ថាប័នពាក់ព័ន្ធជាច្រើនផងដែរ ។

ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ដសៀមរាប ឯកឧត្ដម មាស ច័ន្ទពិសិដ្ឋ មានប្រសាសន៍ថា ដើម្បីអនុវត្តឱ្យបានត្រឹមត្រូវនូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល អយ្យការអមសាលា ដំបូងខេត្តសៀមរាប ស្នើដល់មន្ត្រីអនុវត្តច្បាប់នៅខេត្តសៀមរាប ត្រូវរួមគ្នាចាត់វិធានការឱ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់ជាទីបំផុតក្នុងការបង្ក្រាបករណីជួញដូរ ចែកចាយ ឱ្យដល់ឬសគល់ មេក្លោង បណ្តាញចែកចាយ ដើម្បីលុបបំបាត់ឱ្យអស់គ្រឿងញៀននៅក្នុងសហគមន៍ ធានាបានភូមិឃុំមានសុវត្ថិភាព។ ក្នុងនាមស្ថាប័នអនុវត្តច្បាប់ ត្រូវអនុវត្ដន៍ឱ្យបានត្រឹមត្រូវ ប្រកបដោយភាពម៉ឺងម៉ាត់ក្នុងការផ្តន្ទាទោសឧក្រិដ្ឋជនគ្រឿងញៀនឱ្យបានធ្ងន់ធ្ងរ និងយុត្តិធម៌បំផុត ដូចដែលបានអនុវត្តកន្លងមក តាមរយៈការផ្សាយជាសាធារណៈ អំពីចំណាត់ការលើសំណុំរឿងគ្រឿងញៀន និងសំណុំរឿងផ្សេងៗទៀត ដើម្បីបង្ហាញពីតម្លាភាពលើចំណាត់ការ និងការផ្តន្ទាទោសលើសំណុំរឿងទាំងនោះ ។
ឯកឧត្ដមព្រះរាជអាជ្ញា ក៏បានស្នើរដល់មន្ត្រីអនុវត្តច្បាប់ អាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋបន្ត អនុវត្តនូវពាក្យស្លោករបស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ ១រាយការណ៍ គឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងត្រូវរាយការណ៍ ។
ឯកឧត្ដមបញ្ជាក់ថា គ្រឿងញៀន និងវត្ថុតាងដែលបានសម្រេចរឹបអូសដោយសាលាដំបូង ដែលត្រូវដុតបំផ្លាញចោលនេះមានចំនួន៤៣ សំណុំរឿង រួមមាន គ្រឿងញៀនសរុបទម្ងន់ ១០,៥៧៦.១១ (មួយម៉ឺនប្រាំរយចិតសិបប្រាំមួយក្បៀសដប់មួយ)ក្រាម ។ បារីអេឡិចត្រូនិចគ្រប់ប្រភេទចំនួន ១៨កេសធំ និង៤៧ប្រអប់តូច ដែលបានចាប់យកក្នុងពេលប្រតិបត្តិការបង្ក្រាបគ្រឿងញៀន។ ឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀន និងវត្ថុតាងផ្សេងៗមួយចំនួនទៀត ។
ឯកឧត្ដមបន្ថែមថា កន្លងទៅថ្មីៗនេះ សមត្ថកិច្ចបានធ្វើការបង្ក្រាបគ្រឿងញៀនករណីធំជាលើកទីមួយនៅក្នុងខេត្ដសៀមរាប បានរហូតដល់ទៅជាង ១២០ គីឡូក្រាម ប៉ុន្ដែមិនទាន់ដុតកំទេចចោលនៅឡើយទេ ដោយសារសុំណុំរឿងមិនទាន់បានបញ្ចប់នៅតុលាការនៅឡើយ។

លោក ពិន ប្រាកដ អភិបាលរងខេត្ដសៀមរាប បានថ្លែងថា ការវិវត្តរីកចម្រើនស្ទើគ្រប់វិស័យរបស់ខេត្ដនេះ ធ្វើឱ្យជនឱកាសនិយមខិលខូចមួយចំនួនលបលួចចរាចរណ៍នាំចូលនូវគ្រឿងញៀនគ្រប់ប្រភេទ ហើយបានចែកចាយបន្តទៅគោលដៅផ្សេងៗទៀត និងមួយចំណែកមកធ្វើសកម្មភាពចែកចាយដល់សមាសភាពមិនល្អ និងភ្ញៀវទេសចរមួយចំនួននៅតាមបណ្តាក្លឹបកំសាន្ត ភោជនីយដ្ឋាន ផ្ទះសំណាក់ ព្រមទាំងមានការរាលដាល ដល់ទីជនបទមួយចំនួនផងដែរ។ ជាមួយនឹងសកម្មភាពចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ទាំងនេះ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ដោយមានកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ បានយកចិត្តទុកដាក់ដាក់ធ្វើសកម្មភាព ស្រាវជ្រាវ បង្ក្រាប ទប់ស្កាត់ និងអប់រំផ្សព្វផ្សាយជាបន្តបន្ទាប់។ លោកបន្ដថា រយៈពេល៥ខែ ឆ្នាំ២០២៤នេះ សមត្ថកិច្ចជំនាញបង្ក្រាបបានចំនួន២៣៨ករណី ឃាត់ខ្លួនមនុស្សចំនួន១៣៩៣ នាក់ ក្នុងនោះ មានករណីជួញដូរ និងរក្សាទុក១០៣ករណី ឃាត់ខ្លួន៣០៧នាក់ ករណីប្រើប្រាស់១០៥ករណី ឃាត់ខ្លួន១០៧៩នាក់ និងអនុវត្តដីកាចំនួន២០ករណី ឃាត់ខ្លួន១៧នាក់
ខណៈដែលវិធានការព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្មមជ្ឈមណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនខេត្ត បានទទួលអ្នកញៀនគ្រឿងញៀនចំនួន ១០៤៦នាក់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក៍ផ្តាំផ្ញើដល់អង្គភាព និងស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងតួនាទី និងភារកិច្ចរបស់ខ្លួន ដើម្បីអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានជាប្រចាំ និងមានប្រសិទ្ធភាពខ្ពស់ ទន្ទឹមនោះ ក៏ត្រូវយកចិត្តទុកដាក់ពង្រឹង សមត្ថភាព និងគុណភាពការងារ ខិតខំរកវិធីសាស្ត្រថ្មីៗ ឱ្យស្របទៅនឹងបរិបទនៃសម័យឌីជីថលដែលរាជរដ្ឋាភិបាល បាននិងកំពុងពង្រីកនាពេលបច្ចុប្បន្ននេះ។

អត្ថបទ និងរូបភាព ៖លោកឈិត សាវី លោកទ្រា ពន្លឺ និងលោកជាស្រស់
កែសម្រួល ៖លោក ហាំ ម៉េងហួត

Tags: គ្រឿងញៀន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រយៈពេល៦ខែ គ្រឹះស្ថានអង្គររកចំណូលបានជាង ២៤លានដុល្លា ពីការលក់សំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ

រយៈពេល៦ខែ គ្រឹះស្ថានអង្គររកចំណូលបានជាង ២៤លានដុល្លា ពីការលក់សំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ

ការដេញថ្លៃគម្រោងសាងសង និងជួសជុលផ្លូវ២ខ្សែ ក្នុងឃុំស្នួល ស្រុកក្រឡាញ់ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងសាងសង និងជួសជុលផ្លូវ២ខ្សែ ក្នុងឃុំស្នួល ស្រុកក្រឡាញ់ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

រដ្ឋមន្ត្រីក្រសួងការងារ៖ TVET មិនសម្រាប់តែសម្រាប់យុវជនគោលដៅប៉ុណ្ណោះទេ ប៉ុន្តែវាជាឱកាសសម្រាប់ពលរដ្ឋទាំងអស់គ្នា

រដ្ឋមន្ត្រីក្រសួងការងារ៖ TVET មិនសម្រាប់តែសម្រាប់យុវជនគោលដៅប៉ុណ្ណោះទេ ប៉ុន្តែវាជាឱកាសសម្រាប់ពលរដ្ឋទាំងអស់គ្នា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.