Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

រដ្ឋមន្ត្រីក្រសួងការងារ៖ TVET មិនសម្រាប់តែសម្រាប់យុវជនគោលដៅប៉ុណ្ណោះទេ ប៉ុន្តែវាជាឱកាសសម្រាប់ពលរដ្ឋទាំងអស់គ្នា

ដោយ Pothe Thun
01/07/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងការងារ៖ TVET មិនសម្រាប់តែសម្រាប់យុវជនគោលដៅប៉ុណ្ណោះទេ ប៉ុន្តែវាជាឱកាសសម្រាប់ពលរដ្ឋទាំងអស់គ្នា
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានថ្លែងថា កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ជាកន្លែងសម្រាប់ពលរដ្ឋគ្រប់រូបដែលចង់បានចំណេះជំនាញពិតប្រាកដ ចង់ពង្រឹងសមត្ថភាព ឬចង់ផ្លាស់ប្តូរឱកាសការងារ ពោលគឺមិនមែនសម្រាប់តែយុវជនគោលដៅនោះទេ។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយស្តីពី “ការអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបប ភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស ជាមន្ត្រីសាធារណៈ និងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ឯកឧត្តម ហេង សួរ មានប្រសាសន៍ថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ក្នុងរយៈពេល៥ឆ្នាំ ដល់យុវជនចំនួន ១លាន ៥សែននាក់។ តាមរយៈកម្មវិធីនេះ យុវជនគ្រប់រូបពួកគាត់ទទួលបាននូវការរៀនជំនាញដោយមិនគិតថ្លៃ លើកឡើងតែយុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យ ដែលពួកគាត់ទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាល ដោយទទួលបាននូវការឧបត្ថម្ភបន្ថែមនូវទឹកប្រាក់មួយខែ ២៨ម៉ឺនរៀលទៀត។

ឯកឧត្តម ហេង សួរ មានប្រសាសន៍ទៀតថា បើទោះជាយ៉ាងនេះក្តី ការបណ្តុះបណ្តាលវិជ្ជាជីវៈនេះ មិនមែនធ្វើឡើងសម្រាប់យុវជនគោលដៅប៉ុណ្ណោះទេ ប៉ុន្តែកម្មវិធីនេះ បង្កើតឡើងសម្រាប់ពលរដ្ឋគ្រប់រូប មិនថា មន្ត្រីរាជការ បុគ្គលិកវិស័យឯកជន ឬម្ចាស់អាជីវកម្មផ្សេងៗនោះទេ ពួកគាត់សុទ្ធតែមានឱកាសមកទទួលការបណ្តុះបណ្តាលជំនាញនេះទាំងអស់។ TVET សម្រាប់យើងទាំងអស់គ្នា មន្ត្រីរាជការក៏គាត់អាចមករៀនបាន ប៉ូលិស ទាហាន ក៏អាចមករៀនបាន បុគ្គលិកក្រុមហ៊ុនឯកជន បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអីសុទ្ធតែរៀនបានទាំងអស់។ ព្រោះ TVET ជាកន្លែងដែលផ្តល់ជំនាញវិជ្ជាជីវៈ ជាកន្លែងពង្រឹងជំនាញ ហើយជាកន្លែងសម្រាប់បងប្អូនដែលចង់ផ្លាស់ប្តូរជំនាញផងដែរ។ ដូចនេះសូមអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ជាពិសេសអាជ្ញាធរឃុំសង្កាត់ ត្រូវខិតខំពន្យល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យពួកគាត់បានយល់អំពីកម្មវិធីបណ្តុះបណ្តាល វិជ្ជាជីវៈ TVETនេះ ព្រោះមានតែអាជ្ញាធរមូលដ្ឋានទេដែលដឹងអំពីសុខទុក្ខពលរដ្ឋច្បាស់ជាងគេ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បើតាម លោក អុឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានឲ្យដឹងថា សម្រាប់ខេត្តសៀមរាប មានវិទ្យាស្ថានចំនួន២ កំពុងអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជន ហើយក្នុងកម្មវិធីបណ្តុះបណ្តាលយុវជនក្រីក្រ និងយុវជនរងហានិភ័យវិទ្យាស្ថានទាំង២ បានបណ្តុះបណ្តាលលើយុវជនបានប្រមាណជាងមួយពាន់នាក់ ដែលចំនួននេះ វាមិនទាន់ឆ្លើយតបទៅនឹងចំនួនយុវជនដែលមានប្រមាណ ៥០ភាគរយ នៃចំនួនប្រជាពលរដ្ឋក្នុងខេត្តសរុបជិត ១លាន ២សែននាក់នោះទេ។ លោកអភិបាលរងខេត្តសៀមរាប បានធ្វើការជំរុញដល់ដល់អាជ្ញាធរមូលដ្ឋានត្រូវខិតខំជំរុញបន្ថែមទៀត ដើម្បីពិនិត្យលើយុវជនដែលមិនទាន់មានការងារធ្វើ ដើម្បីឲ្យពួកគាត់មានឱកាសមានការងារធ្វើ ដើម្បីលើកកម្ពស់ជីវភាពរបស់ពួកគាត់៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: TVETក្រសួងការងា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការដេញថ្លៃគម្រោងសាងសងផ្លូវបេតុងអាមេ១ខ្សែ ក្នុងឃុំពួក ស្រុកពួក ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងសាងសងផ្លូវបេតុងអាមេ១ខ្សែ ក្នុងឃុំពួក ស្រុកពួក ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាជាង ៣.៣លានដុល្លាអាមេរិក

យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាជាង ៣.៣លានដុល្លាអាមេរិក

មន្ទីរពេទ្យគន្ធបុប្ផារកឃើញកុមារជិត៧០០នាក់ មានកើតជំងឺទឹកនោមផ្អែមប្រភេទ១ ដោយសារកង្វះអាំងស៊ុយលីន ឬលំពែងមិនផលិតអាំងស៊ុយលីន

មន្ទីរពេទ្យគន្ធបុប្ផារកឃើញកុមារជិត៧០០នាក់ មានកើតជំងឺទឹកនោមផ្អែមប្រភេទ១ ដោយសារកង្វះអាំងស៊ុយលីន ឬលំពែងមិនផលិតអាំងស៊ុយលីន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.