Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

មន្ទីរពេទ្យគន្ធបុប្ផារកឃើញកុមារជិត៧០០នាក់ មានកើតជំងឺទឹកនោមផ្អែមប្រភេទ១ ដោយសារកង្វះអាំងស៊ុយលីន ឬលំពែងមិនផលិតអាំងស៊ុយលីន

ដោយ Pothe Thun
02/07/2024
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
មន្ទីរពេទ្យគន្ធបុប្ផារកឃើញកុមារជិត៧០០នាក់ មានកើតជំងឺទឹកនោមផ្អែមប្រភេទ១ ដោយសារកង្វះអាំងស៊ុយលីន ឬលំពែងមិនផលិតអាំងស៊ុយលីន
132
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

យ៉ាងហោចណាស់កុមារកម្ពុជាប្រមាណជិត ៧០០នាក់ ត្រូវបានរកឃើញថាបានកើតជំងឺទឹកនោមផ្អែមប្រភេទ១ ដែលបណ្តាលមកពីរការខ្វះខាតអាំងស៊ុយលីន ឬលំពែងមិនផលិតអាំងស៊ុយលីនគ្រប់គ្រាន់ ខណៈដែលជំងឺនេះ បានកើតឡើងលើកុមារដែលមានអាយុចន្លោះ ពី៥ឆ្នាំ ដល់១០ឆ្នាំ ហើយអ្នកជំនាញមិនទាន់បានដឹងមូលហេតុច្បាស់នៅឡើយ។

នេះបើតាមការបញ្ជាក់ពីលោកសាស្ត្រាចារ្យ ឃុន លាងឈុន អនុប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ ទទួលបន្ទុកផ្នែកជំងឺទឹកនោមផ្អែម កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤នេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកសាស្ត្រាចារ្យ ឃុន លាងឈុន បញ្ជាក់ទៀតថា ជំងឺទឹកនោមផ្អែមប្រភេទទី១ នៅមន្ទីពេទ្យគន្ធបុប្ផានៅភ្នំពេញ និងសៀមរាប មានការកើនឡើងចំនួន៦៩៨នាក់ ក្នុងនោះនៅមន្ទីពេទ្យគន្ធបុប្ផាខេត្តសៀមរាប មានចំនួន៣០៩ ខណៈដែលរយៈពេល១០ឆ្នាំចុងក្រោយ មានការកើនឡើងក្នុងមួយឆ្នាំរហូតដល់២០ករណី ដែលភាគច្រើនកើតលើក្មេងមានអាយុពី៤ ទៅ១៤ឆ្នាំ ហើយបច្ចុប្បន្ននៅលើពិភពលោកមិនទាន់មានថ្នាំព្យាបាលជម្ងឺទឹកនោមផ្អែមនៅឡើយទេ។

លោកសាស្ដ្រាចារ្យ បន្តថា ជំងឺទឹកនោមផ្អែមជាជំងឺដែលកើតតាមរយៈការកើនឡើងជាតិស្ករខ្ពស់នៅក្នុងឈាម ដែលបណ្តាលមកពីការស៊ាំជាមួយអកម៉ូនអាំងស៊ុយលីន និងការផលិតអកម៉ូនអាំងស៊ុយលីនមិនគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់។ លោកថានៅក្នុងខ្លួនមនុស្សមានថាមពលចំនួន៣ ដែលសំខាន់ ទី១ជាតិសាច់ ទី២ជាតិខ្លាញ់ និងទី៣ជាតិស្ក ប៉ុន្តែជាតិស្កនៅក្នុងខ្លួន កក់កុញមិនអាចយកទៅប្រើប្រាស់បាន ហើយនៅក្នុងខ្លួនកុមារត្រូវការបំលែងពីជាតិសាច់ ពីជាតិខ្លាញ នៅពេលបំលែងពីជាតិសាច់ខ្លាញ់នេះ ធ្វើអោយអ្នកជំងឺទឹកនោមផ្អែមលេចចេញជារោគសញ្ញាផ្សេងៗ។រោគសញ្ញារបស់វាមានបួនដែលសំខាន់ គឺញាំច្រើន ចុះស្គមផឹកច្រើន នោមច្រើន ប៉ុន្តែកូនក្មេងកាន់តែអស់កម្លាំងទៅ។

លោកបន្ដថា ជំងឺទឹកនោមផ្អែមប្រភេទទី១ គឺលេចចេញជារោគសញ្ញាក្រោយពីនៅពេលអាំងស៊ុយលីន បំប្លែងទៅក្នុងខ្លួនអស់លេចចេញរោគសញ្ញាភ្លាមៗ ហើយលឿនបំផុតនៅពេលចេញរោគសញ្ញហើយ ឪពុកម្តាយមិនបាននាំមកពេទ្យ ឬទៅព្យាបាលភ្លាមៗនោះទេ កូនក្មេងវិវត្តិទៅជាសន្លប់ ឬស្លាប់។ ជំងឺទឹកនោមផ្អែមប្រភេទទី១ ត្រូវការព្យាបាល ពេលដែលយើងរករោគវិនិច្ឆ័យដឹងថាកូនក្មេងជាប្រភេទជំងឺទឹកនោមផ្អែមប្រភេទទី១ ហើយយើងត្រូវព្យាបាល ហើយព្យាបាលថ្នាំដែលសំខាន់បំផុតគឺមានតែមួយគត់គឺអាំងស៊ុយលីន៕

Tags: ជំងឺ​ទឹកនោមផ្អែមមន្ទីរពេទ្យ​គន្ធបុប្ផា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជាង ៤ពាន់ក្បាលដី ក្នុងសង្កាត់ក្របីរៀល ក្រុងសៀមរាប ត្រូវបានប្រកាសបិទផ្សាយជាសាធារណៈ

ឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជាង ៤ពាន់ក្បាលដី ក្នុងសង្កាត់ក្របីរៀល ក្រុងសៀមរាប ត្រូវបានប្រកាសបិទផ្សាយជាសាធារណៈ

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប បើកកិច្ចប្រជុំដើម្បីធ្វើការត្រួតពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោងកិច្ចការងារកុមារ

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប បើកកិច្ចប្រជុំដើម្បីធ្វើការត្រួតពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោងកិច្ចការងារកុមារ

អាជ្ញាធរខេត្តសៀមរាប ជំរុញឲ្យគ្រប់ភាគីទាំងអស់ចូលរួមជាផ្នែកមួយនៅក្នុងការអនុវត្តគម្រោងទីក្រុងសៀមរាបឆ្លាត

អាជ្ញាធរខេត្តសៀមរាប ជំរុញឲ្យគ្រប់ភាគីទាំងអស់ចូលរួមជាផ្នែកមួយនៅក្នុងការអនុវត្តគម្រោងទីក្រុងសៀមរាបឆ្លាត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.