Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប បើកកិច្ចប្រជុំដើម្បីធ្វើការត្រួតពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោងកិច្ចការងារកុមារ

ដោយ Pothe Thun
03/07/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប បើកកិច្ចប្រជុំដើម្បីធ្វើការត្រួតពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោងកិច្ចការងារកុមារ
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤នេះ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប បានបើកកិច្ចប្រជុំប្រចាំឆមាសទី១ ស្តីពីវឌ្ឍនភាពនៃការអនុវត្តគម្រោង កិច្ចការងារកុមារខេត្ត ដើមី្បធ្វើការត្រួតពិនិត្យលើវឌ្ឍនភាព នៃការអនុវត្តគម្រោងកិច្ចការងារកុមារ ព្រមទាំងលើកនូវបញ្ហាប្រឈមមកធ្វើការពិនិត្យ និងដោះស្រាយ។

លោកជំទាវ ស៊ិន ណម ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត និងជាប្រធានកិត្តិយសក្រុមការងារគម្រោងកិច្ចការពារកុមារខេត្តសៀមរាប មានប្រសាសន៍ថា ដើម្បីពង្រឹងប្រព័ន្ធកិច្ចការពារកុមារ ការសម្របសម្រួលរវាងអ្នកពាក់ព័ន្ធ និងអ្នកមានកាតព្វកិច្ច ពិតណាស់យើងត្រូវពង្រីកបន្ថែមទៅលើផែនការកិច្ចការពារកុមារខេត្ត ដោយផ្តោតទៅលើផែនការប្រតិបត្តិខេត្ត ស្តីពីការពង្រឹងការថែទាំកុមារ និងផែនការប្រតិបត្តិខេត្ត ស្តីពីការពង្រឹងការថែទាំកុមារបានផ្តោតលើការយកចិត្តទុកដាក់លើការពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការផ្សព្វផ្សាយការយកកុមារចេញពីមណ្ឌល និងជម្រើសថែទាំផ្សេងទៀតជំនួសការថែទាំកុមារនៅក្នុងមណ្ឌល ក្នុងគោលបំណងសមាហរណកម្មកុមារចំនួន ៣០ភាគរយ ។

លោកជំទាវបញ្ជាក់ថា ផែនការនេះមានរយៈពេល ៣ឆ្នាំ ដោយគិតចាប់ពីខែមករា ឆ្នាំ២០២៣ រហូតដល់ខែធ្នូ ឆ្នាំ២០២៥ ដែលស្របជាមួយនឹងផែនការយុទ្ធសាស្ត្រវិស័យកិច្ចការពារកុមារជាតិ ដែលកំពុងស្ថិតនៅក្នុងដំណើរការអនុម័តដោយ ក្រសួងមហាផ្ទៃ និងក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា និងត្រូវបានផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ខាងមុខនេះ។ តាមសេចក្តីរាយការណ៍របស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង និតិសម្បទាខេត្ត ដោយលើនូវបញ្ហាប្រឈមមួយចំនួន ចំពោះកុមាររស់នៅជាមួយម្តាយក្នុងពន្ធនាគារ និងការធ្វើសំបុត្រកំណើតចំពោះទារក ដែលគេបោះបង់ចោល និងកង្វះថវិកាក្នុងការថែទាំកុមារពិការភាព និង គ្រួសាររងគ្រោះ និងងាយរងគ្រោះនៅក្នុងសហគមន៍។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ចឹក គឹមជុន លោក ចឹក គឹមជុន នាយករងរដ្ឋបាលសាលាខេត្ត និងជាអនុប្រធានក្រុមការងារគម្រោងកិច្ចការពារកុមារខេត្ត ក៏បានលើកពីការផ្តល់សេវា និងការគ្រប់គ្រងករណី លើការគាំទ្រកុមារដែលបានបែកពីគ្រួសាររបស់ពួកគេ រួមទាំងកុមារ ដែលកំពុងរស់នៅក្នុងមណ្ឌលថែទាំ ធ្វើសមាហរណកម្មទៅក្នុងការថែទាំតាមគ្រួសារបន្ទាប់ពីការប៉ាន់ប្រមាណ យ៉ាងគ្រប់ជ្រុងជ្រោយ សម្រាប់លទ្ធភាពធ្វើសមាហរណកម្មហើយ។ ការទប់ស្កាត់ និងកសាងសមត្ថភាពសហគមន៍ -លើកកម្ពស់ការយល់ដឹងដល់ឪពុកម្តាយ អ្នកថែទាំអំពីការចិញ្ចឹមកូនតាមបែបវិជ្ជមាន ដើម្បីទប់ស្កាត់អំពើហិង្សា ការបែកបាក់គ្រួសារដោយមិនចាំបាច់អាពាហ៍ ពិពាហ៍កុមារ និងការរក្សាសុវត្ថិភាពកុមារ និង លើកកម្ពស់ការយល់ដឹងអំពីការអប់រំបែបវិជ្ជមាន និងការគ្រប់គ្រងថ្នាក់រៀនប្រកបដោយប្រសិទ្ធភាពនៅ ក្នុងសាលារៀន៕

អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប ជំរុញឲ្យគ្រប់ភាគីទាំងអស់ចូលរួមជាផ្នែកមួយនៅក្នុងការអនុវត្តគម្រោងទីក្រុងសៀមរាបឆ្លាត

អាជ្ញាធរខេត្តសៀមរាប ជំរុញឲ្យគ្រប់ភាគីទាំងអស់ចូលរួមជាផ្នែកមួយនៅក្នុងការអនុវត្តគម្រោងទីក្រុងសៀមរាបឆ្លាត

គណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ខេត្តសៀមរាប បើកកិច្ចប្រជុំស្តីពីការឆ្លើយតបជាពហុវិស័យ ពន្លឿនការបញ្ឈប់រីករាលដាលមេរោគអេដស៍

គណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ខេត្តសៀមរាប បើកកិច្ចប្រជុំស្តីពីការឆ្លើយតបជាពហុវិស័យ ពន្លឿនការបញ្ឈប់រីករាលដាលមេរោគអេដស៍

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច៖ កម្មវិធីផ្តល់អាហារតាមសាលារៀន បានជួយលើកកម្ពស់អាហារូបត្ថម្ភ និងកាត់បន្ថយការបោះបង់ការសិក្សារបស់កុមារ

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច៖ កម្មវិធីផ្តល់អាហារតាមសាលារៀន បានជួយលើកកម្ពស់អាហារូបត្ថម្ភ និងកាត់បន្ថយការបោះបង់ការសិក្សារបស់កុមារ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.