Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាប ជំរុញឲ្យគ្រប់ភាគីទាំងអស់ចូលរួមជាផ្នែកមួយនៅក្នុងការអនុវត្តគម្រោងទីក្រុងសៀមរាបឆ្លាត

ដោយ Pothe Thun
03/07/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ជំរុញឲ្យគ្រប់ភាគីទាំងអស់ចូលរួមជាផ្នែកមួយនៅក្នុងការអនុវត្តគម្រោងទីក្រុងសៀមរាបឆ្លាត
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងក្នុងកិច្ចប្រជុំកិច្ចប្រជុំស្តីពីគម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាត ដើម្បីដោះស្រាយបញ្ហាទីក្រុងក្នុងខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤នេះ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានធ្វើការជំរុញឲ្យគ្រប់ភាគីទាំងអស់ ចូលរួមជាសមាជិកនៃវេទិកាទីក្រុងឆ្លាតវៃ ដើម្បីធ្វើជាផ្នែកមួយនៅក្នុងការអនុវត្តគម្រោងទីក្រុងសៀមរាបឆ្លាត។

លោក យុន លីនណេ បានបញ្ជាក់ថា កន្លងមកគម្រោងទីក្រុងសៀមរាប ឆ្លាតវៃបានទទួលការចូលរួមពីផ្នែកពាក់ព័ន្ធមួយចំនួនរួចមកហើយ ប៉ុន្តែការចូលរួមបន្ថែមពីគ្រប់ភាគី ជាការសំខាន់បំផុត ព្រោះវាបានចូលរួមលើកកម្ពស់នូវកិច្ចសហការរវាងសហគមន៍ វិស័យឯកជន វិស័យសិក្សាធិការ និងវិស័យរដ្ឋបាល។ ម្យ៉ាងទៀតការចូលរួមនេះ ក៏នឹងទទួលបានធាតុចូលនានា ដើម្បីងាយស្រួលនៅក្នុងការដោះស្រាយបញ្ហាប្រឈមនានា។

លោកអភិបាលរងខេត្ត បញ្ជាក់ទៀតថា ក្រុងសៀមរាប ជាក្រុងមួយក្នុងចំណោមក្រុង៣របស់កម្ពុជា ដែលត្រូវបានដាក់ជាទីក្រុងឆ្លាតវៃអាស៊ាន កាលពីឆ្នាំ២០១៨ ហើយដើម្បីក្លាតជាទីក្រុងឆ្លាតវៃនេះ អាជ្ញាខេត្តសៀមរាប បានទទួលនូវជំនួយកិច្ចសហប្រតិបត្តិការបច្ចេកទេសពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ទៅលើការសិក្សា និងរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទីក្រុងសៀមរាប ឲ្យក្លាយទៅជាទីក្រុងឆ្លាតវៃ តាមរយៈការសិក្សាស្វែងរកបញ្ហាប្រឈម និងបានរៀបចំជាផែនទីបង្ហាញផ្លូវ «សៀមរាបឆ្លាតវៃ»។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកបន្តថា លើសពីនេះភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន ក៏បានសហការ និងគាំទ្រយ៉ាងពេញទំហឹងដល់រដ្ឋបាលខេត្ត ក្នុងការដាក់ឲ្យអនុវត្តគម្រោងសាកល្បងទីក្រុងឆ្លាតវៃចំនួន៦ ក្នុងក្រុងសៀមរាប ដែលក្នុងនោះគម្រោងមួយចំនួនបានបញ្ចប់ ហើយគម្រោងមួយចំនួនទៀត បាននឹងកំពុងអនុវត្ត និងដំណើរការស្របតាមផែនការរបស់គម្រោង។ ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប និងភ្នាក់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនបានដាក់ដំណើរការ សាកល្បងលើគម្រោង ២ទៀត គឺទី១.ការប្រមូល និងដឹកជញ្ជូនកាកសំណល់ឆ្លាតវៃ និងទី២.ការអភិវឌ្ឍប្រព័ន្ធថ្នាលទិន្នន័យ(Data platform)៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: គម្រោងទីក្រុងសៀមរាបឆ្លាត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ខេត្តសៀមរាប បើកកិច្ចប្រជុំស្តីពីការឆ្លើយតបជាពហុវិស័យ ពន្លឿនការបញ្ឈប់រីករាលដាលមេរោគអេដស៍

គណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ខេត្តសៀមរាប បើកកិច្ចប្រជុំស្តីពីការឆ្លើយតបជាពហុវិស័យ ពន្លឿនការបញ្ឈប់រីករាលដាលមេរោគអេដស៍

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច៖ កម្មវិធីផ្តល់អាហារតាមសាលារៀន បានជួយលើកកម្ពស់អាហារូបត្ថម្ភ និងកាត់បន្ថយការបោះបង់ការសិក្សារបស់កុមារ

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច៖ កម្មវិធីផ្តល់អាហារតាមសាលារៀន បានជួយលើកកម្ពស់អាហារូបត្ថម្ភ និងកាត់បន្ថយការបោះបង់ការសិក្សារបស់កុមារ

ការដេញថ្លៃគម្រោងសាងសងផ្លូវបេតុងអាមេ១ខ្សែ ក្នុងឃុំខ្នារពោធិ ស្រុកសូទ្រនិគម ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងសាងសងផ្លូវបេតុងអាមេ១ខ្សែ ក្នុងឃុំខ្នារពោធិ ស្រុកសូទ្រនិគម ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.