អាជ្ញាធរខេត្ដសៀមរាប រៀបចំពិព័រណ៍ផលិតផលបន្លែផ្លែឈើ និងផលិតផលក្នុងស្រុក រយៈពេល៣ថ្ងៃ នៅសួនច្បារព្រះរាជដំណាក់
អាជ្ញាធរខេត្ដសៀមរាប សហការជាមួយមន្ទីរពាក់ព័ន្ធ បានរៀបចំពិព័រណ៍ផលិតផលបន្លែ ផ្លែឈើ និងផលិតផលក្នុងស្រុក ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០-១២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅសួនច្បារព្រះរាជដំណាក់ ក្រុងសៀមរាប ដើម្បីលើកទឹកចិត្ដដល់សហគមន៍អ្នកផលិត និងអ្នកទិញនូវការប្រើប្រាស់ផលិតផលខ្មែរដែលមានស្ដង់ដារត្រឹមត្រូវ។ លោក ភឿន គឹមលី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប បានឲ្យដឹងថា សម្រាប់ការរៀបចំតាំងពិព័រណ៌នាពេលនេះ មានចំនួន ...