សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដែលមានទីតាំងនៅក្នុងក្រុងសៀមរាប បានប្រកាសបើកតាំងពិព័រណ៍ផលិតផលសិប្បកម្មក្រណាត់ឥណ្ឌា លើកទី១ ជាផ្លូវការ
នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩នេះ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី មានទីតាំងនៅផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប សហការជាមួយអាជ្ញាធរជាតិអប្សរា ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា និងក្រុមហ៊ុនវិចិត្រាឥណ្ឌានាំចេញ បានរៀបចំការតាំងពិព័រណ៍ ខាឌី-ផលិតផលសិប្បកម្មក្រណាត់ឥណ្ឌា លើកទី១ ក្នុងរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ដោយបើកជូនសាធារណជនចូលទស្សនា ...