មនុស្ស២៨នាក់ពុលត្រីប្រៃកំពឹស នៅស្រុកពួកតែពុំមានសភាពធ្ងន់ធ្ងរឡើយ
មនុស្សប្រុសស្រី អាយុចាប់ពី០៥ឆ្នាំ ដល់អាយុ៦៨ឆ្នាំ ចំនួន២៨នាក់ ស្ថិតនៅក្នុងស្រុកពួក ខេត្តសៀមរាប បានពុលត្រីប្រៃកំពឹស កាលពីវេលម៉ោងប្រមាណ៤ល្ងាច ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ម្សិលមិញនេះ។ ប៉ុន្តែ អាការៈពុលនោះ ពុំធ្ងន់ធ្ងរបណ្ដាលឲ្យប៉ះពាល់ដល់អាយុជីវិតនោះទេ។ តាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ បានឲ្យដឹងថា អ្នកផលិតត្រីប្រៃកំពឹស រស់នៅភូមិគោកជួន ឃុំពួក ស្រុកពួក ...