ប្រជាពលរដ្ឋក្នុងសង្កាត់សៀមរាប ទទួលបានការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ដមកពីប្រទេសសិង្ហបុរី
នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ម្សិលមិញនេះ ក្រុមជំនុំមេភូឌីស្វកម្ពុជា សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសសិង្ហបុរី បានចុះធ្វើការពិនិត្យ ព្យាបាលជំងឺ និងចែកថ្នាំដោយឥតគិតថ្លៃ ជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប។ លោក លន់ សូភី ប្រធានក្រុមជំនុំមេភូឌីស្ទកម្ពុជា និងជាអ្នកដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានឱ្យដឹងថា ដោយមើលពីសេចក្ដីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការពិនិត្យ និងព្យាបាលជំងឺ ក៏ដូចជាការជួយសម្រាលបន្ទុក ...



