មន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំ ជម្រុញឱ្យថ្នាក់ដឹកនាំស្ថាប័នយុវជន បំពេញការងារប្រកាន់ភ្ជាប់ព្រហ្មវិហារធម៌បួនយ៉ាង គឺ មេត្ដា ករុណា មុទិតា និងឧបេក្ខា !
មន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា បានជម្រុញមន្ដ្រីឱ្យដឹកនាំបំពេញការងារឱ្យបានល្អប្រសើរ និងកុំយកតួនាទីរបស់ខ្លួនគៀបសង្កត់ថ្នាក់ក្រោម ដែលនាំឱ្យបែកបាក់សាមគ្គី បន្ទាប់ពីទទួលបានតំណែងជាថ្នាក់ដឹកនាំនៅក្នុងស្ថាប័នណាមួយ។ ឯកឧត្ដម សេរី ជំនះ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបែបនេះ នៅក្នុងពិធីប្រកាសចូលកាន់តំណែងនាយកមជ្ឍមណ្ឌលជាតិយុវជនកម្ពុជា ស្ថិតនៅសង្កាត់ស្លក្រាម ខេត្ដសៀមរាប កាលពីល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ។ ...