ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំរៀបចំពិធីក្រុងពលីបួងសួងដល់ម្ចាស់ទឹកម្ចាស់ដី ទេវតាថែរក្សាប្រាង្គប្រាសាទអង្គរ ត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត
នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥ម្សិលមិញនេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានដឹកនាំរៀបចំពិធីក្រុងពលី បួងសួងសេចក្ដីសុខចម្រើនពីសំណាក់ម្ចាស់ទឹកម្ចាស់ដី ទេវតាថែរក្សាប្រាង្គប្រាសាទអង្គរ ឱ្យដំណើរការសាងសង់ទីតាំង និងការរៀបចំនានានៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៥ ប្រព្រឹត្តិទៅដោយរលូន និងមានសេចក្តីសុខ សិរីសួស្តីគ្រប់ប្រការដល់ក្រុមការងារគ្រប់គ្នា នៅលើទឹកដីសៀមរាបអង្គរ។ ក្នុងសន្និសិទក្រោយបញ្ចប់ពិធីក្រុងពាលី ឯកឧត្តម ...



