Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អ្នកទេសចរជាតិ បានបង្ហាញការគាំទ្រនូវព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដគម្រប់ខួប១០ឆ្នាំ

ដោយ Pothe Thun
04/04/2023
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អ្នកទេសចរជាតិ បានបង្ហាញការគាំទ្រនូវព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដគម្រប់ខួប១០ឆ្នាំ
45
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បន្ទាប់បានឃើញក្រុមកាងារអង្គរសង្ក្រាន្ដបាននឹងកំពុងមមាញឹកក្នុងតុបតែងលម្អនូវសំណង់ទីតាំងកម្មវិធី
ខណៈដែល កម្មវិធីអង្គរសង្ក្រាន្ដនិមួយៗ អ្នកទេសចរមួយចំនួន បានសម្ដែងការរីករាយនិងគាំទ្រយ៉ាងខ្លាំង ដោយត្រៀមចូលរួមកំសាន្ដនូវព្រឹត្ដិការណ៍នេះ។ពួកគាត់លើកឡើងថា មហាព្រឹត្ដការណ៍នេះ នឹងទាក់ទាញអ្នកទេសចរព្រមទាំងបានលើកកម្ពស់នូវវប្បធម៌ អរិយធម៌របស់ខ្មែរ កាន់តែខ្ពស់នៅលើពិភពលោក។

លោក តាំង ភីងភីង អ្នកទេសចរមកពីខេត្ដបន្ទាយមានជ័យ បានលើកឡើងថា ព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៣នេះ គឺជាមោទកភាពជាតិមួយ ដែលភ្ញៀវទេសចរជាតិ និងអន្ដរជាតិ បានស្វែងយល់នូវវប្បធម៌ និងអរិយធម៌របស់ខ្មែរកាន់តែច្បាស់ ព្រោះព្រឹត្ដិការណ៍បានបង្ហាញនូវស្នារដៃដ៍អស្ចារ្យរបស់ខ្មែរ ស្របពេលដែលតំបន់អង្គរក៍មានការរៀបចំស្រស់ស្អាតទាំងបរិស្ថាន អនាម័យ និងសណ្ដាប់ធ្នាប់។លោកបន្ដថា ប្រពៃណី វប្បធម៌ខ្មែរនឹងបានល្បីល្បាញទៅលើឆាកអន្ដរជាតិផងដែរ។ជាមួយគ្នានោះ ការបង្កើតនូវព្រឹត្ដិការណ៍នេះនឹងនាំមកនូវសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ។

ដោយឡែកអ្នកទេសចរពីររូបទៀតមកពីខេត្ដកំពត និងខេត្ដបន្ទាយមានជ័យ ក៍បានឱ្យដឹងស្រដៀងគ្នាដែរថា ទោះបីពួកគាត់មិនទាន់កំណត់ថាចូលរួមកម្សាន្តសប្បាយក្នុងព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដក្ដី ក៍ប៉ុន្ដែបើមើលពីការរៀបចំតុងតែងវិញ ពួកគាត់ក៍មានចិត្ដរំភើប និងសប្បាយដែរ ព្រោះថាទីតាំងកម្មវិធីនៃព្រឹត្ដិការណ៍នេះ បង្ហាញនូវកេរតំណែលដូចតាខ្មែរ ដូច្នេះ ក្នុងនាមប្រជាពលរដ្ឋខ្មែរ សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានបង្កើតកម្មវិធីព្រឹត្ដិការណ៍អង្គរសង្ដ្រាន្ដ ដើម្បីអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលបង្ហាញថាកម្ពុជាកំពុងមានការអភិវឌ្ឍជឿនលឿនពីមួយឆ្នាំទៅមួយឆ្នាំ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជម្រាបថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តគម្រប់ខួប១០ឆ្នាំនេះ នឹងចាប់ផ្ដើមចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ខែមេសា ដែលធ្វើឡើងក្រោមប្រធានបទ “ក្តីស្រមៃ និងក្តីសង្ឃឹម” ដោយមានកម្មវិធីកំសាន្ដជាច្រើន រួមមមាន កម្មវិធីភូមិបេតិកភណ្ឌវប្បធម៌ កម្មវិធីភូមិវិចិត្រករឯក កម្មវិធីសួនញញឹមអង្គរ កម្មវិធីរបាំបុរាណ ប្រពៃណី និងល្បែងប្រជាប្រិយ កម្មវិធីប្រគួតអុកចត្រង្គ កម្មវិធីគោមបណ្ដែតទឹក កម្មវិធីគុនល្បុកតោ កម្មវិធីអាហារនៃក្ដីស្រាលាញ់ កម្មវិធីពិព័រណ៌សង្ក្រាន្ដ កម្មវិធីភូមិខ្ញុំ កម្មវិធីផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម កម្មវិធី “នេះមិនមែនជាសុបិន”កម្មវិធី”សួនមុនីហទ័យជាដើម។

ព្រឹត្ដិការណ៍នេះ មានគោលបំណងបង្កើនភាពសប្បាយរីករាយដល់មហាគ្រួសារខ្មែរ ដោយមិនប្រកាន់និន្នាការនយោបាយ ឬសាសនា ពណ៌សម្បុរ អ្វីទាំងអស់។ ជាមួយគ្នានេះ ព្រឹត្តិការណ៍នេះ ក៏បានគាស់រំលើងនូវល្បែងរបាំប្រជាប្រិយខ្មែរនានាដែលធ្លាប់មានពីមុនមក ឲ្យយុវជនជំនាន់គ្រោយបានស្គាល់ ៕

អត្ថបទ និងរូបភាព: លោក ឈិត សាវី
កែសម្រួល: លោក លីវ សាន្ត

Tags: ព្រឹត្ដិការណ៍អង្គរសង្ក្រាន្ត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ២៣គ្រួសារ ក្នុងស្រុកវ៉ារិន បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ២៣គ្រួសារ ក្នុងស្រុកវ៉ារិន បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

គម្រោងសាងសង់ផ្លូវមេតុងអាមេ ក្នុងសង្កាត់ចំនួន៣ នៃក្រុងសៀមរាប បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងសាងសង់ផ្លូវមេតុងអាមេ ក្នុងសង្កាត់ចំនួន៣ នៃក្រុងសៀមរាប បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

តំណាងរាស្ត្រមណ្ឌលសៀមរាប អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវព្រះវិហារ និងសមិទ្ឋផលមួយចំនួនក្នុងវត្តអារញ្ញវាសីមហាប្រាសាទ ហៅវត្តប្រាសាទ

តំណាងរាស្ត្រមណ្ឌលសៀមរាប អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវព្រះវិហារ និងសមិទ្ឋផលមួយចំនួនក្នុងវត្តអារញ្ញវាសីមហាប្រាសាទ ហៅវត្តប្រាសាទ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.