Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

តំណាងរាស្ត្រមណ្ឌលសៀមរាប អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវព្រះវិហារ និងសមិទ្ឋផលមួយចំនួនក្នុងវត្តអារញ្ញវាសីមហាប្រាសាទ ហៅវត្តប្រាសាទ

ដោយ Pothe Thun
07/04/2023
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
តំណាងរាស្ត្រមណ្ឌលសៀមរាប អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវព្រះវិហារ និងសមិទ្ឋផលមួយចំនួនក្នុងវត្តអារញ្ញវាសីមហាប្រាសាទ ហៅវត្តប្រាសាទ
119
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប បានអញ្ជើញជាអធិបតីកាត់ខ្សែបូរបញ្ចុះខ័ណ្ឌសីមាសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវព្រះវិហារ រួមជាមួយសមិទ្ឋផលមួយចំនួនទៀត ក្នុងវត្តព្រះវិហារវត្តអារញ្ញវាសីមហាប្រាសាទ ហៅវត្តប្រាសាទ ស្ថិតក្នុងស្រុកពួក ខេត្តសៀមរាប។ ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលស្រុក អាជ្ញាធរមូលដ្ឋាន គណៈកម្មការអាចារ្យវត្តយាយជីតាជី លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពុទ្ធបរិស័ទយ៉ាងច្រើនរូប។

លោក ស៊ីន ចាន់ថុល អភិបាលស្រុកពួក បានឲ្យដឹងថា វត្តប្រាសាទនេះ មានអាយុកាល ៥២៦ឆ្នាំមកហើយ ដែលមានទីតាំងស្ថិតនៅភូមិជ្រលង ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ជាអារាមមានវ័យចំណាស់មួយ មានព្រះវិហារចាស់ទ្រុឌទ្រោមខ្លាំង និងដោយសារកំណើនប្រជាពុទ្ឋបរិស័ទកាន់តែមានចំនួនកើនឡើងផងនោះ ទើបព្រះចៅអធិការ គណៈកម្មការ និងបរិស័ទចំណុះជើងវត្តបានឯកភាពផ្តួចផ្តើមរុះរើព្រះវិហារចាស់សាងសង់ថ្មីឡើងវិញ។ ចំពោះព្រះវិហារថ្មី ដែលកាត់ខ្សែបូរបញ្ចុះខ័ណ្ឌសីមានៅពេលនេះ មានបណ្តោយ ៣២,២៨ម៉ែត្រ និងទទឹង១៤,២៨ម៉ែត្រ កម្ពស់៧ម៉ែត្រ បានចាប់សាងសង់ថ្មីនៅឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០២៣ ចំណាយថវិកាបូកបញ្ចូលទាំងសមិទ្ឋផលក្នុងវត្តមួយចំនួនទៀត សរុបជាង ៥៥ម៉ឺន ៨ពាន់ដុល្លារអាមេរិក ដែលជាសទ្ឋាបានពីការចូលរួមរបស់ព្រះចៅអធិការ អាចារ្យ គណៈកម្មការវត្ត និងសប្បុរសជនជិតឆ្ងាយទាំងក្នុង និងក្រៅស្រុកផងដែរ។

ឯកឧត្តមបណ្ឌិត អ្នកឧកញ៉ា សៀង ណាំ មានប្រសាសន៍ថា ប្រទេសកម្ពុជា ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៏រីកចំរើនលើគ្រប់វិស័យ ទាំងអាណាចក្រ និងពុទ្ធចក្រ។ រំលឹកទៅសម័យកាលដែលប្រទេសកម្ពុជា ធ្លាក់ចូលទៅក្នុងរបប្រល័យពូជជសាសន៏ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ហេដ្ឋារចនាសម្ព័ន្ធ សង្គមជាតិ វត្តអារាមសាលារៀន ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ត្រូវទទួលរងនូវការបំផ្លិចបំផ្លាញស្ទើរតែសូន្យ។ អាស្រ័យដោយមានជ័យជំនះ ៧មករា ឆ្នាំ១៩៧៩ ប្រជាជនកម្ពុជា បានរំដោះរួចផុតពីគ្រោះប្រល័យពូជសាសន៏ និងផ្តើមចេញពីការអនុវត្តគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ បាននាំមកនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យទូទាំងប្រទេស ទាំងពុទ្ធចក្រ និងអាណាចក្រទៀតផង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត អ្នកឧកញ៉ា សៀង ណាំ ក៏បានប្រគេនថវិកាចំនួន ២០លានរៀល ជូនដល់ព្រះចៅអធិការវត្ត សម្រាប់បន្តកសាងគរុភ័ណក្នុងវត្ត និងផ្តល់ជូនប្រជាពលរដ្ឋចូលរួមចំនួន ២៥០នាក់ ក្នុងម្នាក់សារុង១ លោកយាយលោកតា ២០០នាក់ ក្នុងម្នាក់ៗទទួលបានក្រណាត់ស១ដុំ និងថវិកា១ម៉ឺនរៀល លោកគ្រូអ្នកគ្រូ ១៨នាក់ ក្នុងម្នាក់ៗទទួលបានថវិការ៥ម៉ឺនរៀល និងសិស្សានុសិស្សចំនួន ១២០នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅ ២ក្បាល ប៊ិក២ដើម និងថវិកា៥ពាន់រៀលផងដែរ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: វត្តអារញ្ញវាសីមហាប្រាសាទ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លោកគ្រូអ្នកគ្រូនៃវិទ្យាល័យហ៊ុនសែនស្វាយធំ រៀបចំពិធីសង្ក្រាន្ដវិទ្យាល័យ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលមកដល់នាពេលខាងមុខនេះ

លោកគ្រូអ្នកគ្រូនៃវិទ្យាល័យហ៊ុនសែនស្វាយធំ រៀបចំពិធីសង្ក្រាន្ដវិទ្យាល័យ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលមកដល់នាពេលខាងមុខនេះ

កសិករមានពិការភាព មកពីខេត្តចំនួន៣ចំនួនជិត៤០នាក់ ចូលរួមវេទិការពិភាក្សាស្តីពី ការចែករំលែកការរៀនសូត្រ និងឆ្លុះបញ្ចាំងស្តីពី បរិយាបន្នពិការភាពក្នុងការអនុវត្តលើវិស័យកសិកម្ម

កសិករមានពិការភាព មកពីខេត្តចំនួន៣ចំនួនជិត៤០នាក់ ចូលរួមវេទិការពិភាក្សាស្តីពី ការចែករំលែកការរៀនសូត្រ និងឆ្លុះបញ្ចាំងស្តីពី បរិយាបន្នពិការភាពក្នុងការអនុវត្តលើវិស័យកសិកម្ម

រដ្ឋបាលខេត្តសៀមរាប ចុះសួរសុខទុក្ខកងទ័ពសម្ព័ន្ឋមេត្រីភាពនៅព្រំដែននិងក្នុងភូមិសាស្ត្រខេត្តសៀមរាប ក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦

រដ្ឋបាលខេត្តសៀមរាប ចុះសួរសុខទុក្ខកងទ័ពសម្ព័ន្ឋមេត្រីភាពនៅព្រំដែននិងក្នុងភូមិសាស្ត្រខេត្តសៀមរាប ក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.