Thursday, June 1, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

កសិករមានពិការភាព មកពីខេត្តចំនួន៣ចំនួនជិត៤០នាក់ ចូលរួមវេទិការពិភាក្សាស្តីពី ការចែករំលែកការរៀនសូត្រ និងឆ្លុះបញ្ចាំងស្តីពី បរិយាបន្នពិការភាពក្នុងការអនុវត្តលើវិស័យកសិកម្ម

ដោយ Pothe Thun
07/04/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
កសិករមានពិការភាព មកពីខេត្តចំនួន៣ចំនួនជិត៤០នាក់ ចូលរួមវេទិការពិភាក្សាស្តីពី ការចែករំលែកការរៀនសូត្រ និងឆ្លុះបញ្ចាំងស្តីពី បរិយាបន្នពិការភាពក្នុងការអនុវត្តលើវិស័យកសិកម្ម
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កសិករមានពិការភាពមកពីខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តសៀមរាប ចំនួន៣៩នាក់ ក្នុងនោះស្រ្តីចំនួន ៣០នាក់ បានចូលរួមវេទិការពិភាក្សាស្តីពី ការចែករំលែកការរៀនសូត្រ និងឆ្លុះបញ្ជាំងស្តីពី បរិយាបន្នពិការភាពក្នុងការអនុវត្តលើវិស័យកសិកម្ម ដើម្បីបង្កើនការចូលររួមបងប្អូនជាជនមានពិការភាពជាពិសេសស្រ្តីមានពិការភាពក្នុងការបង្កើនសេដ្ឋកិច្ចក្រុមគ្រួសារ ដែលរៀបចំឡើងនៅសាលាស្រុកសូទ្រនិគម ខេត្តសៀមរាប នៅថ្ងៃទី៦ ខែមេសាឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក គិម វណ្ណ: អភិបាលស្រុកសូទ្រនិគម ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីជាតំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ មេឃុំ តំណាងអង្គការមិនមែនរដ្ឋាភិបាល និងកសិករមានពិការភាព។

លោក គិម វណ្ណៈ បានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុធា តែងតែយកចិត្តទុកដាក់ចំពោះបងប្អូនមានពិការភាព ជាពិសេសស្រី្តមានពិការភាព តាមរយៈការផ្តល់បណ្ណ័សមធម៌ បណ្ណ័សម្គាល់ពិការភាព ក្នុងនោះស្រ្តីមានពិការភាពក្នុងការប្រកបការងារកសិកម្មលក្ខណៈគ្រួសារ។ ជាមួយគ្នានោះ លោកក៏បានសម្ដែងនូវការគាំទ្រលើកិច្ចសហការដ៏ល្អកន្លងមកជាមួយអង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍបរិយាបន្ន ហៅកាត់ថា ផាហ្វីត PAfID និងអង្គការក្រេដ (GRET) ដើម្បីចូលរួមលើកកម្ពស់ការរបស់ចូលរួមរបស់បងប្អូនមានពិការភាពជាពិសេសស្រ្តីមានពិការនៅជនបទ នៅក្នុងវិស័យកសិកម្ម ដូច្នេះសូមឲ្យអង្គការដៃគូដើម្បីពង្រីកវិសាលភាពគម្រោង បន្តជួយគាំទ្រជនមានពិការភាពជាច្រើនទៀត ដើម្បីឲ្យពួកគាត់ទទួលបាននូវជីវភាពល្អប្រសើតាមរយៈការងារកសិកម្ម ។

ព័ត៌មានជាតិ ថ្មីៗ

គម្រោងសាងសង់ផ្លូវបេតុងអាមេពីរខ្សែ ក្នុងឃុំចំនួន២ នៃស្រុកបន្ទាយស្រី បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងសាងសង់ផ្លូវបេតុងអាមេពីរខ្សែ ក្នុងឃុំចំនួន២ នៃស្រុកបន្ទាយស្រី បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

01/06/2023
ក្រុមការងារថ្នាក់ជាតិ ដាក់អោយប្រើប្រាស់ផ្លូវការអំពូលសូឡា ក្នុងភូមិសាស្រ្តឃុំរុនតាឯក ស្រុកបន្ទាយស្រី

ក្រុមការងារថ្នាក់ជាតិ ដាក់អោយប្រើប្រាស់ផ្លូវការអំពូលសូឡា ក្នុងភូមិសាស្រ្តឃុំរុនតាឯក ស្រុកបន្ទាយស្រី

01/06/2023

លោក ខេង វីរៈ នាយកប្រតិបត្តិអង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍបរិយាបន្ន បានលើកឡើងថា វិស័យកសិកម្មគឺពិតមានសារៈសំខាន់ក្នុងការចូលរួមចំណែកបង្កើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅតាមសហគន៍។ ខណៈដែលជនមានពិការភាពកំពុងប្រឈមនូវឧបសគ្គជាច្រើនដូចជា បាត់បង់ឱកាសក្នុងការចូលរួមក្នុងសហគមន៍ មិនមានជំនាញកសិកម្មច្បាស់លាស់ ជាពិសេស សម្ភារៈកសិកម្មនៅលើទីផ្សារមិនបានបង្កភាពងាយឲ្យពួកគាត់ចូលរួមធ្វើការងារកសិកម្មបានពេញលេញនៅឡើយ ហេតុនេះអង្គការPAfID (ផាហ្វីត) កំពុងអនុវត្តគម្រោង លើកកម្ពស់សមត្ថភាពជនមានពិការភាពដើម្បីមានលទ្ធភាពរស់នៅសមរម្យតាមរយៈការធ្វើការងារកសិកម្ម។ លោកបន្តថា គម្រោងរបស់យើងទាមទារការធ្វើការងារជាមួយកសិករមានពិការតាមរយៈការរៀចំកម្មវិធិសិក្ខាសាលាសហគមន៍ចំនួន៣វគ្គខុសៗគ្នាក្នុងយល់ពីបញ្ហា និងតម្រូវការពិតប្រាកដ ដើម្បីឈានទៅដល់ការផលិតសម្ភារៈកសិកម្មបែបច្នៃប្រឌិតដើម្បីជួយសម្រួលដល់ការដាំដុំបន្លែរបស់កសិករមានពិការភាពនៅក្នុងសហគមន៍។

អ្នកស្រី សួន ភាព កសិករមានពិការភាព បានទទួលស្គាល់ថា តាមរយៈការគាំទ្រពីសំណាក់អង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍបរិយាបន្ន និងអង្គការក្រេដ ទៅលើសម្ភារៈកសិកម្មបែបច្នៃប្រឌិត និងជំនាញបច្ចេកទេសលើការដាំបន្លែនោះ បានធ្វើឲ្យគាត់អាចពង្រឹកការដាំបន្លែច្រើនជាងមុន ហើយបន្លែមានសុវត្ថិភាព និង អាចលក់បានតម្លៃសមរម្យ ដែលជួយឲ្យជីវភាពរបស់ពួកយើងល្អប្រសើជាងមុន៕

អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក លីវ សាន្ត

Tags: ពិការភាព
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប ចុះសួរសុខទុក្ខកងទ័ពសម្ព័ន្ឋមេត្រីភាពនៅព្រំដែននិងក្នុងភូមិសាស្ត្រខេត្តសៀមរាប ក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦

រដ្ឋបាលខេត្តសៀមរាប ចុះសួរសុខទុក្ខកងទ័ពសម្ព័ន្ឋមេត្រីភាពនៅព្រំដែននិងក្នុងភូមិសាស្ត្រខេត្តសៀមរាប ក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦

កម្ពុជាក្លាយជាម្ចាស់ឯតទគ្គកម្មថ្មី «បេះដូងច្រើនជាងគេលើពិភពលោក» ដោយការបត់បេះដូងសម្រេចបានជិត៤លាន

កម្ពុជាក្លាយជាម្ចាស់ឯតទគ្គកម្មថ្មី «បេះដូងច្រើនជាងគេលើពិភពលោក» ដោយការបត់បេះដូងសម្រេចបានជិត៤លាន

អាជ្ញាធរខេត្តសៀមរាបអះអាងថា បញ្ហាសន្តិសុខ និងសុវត្ថិភាពក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តជាអទិភាពធំបំផុត

អាជ្ញាធរខេត្តសៀមរាបអះអាងថា បញ្ហាសន្តិសុខ និងសុវត្ថិភាពក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តជាអទិភាពធំបំផុត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    644 shares
    Share 258 Tweet 161
  • អាជ្ញាធរខេត្តជំរុញដល់ភាគីពាក់ព័ន្ធនៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាបជួយសម្រួលដល់អ្នកទេសចរដែលមកកម្សាន្ត កុំឲ្យមានការថ្នាំងថ្នាក់

    308 shares
    Share 123 Tweet 77
  • ពលរដ្ឋរស់នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប សម្ដែងការរីករាយក្រោយទទួលបានផ្លូវបេតុងថ្មីមួយខ្សែ ក្នុងមូលដ្ឋានរបស់ពួកគាត់

    308 shares
    Share 123 Tweet 77
  • ព្រះអគ្គីជ័យកីឡា បានមកដល់ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបជាថ្មីម្ដងទៀត ក្រោមការសាទរពីពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់

    250 shares
    Share 100 Tweet 63
  • ពលរដ្ឋនៅឃុំពាក់ស្នែង ស្រុកអង្គរធំ សប្បាយរីករាយទទួលបានផ្លូវបេតុងរបស់សម្ដេចតេជោ

    87 shares
    Share 35 Tweet 22

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (107)
  • ចំណេះដឹង និង ការអប់រំ (491)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,074)
  • ព័ត៌មានកីឡា (45)
  • ព័ត៌មានជាតិ (4,732)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (730)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (787)
  • សាសនា និង មនុស្សធម៌ (830)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (186)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.