Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋបាលខេត្តសៀមរាប ចុះសួរសុខទុក្ខកងទ័ពសម្ព័ន្ឋមេត្រីភាពនៅព្រំដែននិងក្នុងភូមិសាស្ត្រខេត្តសៀមរាប ក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦

ដោយ Pothe Thun
12/04/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
7
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ម្សិលមិញនេះ ឯកឧត្ដម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប និង ឯកឧត្ដម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំប្រតិភូខេត្ត ចុះសួរសុខទុក្ខកងទ័ពប្រចាំសមរភូមិមុខ ក្នុងនោះមាន ៖ កងពលតូចអន្តរាគមន៍លេខ៥នៃកងពលធំអន្តរាគមន៍លេខ២ប្រចាំទិសទី៣ ឈរជើងនៅ ក្នុងភូមិសាស្រ្តស្រុកបន្ទាយអម្ពិលខេត្តឧត្តរមានជ័យ ជាអង្គភាពសម្ពន្ឋ័មេត្រីភាពរបស់ខេត្ត , អង្គភាពទ័ពប្រចាំសមរភូមិមុខ , យោធភូមិភាគទី៤ ប្រចាំទិសទី២ និង អង្គភាពវរៈសេនាតូចលេខ១ ចំណុះតំបន់ប្រតិបត្តិការសឹករងសៀមរាប ឈរជើងតំបន់អូរកូនតឹង ស្ថិតភូមិត្រពាំងក្រសាំង ឃុំ ស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប តំបន់ព្រៃស្អាក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ ។

មានប្រសាសន៍សំណេះសំណាលជាមួយមេបញ្ជាការ មេបញ្ជាការងនិងយោធិនទាំងពីរគោលដៅ ឯកឧត្តម ទៀ សីហា បានសម្ដែងនូវការកោតសរសើរចំពោះនាយទាហាន ពលទាហានទាំងអស់ ដែលកំពុងឈរជើងយ៉ាងរឹងមាំ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដីជាតិខ្មែរ ប៉ុន្តបើទោះបីស្ថានការណ៍នៅតាមបណ្តោយព្រំដែន មានសភាពស្ងប់ស្ងាត់ យ៉ាងណាក៏ដោយ ក៏បានក្រើនរំលឹកបងប្អូនកងទ័ពទាំងអស់ត្រូវយកចិត្តទុកដាក់ ក្នុងការហ្វឹកហាត់ឲ្យបានជាប្រចាំ នូវយុទ្ធវិធីយុទ្ធសាស្រ្តរបស់កងទ័ព ត្រូវត្រៀមលក្ខណៈនៅគ្រប់ពេលវេលា ក្នុងការជួយអន្តរាគមន៍ពេលមានសភាពការណ៍កើតឡើង ។

ឯកឧត្តមមានប្រសាសន៍បន្តថា៖ អនុសាសន៍របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺបានបំផុសឲ្យមានចលនាចងសម្ព័ន្ធមេត្រីភាពរវាងសមរភូមិក្រោយ និង មួយសមរភូមិមុខ ក្នុងកាលៈទេសៈមួយ ដើម្បីពង្រឹងខឿនការពារជាតិ ការពារប្រជាជន ប៉ុន្តែការសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពតាមព្រំដែន ជាមួយរដ្ឋបាលខេត្តសៀមរាប ត្រូវបានអាក់ខាន ជាងបីឆ្នាំ ដោយបញ្ហាការឆ្លងរាលដាលជាសកលជំងឺកូវីដ-១៩ តែចំពោះកិច្ចទំនាក់ទំនង និង សហប្រតិបត្តិការនៅរក្សាបានល្អប្រសើរ ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តសៀមរាប ក៏បានផ្តាំផ្ញើដល់បងប្អូនកងកម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើបញ្ហាសុខភាព អនាម័យ និង ធ្វើការកសាង ជម្រកក្នុងអង្គភាព ព្រមទាំងធ្វើការដាំដុះដំណាំបន្លែបង្កា និង ចិញ្ចឹមសត្វ ដើមី្បផ្គត់ផ្គង់ដល់ជីវភាពកងទ័ព ក្នុងអង្គភាព និង គ្រួសារកងទ័ព ជាពិសេសលើការគ្រប់គ្រង និង ថែរក្សានូវគ្រឿងបំពាក់សម្ភារៈយោធូបករណ៍កងទ័ពឲ្យបានល្អ និងក្រៅពីភារកិច្ចស្នូល កងទ័ពក៏មានភារកិច្ចចូលរួមការពារមូលដ្ឋាន ភូមិឃុំមានវត្ថិភាព ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីយ៍ខ្មែរ ដែលនឹងឈានមកដល់នៅប៉ុន្មានថ្ងៃទៀតនាពេលខាងមុខនេះ នៅតាមបណ្តាទីវត្តអារាម ក៏ដូចជាទីប្រជុំជននានា ត្រូវចូលរួមសហការជាមួយសមត្ថកិច្ចមូលដ្ឋាន ដើម្បីការពារសន្តិសុខ រក្សាសណ្ឋាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងពេលកម្សាន្តសប្បាយ ។
ជាមួយគ្នានេះដែររដ្ឋបាលខេត្ត បាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោនិង សម្ភារៈប្រើប្រាស់ ជូនកងពលតូចអន្តរាគមន៍លេខ៥ នូវឧបភោគបរិភោគ ចំនួន ២៨មុខ និង ប្រេងម៉ាស៊ូត ១ពាន់លីត្រ,ស័ង្កសី ២ពាន់សន្លឹក ,តង់ ០១ផ្ទាំង ស្រាបៀរ ១០០កេស និង ថវិកា ២០លានរៀល ជូនកងទ័ពម្នាក់ៗ ២ម៉ឺនរៀល , ឧបត្ថម្ភដល់កងពលធំអន្តរាគមន៍លេខ២ នូវស្រាបៀរ៥០កេស ថវិកា៦លានរៀល , ជូនដល់ទីបញ្ជាការប្រចាំទិសទី២ នៃយោធភូមិភាគទី៤ នូវស្រាបៀរ ៥០កេស ថវិកា ៥លានរៀល មី ៤០កេស គោ ១ក្បាល, អង្គភាពវរៈសេនាតូចលេខ១ មានគ្រឿងឧបភោគបរិភោគ ចំនួន ២២មុខ និងថវិកា សរុប ១២លានរៀល ស្រាបៀរ ៥០កេស ,ប្រេងម៉ាស៊ូត ៥០០លីត្រ ពុយដាក់ប្រេង ០៥ពុយ និង តង់០១ ក្នុងនោះ បានចែកជូនយោធិន ម្នាក់ៗ ៤ម៉ឺនរៀលផងដែរ ៕

អត្ថបទ និង រូបភាព ៖ លោក យូ វង្ស
កែសម្រួលដោយ លីវ សាន្ត

Tags: សួរ​សុខទុក្ខ​កងទ័ព
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កម្ពុជាក្លាយជាម្ចាស់ឯតទគ្គកម្មថ្មី «បេះដូងច្រើនជាងគេលើពិភពលោក» ដោយការបត់បេះដូងសម្រេចបានជិត៤លាន

កម្ពុជាក្លាយជាម្ចាស់ឯតទគ្គកម្មថ្មី «បេះដូងច្រើនជាងគេលើពិភពលោក» ដោយការបត់បេះដូងសម្រេចបានជិត៤លាន

អាជ្ញាធរខេត្តសៀមរាបអះអាងថា បញ្ហាសន្តិសុខ និងសុវត្ថិភាពក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តជាអទិភាពធំបំផុត

អាជ្ញាធរខេត្តសៀមរាបអះអាងថា បញ្ហាសន្តិសុខ និងសុវត្ថិភាពក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តជាអទិភាពធំបំផុត

សម្តេចពិជ័យសេនា ទៀ បាញ់ និងប្រតិភូ ក្នុងពិធីពុទ្ធាភិសេកព្រះ និង សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសាលាអនុគណក្រុង ក្នុងវត្តទេពពោធិវង្ស (ហៅវត្តថ្មី) ស្ថិតក្នុងក្រុងសៀមរាប

សម្តេចពិជ័យសេនា ទៀ បាញ់ និងប្រតិភូ ក្នុងពិធីពុទ្ធាភិសេកព្រះ និង សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសាលាអនុគណក្រុង ក្នុងវត្តទេពពោធិវង្ស (ហៅវត្តថ្មី) ស្ថិតក្នុងក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.