Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សម្តេចពិជ័យសេនា ទៀ បាញ់ និងប្រតិភូ ក្នុងពិធីពុទ្ធាភិសេកព្រះ និង សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសាលាអនុគណក្រុង ក្នុងវត្តទេពពោធិវង្ស (ហៅវត្តថ្មី) ស្ថិតក្នុងក្រុងសៀមរាប

ដោយ Pothe Thun
13/04/2023
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
សម្តេចពិជ័យសេនា ទៀ បាញ់ និងប្រតិភូ ក្នុងពិធីពុទ្ធាភិសេកព្រះ និង សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសាលាអនុគណក្រុង ក្នុងវត្តទេពពោធិវង្ស (ហៅវត្តថ្មី) ស្ថិតក្នុងក្រុងសៀមរាប
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តសៀមរាប បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីពុទ្ធាភិសេកព្រះ និង កាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអាគារសាលាអនុគណវត្តទេពពោធិវង្ស ស្ថិតនៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ។

មានប្រសាសន៍ក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានវាយតម្លៃខ្ពស់និងចាត់ទុកថាជាសមិទ្ឋផលថ្មីមួយនេះសម្រាប់បម្រើឱ្យវិស័យព្រះពុទ្ឋសាសនា ក្នុងការធ្វើទំនាក់ទំនងគ្រប់វត្តអារាម អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋ និងជាពុទ្ឋិកៈសិក្សាធិការជួយបណ្តុះបណ្តាលធនធានព្រះសង្ឃ ប្រកបដោយចំណេះដឹង គុណធម៌ ប្រកាន់វិន័យខ្ជាប់ខ្ជួនតាមពុទ្ឋបញ្ញតិនិងពុទ្ឋានុញ្ញាតិ ក្នុងការចូលរួមអភិវឌ្ឍន៍សិល្បៈ វប្បធម៌ប្រពៃណីទំនៀមទម្លាប់ខ្មែរ ថែរក្សា លើកស្ទួយនិងទប់ស្កាត់វប្បធម៌អវិជ្ជមានទាំងឡាយដែលមានផលប៉ះពាល់ដល់វប្បធម៌ជាតិប្រកបដោយមនសិការ។

សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍បន្តថា៖ គោលនយោបាយឈ្នះឈ្នះ និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញបរិបូរណ៍ និង បានខិតខំប្រឹងប្រែងអភិវឌ្ឍវិស័យព្រះពុទ្ឋសាសនាដើម្បីជាប្រយោជន៍ក្នុងការរួមចំណែកពង្រឹងសាមគ្គីភាព ការលើកកម្ពស់វប្បធម៌ និងការយោគយល់គ្នាក្នុងចំណោមពុទ្ឋសាសនិកក៏ដូចជាប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន និងទៅអនាគត ដូច្នេះក្នុងឱកាសនេះ សូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវចូលរួមការពារសន្តិភាពមិនត្រូវឱ្យសន្តិភាពនេះត្រូវបានបំផ្លាញដោយជនណាម្នាក់ឬបក្សនយោបាយណាមួយនោះទេ ទោះអស់តម្លៃណាក៏ដោយ និងចូលរួមថែរក្សាការពារនូវសមិទ្ឋិផលទាំងឡាយរបស់ជាតិធ្វើយ៉ាងណាឱ្យសមិទ្ឋិផលសម្រេចបានដោយឆ្លងកាត់ការលំបាកនិងឧបសគ្គគ្រប់បែបយ៉ាងទម្រាំបានដូចសព្វថ្ងៃនេះឱ្យបានស្ថិតនៅគង់វង្សជាអមតៈ ជាពិសេសសមិទ្ឋផលជ័យជម្នះ៧មករា១៩៧៩ដែលជាបុព្វបទនៃការនាំមកនូវសន្តិភាពនិងការអភិវឌ្ឍរីកចម្រើនរបស់ជាតិយើងជាដរាមតរៀងមក។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ក្នុងឱកាសនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានវេរប្រគេនបច្ច័យបានពីអង្គផ្កាប្រាក់ចំនួន ១១០លានរៀល និង ប្រាក់ដុល្លារចំនួន ១៦ពាន់ដុល្លារដល់ព្រះគ្រូចៅអធិការវត្តនិង បានធ្វើពិធីពុទ្ធាភិសេកព្រះអង្គផ្ចាញ់មា រទៅតាមគន្លងប្រពៃណី ព្រះពុទ្ធសាសនា ដើមី្បតម្កល់ ទុកក្នុងអគារសាលា អនុគណ សម្រាប់ព្រះសង្ឃ ពុទ្ធបរិស័ទគោរពប្រតិបត្តិធ្វើបុណ្យទានផ្សេងៗ ។

គួររំលឹកថា កាលពីរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ម្សិលមិញនេះ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការបងប្អូន ប្រជាពុទ្ធបរិស័ទចំណុះជើងវត្តក្នុងខេត្ត បានចូលរួមបុណ្យផ្កាប្រាក់សាមគ្គី និង ពុទ្ធាភិសេកព្រះផ្ចាញ់មារ ដែលផ្តួចផ្តើមឡើងដោយសម្តេចពិជ័យសេនា ទៀ បាញ់ បានដង្ហែរអង្គផ្កាប្រាក់ចូលវត្តទេពពោធិវង្ស (ហៅវត្តថ្មី) ដើម្បីរៃអង្គាសបច្ច័យ យកមកកសាងសមទ្ធិផលក្នុងវត្តទេពពោធិវង្ស និង សាងសង់សាលាអនុគណក្រុងសៀមរាប សម្រាប់បម្រើដល់វិ័ស័យព្រះពុទ្ធសាសនា ៕

អត្ថបទ និង រូបភាព ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: វត្ត​ទេព​ពោធិ​វង្ស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រថយន្តក្រុងដឹកអ្នកដំណើរដោយឥតគិតថ្លៃចំនួន ១០០គ្រឿង ពីរាជធានីភ្នំពេញ បានមកដល់ខេត្តសៀមរាបជាបន្តបន្ទាប់ សម្រាប់ថ្ងៃដំបូង

រថយន្តក្រុងដឹកអ្នកដំណើរដោយឥតគិតថ្លៃចំនួន ១០០គ្រឿង ពីរាជធានីភ្នំពេញ បានមកដល់ខេត្តសៀមរាបជាបន្តបន្ទាប់ សម្រាប់ថ្ងៃដំបូង

ថ្ងៃទី៣នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ខេត្តសៀមរាប ទទួលបានអ្នកទេសចរប្រមាណ១លាននាក់ ខណ: សរុប ៣ថ្ងៃ មានចំនួន ២,១២០,៣៧៣នាក់ 

ថ្ងៃទី៣នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ខេត្តសៀមរាប ទទួលបានអ្នកទេសចរប្រមាណ១លាននាក់ ខណ: សរុប ៣ថ្ងៃ មានចំនួន ២,១២០,៣៧៣នាក់ 

យុវជនកម្ពុជា ៤៩៩៩នាក់ រាំចង្វាក់ម៉ាឌីហ្សុន បំបែកឯតទគ្គកម្មពិភពលោកសារជាថ្មីក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣

យុវជនកម្ពុជា ៤៩៩៩នាក់ រាំចង្វាក់ម៉ាឌីហ្សុន បំបែកឯតទគ្គកម្មពិភពលោកសារជាថ្មីក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.