Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

អាជ្ញាធរខេត្តសៀមរាបអះអាងថា បញ្ហាសន្តិសុខ និងសុវត្ថិភាពក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តជាអទិភាពធំបំផុត

ដោយ Pothe Thun
13/04/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
អាជ្ញាធរខេត្តសៀមរាបអះអាងថា បញ្ហាសន្តិសុខ និងសុវត្ថិភាពក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តជាអទិភាពធំបំផុត
63
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោក លី សំរិទ្ធ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តសៀមរាប បានមានប្រសាសន៍តាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៣ ខែមេសានេះថា ដោយមានការគាំទ្រពីកងកម្លាំងថ្នាក់ជាតិជាច្រើននាក់ អាជ្ញាធរខេត្តសៀមរាប បានត្រៀមខ្លួននិងគិតគូររួចជាស្រេចនៅក្នុងការការពារ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត សូម្បីតែភាពចន្លោះប្រហោងត្រឹម១ភាគរយក៏ត្រូវបានគិតគូរយ៉ាងម៉ត់ចត់ដែរ ហើយជាផែនការមួយល្អិតល្អន់ដែលពេលនេះក៏កំពុងអនុវត្ត ។

លោកបន្តថា យើងប្រើកម្លាំងច្រើន តាំងពីក្រុមចរាចរណ៍ ក្រុមសណ្តាប់ធ្នាប់ និង ក្រុមបង្ការបង្ក្រាបបទល្មើស ដូច្នេះសន្តិសុខនេះ យើងបានគិតម៉ត់ចត់ណាស់ ហើយយើងប្រយ័ត្នប្រយែងក្នុងការគ្រប់គ្រងស្ថានការណ៍សន្តិសុខ ដើម្បីមិនឲ្យមានការថ្លោះធ្លោយ ដូច្នេះក្នុងឱកាសនេះ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលអញ្ជើញមកកម្សាន្តនៅខេត្តសៀមរាប មេត្តាយោគយល់អធ្យាស្រ័យគ្នានៅក្នុងការធ្វើដំណើរ និង សូមឲ្យបងប្អូនទាំងអស់វិលត្រឡប់ទៅលំនៅដ្ឋានវិញ ជាមួយនឹងស្នាមញញឹម និងអនុស្សាវរីយ៍ល្អពីអង្គរសង្ក្រាន្ត ។

គួររំលឹកថា ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដនេះ មានកម្លាំងសមត្ថកិច្ចចម្រុះប្រមាណជិត៩ពាន់នាក់ មកពី១២អង្គភាពនិងស្ថាប័ន រួមមាន ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ , កងរាជអាវុធហត្ថ , បញ្ជាការដ្ឋានអង្គរក្ស និង បញ្ជាការដ្ឋានជាតិប្រឆាំងភេរវកម្ម ដែលត្រូវដាក់រាយនៅតាមបណ្តាគោលដៅសំខាន់ចំនួន៦ទីតាំង ដើម្បីការពារសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងជួយសម្រួលចរាចរណ៍ ដល់ថ្នាក់ដឹកនាំ ក៏ដូចជាប្រជាពលរដ្ឋភ្ញៀវជាតិ-អន្តរជាតិ ដែលអញ្ជើញចូលរួមលេងកម្សាន្តសប្បាយ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

អត្ថបទ និង រូបភាព ៖ លោក ជា ស្រស់
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: សន្តិសុខ និងសុវត្ថិភាព
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្តេចពិជ័យសេនា ទៀ បាញ់ និងប្រតិភូ ក្នុងពិធីពុទ្ធាភិសេកព្រះ និង សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសាលាអនុគណក្រុង ក្នុងវត្តទេពពោធិវង្ស (ហៅវត្តថ្មី) ស្ថិតក្នុងក្រុងសៀមរាប

សម្តេចពិជ័យសេនា ទៀ បាញ់ និងប្រតិភូ ក្នុងពិធីពុទ្ធាភិសេកព្រះ និង សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសាលាអនុគណក្រុង ក្នុងវត្តទេពពោធិវង្ស (ហៅវត្តថ្មី) ស្ថិតក្នុងក្រុងសៀមរាប

រថយន្តក្រុងដឹកអ្នកដំណើរដោយឥតគិតថ្លៃចំនួន ១០០គ្រឿង ពីរាជធានីភ្នំពេញ បានមកដល់ខេត្តសៀមរាបជាបន្តបន្ទាប់ សម្រាប់ថ្ងៃដំបូង

រថយន្តក្រុងដឹកអ្នកដំណើរដោយឥតគិតថ្លៃចំនួន ១០០គ្រឿង ពីរាជធានីភ្នំពេញ បានមកដល់ខេត្តសៀមរាបជាបន្តបន្ទាប់ សម្រាប់ថ្ងៃដំបូង

ថ្ងៃទី៣នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ខេត្តសៀមរាប ទទួលបានអ្នកទេសចរប្រមាណ១លាននាក់ ខណ: សរុប ៣ថ្ងៃ មានចំនួន ២,១២០,៣៧៣នាក់ 

ថ្ងៃទី៣នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ខេត្តសៀមរាប ទទួលបានអ្នកទេសចរប្រមាណ១លាននាក់ ខណ: សរុប ៣ថ្ងៃ មានចំនួន ២,១២០,៣៧៣នាក់ 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.