សត្វប្រវឹកជិត៤០០ក្បាលត្រូវបានសមត្ថកិច្ចខេត្តសៀមរាប ជួយសង្គ្រោះពីការជួញដូរ និងយកទៅព្រលែងនៅព្រៃធម្មជាតិ
សត្វប្រវឹកចំនួន ៣៨២ក្បាល ត្រូវបានកម្លាំងខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប សហការជាមួយអាជ្ញាធរស្រុកបន្ទាយស្រី យកទៅព្រលែងចូលក្នុងព្រៃធម្មជាតិ នៅព្រៃសហគមន៍បឹងឈូក ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០នេះ។ លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានឲ្យដឹងថា សត្វប្រ វឹកទាំងនេះ សមត្ថកិច្ចនគរបាលស្រុកប្រាសាទបាគង បង្ក្រាបបានកាលពីយប់ពីថ្ងៃទី២៦ ខែកញ្ញា ...