បន្ទាប់ពីបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នៅថ្ងៃទី២១ ខែវិច្ឆិកា មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាង ២ម៉ឺននាក់ បានចូលមកកម្សានក្នុងខេត្តសៀមរាប
យោងតាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ទី២១ ខែវិច្ឆិកានេះ បន្ទាប់ពីចប់ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកំសាន្ត ក្នុងខេត្តសៀមរាប មានចំនួន ២៣,០៧៣នាក់ ភាគច្រើនធ្វើដំណើរកម្សាន្តជាលក្ខណ:គ្រួសារ ក្នុងនោះ៖ ភ្ញៀវជាតិ មានប្រមាណ ...