Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ជនជាតិខ្មែរនិងបរទេសចំនួន០៥នាក់ ត្រូវសមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួនជាប់សង្ស័យពាក់ព័ន្ធនឹងករណីរក្សាទុកជួញដូរ ចាត់ចែង សម្រួល និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ដោយ Pothe Thun
22/04/2021
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
ជនជាតិខ្មែរនិងបរទេសចំនួន០៥នាក់ ត្រូវសមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួនជាប់សង្ស័យពាក់ព័ន្ធនឹងករណីរក្សាទុកជួញដូរ ចាត់ចែង សម្រួល និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
87
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោកឧត្ដមសេនីយ៍ត្រី អ៊ុ អមរា ស្នងការរងនគរបាលខេត្តសៀមរាប ទទួលផែនគ្រឿងញៀន បានឲ្យដឹងថា កាលពីវេលាម៉ោង០៣រសៀលថ្ងៃទី២០ ខែមេសា កន្លងទៅថ្មីៗនេះ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គោកចក ក្រុងសៀមរាប ចុះបង្ក្រាបបទល្មើសជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចលំនៅដ្ឋានស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ដោយឃាត់ខ្លួនមនុស្សម្នាក់ឈ្មោះ សំ មករា ហៅត្រេន ភេទប្រុស ឆ្នាំកំណើត ១៩៩៥ ជនជាតិខ្មែរ មុខរបរជាងជួសជុលកង់ មានទីលំនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ។

លោកឧត្ដមសេនីយ៍ត្រី អ៊ុ អមរា បានឲ្យដឹងទៀតថា នៅថ្ងៃទី២១ ខែមេសា វេលាម៉ោង០៧និង៣០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានពន្លាតបន្ត ដោយឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ថែមទៀត ជាជនជាតិខ្មែរ និងជនជាតិបរទេស ពីបទរក្សាទុកជួញដូរចាត់ចែង សម្រួល និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចបន្ទប់ជួលស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង ជនសង្ស័យចំនួន០៤នាក់ ក្នុងនោះ ៖ ១- ឈ្មោះ ស គឹមរ៉ា ហៅនាង ភេទប្រុស ឆ្នាំកំណើត១៩៩៣ ជនជាតិខ្មែរ មុខរបរជាងភ្លើង មានទីលំនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប , ២-ឈ្មោះ លឹម លីវុធ ភេទប្រុស ឆ្នាំកំណើត ១៩៦៨ ជនជាតិខ្មែរ មុខរបរជាងជួសជុលម៉ូទ័រ មានទីលំនៅភូមិវាល សង្កាត់សំបួរ ក្រុងសៀមរាប , ៣-ឈ្មោះ PAVEL MIRINOV ភេទប្រុស ឆ្នាំកំណើត ១៩៨១ ជនជាតិរុស្សី មុខរបរអ្នកនេសាទ មានទីលំនៅស្នាក់នៅបន្ទប់ជួល ភូមិសាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប និង ៤-ឈ្មោះ ឡេ ធីភឿង រឺ ឡេង ស្រីល័ក្ខ ភេទស្រី ឆ្នាំកំណើត ១៩៩២ ជនជាតិវៀតណាម មុខរបរគ្មាន មានទីលំនៅស្នាក់នៅបន្ទប់ជួល ភូមិសាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ។

លោកបន្តថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេះ សមត្ថកិច្ចដកហូតវត្ថុតាងបានរួមមាន ៖ ម្សៅមេតំហ្វេតាមីនចំនួន០៧កញ្ចប់ ស្មើនឹងទម្ងន់ ១,៥៩ក្រាម (ទម្ងង់សុទ្ធ), ម៉ូតូចំនួន០២គ្រឿង , ទូរស័ព្ទដៃចំនួន ០៦គ្រឿង , លិខិតឆ្លងដែនចំនួន ០១ក្បាល និង កាតអេធីអឹមABAចំនួន ០១ ហើយថ្ងៃទី ២២ ខែ មេសា ឆ្នាំ២០២១នេះ ជនសង្ស័យព្រមទាំងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញ កសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ ៕

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

អត្ថបទ និងរូបភាព ៖ ខេង ឧត្ដម
កែសម្រួលអត្ថបទ ៖ លីវ សាន្ត

Tags: គ្រឿងញៀន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្របីចំនួន២ក្បាលបានងាប់ និងមនុស្សចំនួន២នាក់ដែលត្រូវជាម្ចាស់ បានសន្លប់បាត់បង់ស្មារតី ដោយសាររន្ទះបាញ់ នៅភូមិព្រះដាក់ ក្នុងស្រុកបន្ទាយស្រី

ក្របីចំនួន២ក្បាលបានងាប់ និងមនុស្សចំនួន២នាក់ដែលត្រូវជាម្ចាស់ បានសន្លប់បាត់បង់ស្មារតី ដោយសាររន្ទះបាញ់ នៅភូមិព្រះដាក់ ក្នុងស្រុកបន្ទាយស្រី

រដ្ឋបាលខេត្តសៀមរាប បង្ហាញថាឱ្យអ្នកសារព័ត៌មាន និងគ្រួសារចុះឈ្មោះដើម្បីទទួបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

រដ្ឋបាលខេត្តសៀមរាប បង្ហាញថាឱ្យអ្នកសារព័ត៌មាន និងគ្រួសារចុះឈ្មោះដើម្បីទទួបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

អូស្ត្រាលីបើកការស៊ើបអង្កេតលើករណីឆ្លងកូវីដ-១៩ នៅក្នុងសណ្ឋាគារធ្វើចត្តាឡីស័ក

អូស្ត្រាលីបើកការស៊ើបអង្កេតលើករណីឆ្លងកូវីដ-១៩ នៅក្នុងសណ្ឋាគារធ្វើចត្តាឡីស័ក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.