Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋបាលខេត្តសៀមរាប បង្ហាញថាឱ្យអ្នកសារព័ត៌មាន និងគ្រួសារចុះឈ្មោះដើម្បីទទួបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

ដោយ Pothe Thun
22/04/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប បង្ហាញថាឱ្យអ្នកសារព័ត៌មាន និងគ្រួសារចុះឈ្មោះដើម្បីទទួបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩
33
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងសំណេះសំណាលជាមួយអ្នកសារព័ត៌មានចំនួន២០រូបមកពីជាង១០ស្ថាប័ន នៅសាលាខេត្តសៀមរាប នារសៀលថ្ងៃទី២១មខែមេសា ឆ្នាំ២០២១នេះ លោក ពិន ប្រាកដ អភិបាលរងខេត្ត និងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្ត បានមានប្រសាសន៍ថា៖ បងប្អូនអ្នកសារព៌ត៌មានទាំងរដ្ឋ និងឯកជន ដែលពុំទាន់បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩(រាប់ទាំងគ្រួសារផង) សូមរួសរាន់ទៅទទួលការចុះឈ្មោះនៅមន្ទីរព័ត៌មានខេត្ត។

ដោយឡែកសម្រាប់បងប្អូនអ្នកសារព័ត៌មាន ដែលកំពុងបំពេញភារកិច្ចហើយជួបបញ្ហាពិបាកក្នុងការចេញចូលក្នុងភូមិសាស្ត្រតំបន់បិទខ្ទប់ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩នៅខេត្តសៀមរាប រដ្ឋបាលខេត្តកំពុងសម្របសម្រួលធ្វើប័ណ្ណសម្គាល់សម្រាប់ចេញចូលក្នុងការចុះយកព័ត៌មានក្នុងតំបន់នោះ ដោយរង់ចាំប្រមាណជា២ឬ៣ថ្ងៃទៀតទើបរួចរាល់។

ចំពោះ សម្ភារ:អំណោយដែលផ្តល់ជូននៅពេលនេះ លោក ពិន ប្រាកដ បានថ្លែងកោតសរសើរដល់បងប្អូនអ្នកសារព័ត៌មានគ្រប់អង្គភាព ស្ថាប័នទាំងអស់ ក្នុងខេត្តសៀមរាប បានចូលរួមយ៉ាងសកម្មក្នុងការផលិតព័ត៌មាន ក្នុងនោះបងប្អូនអ្នកសរព័ត៌មានមួយចំនួនធំ បានសហការល្អក្នុងការទំនាក់ទំនងជាមួយអាជ្ញាធរខេត្ត អង្គភាព មន្ទីរនានាបំរើឱ្យវិស័យព័ត៌មានក្នុងខេត្តប្រកបដោយក្រមសីលធម៌វិជ្ជាជីវ: ស្របទៅតាមបរិបទ នៃការវីវត្តរីកចម្រើនផ្នែកប្រព័ន្ឋព័ត៌មានវិទ្យា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងនាមអភិបាល នៃគណ:អភិបាលខេត្ត លោក ពិន ប្រាកដ មានប្រសាសន៍ថា៖ គ្រឿងឧបភោគបរិភោគដែលផ្តល់ជូននៅពេលនេះថ្វីត្បិតតែមិនអាចឆ្លើយតបបានទៅនឹងតម្រូវការរបស់បងប្អូនបានក៏ពិតមែន តែនេះបង្ហាញនូវការគិតគូរយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្ត ចំពោះសុខទុក្ខ និងការលំបាករបស់បងប្អូនអ្នកសារព័ត៌មានក្នុងដំណាក់កាលវបត្តិជំងឺកូវី-១៩កំពុងឆ្លងរីករាលដាលជាសាកល។ លោក អភិបាលរងខេត្តក៏បានសុំការយោគយល់ និងអធ្យាស្រ័យពីសំណាក់បងប្អូនអ្នកសារព័ត៌មាន អង្គភាព ស្ថាប័នព័ត៌មានមួយចំនួនទៀតដែលមិនទាន់បានទទួល សូមរង់ចាំនៅវគ្គបន្ទាប់ រដ្ឋបាលខេត្តនឹងខិតខំកៀងគរសប្បុរសជនបន្តទៀត ដើម្បីបានចាត់ចែងជូនជាជំហានៗទៅតាមលទ្ឋភាពដែលអាចធ្វើបាន។
សូមជំរាបថា៖ រដ្ឋបាលខេត្តបានឧបត្ថម្ភដល់អ្នកសារព័ត៌មានចំនួន ២០រូបមកពីជាង១០ អង្គភាព ស្ថាប័ន ទាំងផ្នែករដ្ឋ និងឯកជន ដោយក្នុងម្នាក់ៗទទួលបាន÷ អង្ករ២០គ.ក្រ, មី ១កេស, ទឹកស៊ីអ៊ីវ ១យួ, ត្រីខ ១យួ, ម៉ាស់២ ដុំ និងអាល់កុលផងដែរ៕

អត្ថបទ និងរូបភាព ៖ លោកយូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សុខុន

Tags: ចាក់វ៉ាក់សាំងការពារជំងឺអ្នកសារព័ត៌មាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អូស្ត្រាលីបើកការស៊ើបអង្កេតលើករណីឆ្លងកូវីដ-១៩ នៅក្នុងសណ្ឋាគារធ្វើចត្តាឡីស័ក

អូស្ត្រាលីបើកការស៊ើបអង្កេតលើករណីឆ្លងកូវីដ-១៩ នៅក្នុងសណ្ឋាគារធ្វើចត្តាឡីស័ក

សិង្ហបុរីនិងម៉ាឡេស៊ីបញ្ជូនកប៉ាល់ជួយតាមរក នាវាមុជទឹកឥណ្ឌូណេស៊ីដែលបាត់ដំណឹង ជាមួយនាវិក៥៣នាក់

សិង្ហបុរីនិងម៉ាឡេស៊ីបញ្ជូនកប៉ាល់ជួយតាមរក នាវាមុជទឹកឥណ្ឌូណេស៊ីដែលបាត់ដំណឹង ជាមួយនាវិក៥៣នាក់

សហរដ្ឋអាមេរិកប្រកាសដាក់ទណ្ឌកម្មលើ ក្រុមហ៊ុនធំពីរផ្សេងទៀតនៅមីយ៉ាន់ម៉ា ដែលជាប្រភពធនធានដ៏សំខាន់សម្រាប់យោធា

សហរដ្ឋអាមេរិកប្រកាសដាក់ទណ្ឌកម្មលើ ក្រុមហ៊ុនធំពីរផ្សេងទៀតនៅមីយ៉ាន់ម៉ា ដែលជាប្រភពធនធានដ៏សំខាន់សម្រាប់យោធា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.