Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានអន្តរជាតិ

សិង្ហបុរីនិងម៉ាឡេស៊ីបញ្ជូនកប៉ាល់ជួយតាមរក នាវាមុជទឹកឥណ្ឌូណេស៊ីដែលបាត់ដំណឹង ជាមួយនាវិក៥៣នាក់

ដោយ Pothe Thun
22/04/2021
នៅក្នុង ព័ត៌មានអន្តរជាតិ
សិង្ហបុរីនិងម៉ាឡេស៊ីបញ្ជូនកប៉ាល់ជួយតាមរក នាវាមុជទឹកឥណ្ឌូណេស៊ីដែលបាត់ដំណឹង ជាមួយនាវិក៥៣នាក់
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បើតាមសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា កប៉ាល់សង្រ្គោះរបស់សិង្ហបុរី និងម៉ាឡេស៊ី កំពុងត្រូវបញ្ជូនឲ្យទៅជួយ ក្នុងកិច្ចប្រឹងប្រែងតាមរក នាវាមុជទឹកឥណ្ឌូណេស៊ីមួយគ្រឿង ដែលបានបាត់ដំណឹងកាលពីថ្ងៃពុធម្សិលមិញជាមួយនាវិក៥៣នាក់នៅក្នុងនោះ ។

នៅថ្ងៃព្រហស្បតិ៍នេះ អ្នកនាំពាក្យយោធាឥណ្ឌូណេស៊ីបានឲ្យដឹងថា សិង្ហបុរីកំពុងបញ្ជូនកប៉ាល់សង្រ្គោះរបស់ខ្លួន ឈ្មោះ MV Swift Rescue ឲ្យមកជួយ។ ចំណែកម៉ាឡេស៊ី ក៏កំពុងរៀបចំបញ្ជូនកប៉ាល់សង្រ្គោះមួយគ្រឿង ឈ្មោះ Mega Bakti ឲ្យមកជួយដូចគ្នាផងដែរ។ កប៉ាល់សង្រ្គោះរបស់ប្រទេសទាំងពីរ ត្រូវរំពឹងថា នឹងទៅដល់កន្លែងតាមរកនាវាមុជទឹកឥណ្ឌូណេស៊ី នៅខ្ទង់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ។

គួរបញ្ជាក់ថា នាវាមុជទឹកឥណ្ឌូណេស៊ី KRI Nanggala 402 បានបាត់ដំណឹងកាលពីថ្ងៃពុធម្សិលមិញនេះ ជាមួយនាវិក៥៣នាក់ ពេលកំពុងធ្វើការហ្វឹកហ្វឺន នៅម្តុំដែនទឹកភាគខាងជើងកោះបាលី។ យោធាឥណ្ឌូណេស៊ីប្រាប់ថា ការហៀរប្រេងមួយ ត្រូវបានប្រទះឃើញក្បែរទីតាំង ដែលនាវាមុជចូលជ្រៅទៅក្នុងទឹក។ ប្រទេសដទៃទៀត រួមមានសហរដ្ឋអាមេរិក អាល្លឺម៉ង់ បារាំង តួកគី ឥណ្ឌា រុស្ស៉ី និង អូស្រ្តាលី ក៏បានស្នើជួយឥណ្ឌូណេស៊ី តាមរកនាវាមុជទឹកនេះផងដែរ៕

ព័ត៌មានជាតិ ថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
Tags: KRI Nanggala 402
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សហរដ្ឋអាមេរិកប្រកាសដាក់ទណ្ឌកម្មលើ ក្រុមហ៊ុនធំពីរផ្សេងទៀតនៅមីយ៉ាន់ម៉ា ដែលជាប្រភពធនធានដ៏សំខាន់សម្រាប់យោធា

សហរដ្ឋអាមេរិកប្រកាសដាក់ទណ្ឌកម្មលើ ក្រុមហ៊ុនធំពីរផ្សេងទៀតនៅមីយ៉ាន់ម៉ា ដែលជាប្រភពធនធានដ៏សំខាន់សម្រាប់យោធា

ប្រជាពលរដ្ឋដែលលំនៅឋានរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន០៧គ្រួសារ នៅស្រុកស្វាយលើ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

ប្រជាពលរដ្ឋដែលលំនៅឋានរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន០៧គ្រួសារ នៅស្រុកស្វាយលើ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

អាជ្ញាធរជាតិអប្សរាបន្តបង្កើនសកម្មភាពក្រុមការងារក្នុងថែទាំប្រាង្គប្រាសាទក្នុងរមណីយដ្ឋានអង្គរ

អាជ្ញាធរជាតិអប្សរាបន្តបង្កើនសកម្មភាពក្រុមការងារក្នុងថែទាំប្រាង្គប្រាសាទក្នុងរមណីយដ្ឋានអង្គរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.