Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរជាតិអប្សរាបន្តបង្កើនសកម្មភាពក្រុមការងារក្នុងថែទាំប្រាង្គប្រាសាទក្នុងរមណីយដ្ឋានអង្គរ

ដោយ Pothe Thun
23/04/2021
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បើទោះបីជានៅក្នុងកាលៈទេសៈ ដែលរាជរដ្ឋាភិបាលបានបិទការចូលទស្សនានៅតាមរមណីយដ្ឋាននានាទូទាំងប្រទេសក្តី ក៏ក្រុមការងាររបស់អាជ្ញាធរដែលមានភារៈកិច្ចគ្រប់គ្រងរមណីដ្ឋានអង្គរ នៅតែមានសកម្មភាពនៅគ្រប់គោលដៅទាំងអស់។

បើតាមលោក សេង សុធារ៉ា ប្រធានស្តីទី នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ នៃអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍នៅថ្ងៃទី២២ ខែមេសានេះថា គ្រប់គោលដៅទាំងអស់សុទ្ធតែមាន ភ្នាក់ទេសចរណ៍ ភ្នាក់ងារសណ្តាប់ធ្នាប់ និងក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍ប្រចាំការ ទោះបីស្ថានភាពភ្ញៀវទេសចរមានភាពស្ងប់ស្ងាត់ ដោយសារជំងឺកូវីដ១៩យ៉ាងណាក៏ដោយ។ លោកបន្តថា ក្រុមការងារប្រចាំការនីមួយៗ បានរួមចំណែកថែទាំប្រាង្គប្រាសាទក្នុងរមណីយដ្ឋានអង្គរ ដូចជាការជួសជុលរនាំងឈើ រនាំងថ្មបាំងទ្រូងផ្លូវ និងស្លាកសញ្ញាផ្សេងៗ ព្រមទាំងបានរួមគ្នាសម្អាតបរិវេណប្រាសាទនិងទីតាំងផ្សេងៗជាច្រើនកន្លែងទៀតក្នុងតំបន់អង្គរ ក្នុងគោលបំណងថែទាំអភិរក្សប្រាសាទ លើកតម្លៃមរតកដូនតា និងលើកកម្ពស់បរិស្ថាន។

គួរជម្រាបផងដែរថា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានចេញសម្រេចមួយដោយហាមការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ និងបានបិទការចូលកម្សាន្តនៅតាមរមណីយដ្ឋាននានា នៅទូទាំងប្រទេសក្នុងរយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី២០ ខែមេសាឆ្នាំ២០២១។ ប៉ុន្តែដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ១៩ មិនមានការស្រាកស្រាន្ត នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា ក៏បានចេញសេចក្តីសម្រេចបន្តបិទការចេញចូលឆ្លងកាត់ខេត្ត និងរមណីដ្ឋាននានានេះរហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព៖ ជា ស្រស់

Tags: ថែទាំប្រាង្គប្រាសាទ​រមណីយដ្ឋាន​អង្គរ​អាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គ្រួសាររងគ្រោះដោយគ្រោះធម្មជាតិចំនួន៧គ្រួសារ នៅក្នុងស្រុកស្វាយលើ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

គ្រួសាររងគ្រោះដោយគ្រោះធម្មជាតិចំនួន៧គ្រួសារ នៅក្នុងស្រុកស្វាយលើ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ក្នុងស្រុកសូទ្រនិគម បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ក្នុងស្រុកសូទ្រនិគម បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

ឯកឧត្តមអភិបាលខេត្តសៀមរាប៖ ការបិទខ្ទប់៣សង្កាត់ បម្រាមគោចរ និងច្រកពិនិត្យសុខភាពក្នុងខេត្ត នៅបន្តអនុវត្តន៍ដដែល

ឯកឧត្តមអភិបាលខេត្តសៀមរាប៖ ការបិទខ្ទប់៣សង្កាត់ បម្រាមគោចរ និងច្រកពិនិត្យសុខភាពក្នុងខេត្ត នៅបន្តអនុវត្តន៍ដដែល

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.