ព្រះវិហារវត្តស្រះដូនរីករាយក្នុងស្រុកបន្ទាយស្រីត្រូវបានប្រារព្ធពិធីកាត់ឫសសីមា ដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ កាលពីព្រឹកម្សិលមិញនេះ
ព្រះវិហារវត្តស្រះដូនរីករាយ ស្ថិតក្នុងភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ដែលបានចាប់ផ្ដើមកសាងនៅចុងឆ្នាំ២០១២ រហូតដល់ចុងឆ្នាំ២០១៨នេះ ចំណាយថវិកាអស់ចំនួន ៣២៥.០០០ ដុល្លារអាមេរិក ជាថវិកាសន្សំអស់ជាច្រើនឆ្នាំពីកម្មវិធីបុណ្យទានផ្សេងៗ និង បានមកពីការចូលរួមរបស់ប្រជាពុទ្ឋបរិស័ទជិតឆ្ងាយទាំងក្នុងនិងក្រៅប្រទេស ត្រូវបានប្រារព្ធពិធីកាត់ឬសសីមា សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ម្សិលមិញនេះ ក្រោមអធិបតីភាពឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ ...