រថយន្តដឹកជញ្ជូនធនធានរ៉ែជាច្រើនគ្រឿងដែលបើកចូលក្នុងក្រុងសៀមរាប ត្រូវបានក្រុមការងារចម្រុះ ឃាត់ទុក និង អប់រំណែនាំឲ្យដឹកជញ្ជូនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស
ក្នុងរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៥ និងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩នេះ ក្រុមការងារចម្រុះចុះត្រួតពិនិត្យ និងទប់ស្កាត់ការដឹកជញ្ជូនធនធានរ៉ែចូលក្រុងសៀមរាប ដឹកនាំដោយលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានចុះធ្វើការត្រួតពិនិត្យ និងទប់ស្កាត់ការដឹកជញ្ជូនធនធានរ៉ែ ដូចជាដីស ដីក្រហម ខ្សាច់ និង ថ្ម ជាដើម នៅតាមបណ្តោយផ្លូវជាតិលេខ៦ ...