ឆ្លងចរន្តខ្សែអគ្គិសនីទូរទឹកកក បណ្ដាលឲ្យលំនៅដ្ឋានមួយខ្នងឆេះខ្ទេចទាំងស្រុង
លំនៅដ្ឋានមួយខ្នង ដំបូលប្រក់ស័ង្កសី និងជញ្ជាំងបាំងស័ង្កសី ត្រូវបានភ្លើងឆាបឆេះទាំងស្រុង បើទោះបីជារថយន្តពន្លត់អគ្គីភ័យខិតខំជួយអន្តរាគមន៍យ៉ាងណាក្តី។ អគ្គីភ័យនេះបានកើតឡើង នៅវេលាម៉ោង១រសៀល ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។ លោក ស តារា មេភូមិតាវៀន បានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋដែលអគ្គីភ័យឆាបឆេះនេះ មានចំនួនពីរគ្រួសាររស់នៅ ...