Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឈានដល់គោលដៅទី៦ ជាគោលដៅចុងក្រោយឆ្នាំ២០១៩

ដោយ Pothe Thun
23/12/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឈានដល់គោលដៅទី៦ ជាគោលដៅចុងក្រោយឆ្នាំ២០១៩
32
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងនៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី៣ គោលដៅទី៦ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នៅសាលាក្រុងសៀមរាប ដែលជាគោលដៅចុងក្រោយ បន្ទាប់ពីបានធ្វើឡើងនៅក្នុងទូទាំងខេត្ត ( ១២ស្រុក-ក្រុង ) អស់រយៈពេល៣សប្តាហ៍កន្លងមក ឯកឧត្តម អ៊ាន ឃុន ប្រធានស្តីទី ក្រុមប្រឹក្សាខេត្តសៀមរាប វាយតម្លៃថា ៖ អង្គវេទិកាទាំងនោះ គឺជាសញ្ញាវិជ្ជមានថ្មីបន្ថែមទៀត ចំពោះកិច្ចខិតខំប្រឹងប្រែង លើការពិគ្រោះយោបល់ ពិភាក្សា ដើម្បីពិនិត្យពិចារណា ឆ្លុះបញ្ចាំងទៅលើសមិទ្ធផលដែលសម្រេចបាន បញ្ហាប្រឈមនានាក្នុងឆ្នាំ២០១៩ និងគម្រោងសកម្មភាពជាអាទិភាព សម្រាប់ឆ្នាំ២០២០ របស់រដ្ឋបាលខេត្កសៀមរាប ។

ការចូលរួមរបស់អាជ្ញាធរមូលដ្ឋាន ប្រជាសហគមន៍ វិស័យឯកជន សង្គមស៊ីវិល និងមន្រ្តីជំនាញជាវាគ្មិនមកពីបណ្តាស្ថាប័ន អង្គភាពនានាដែលពាក់ព័ន្ធ គឺជាកម្លាំងចលករ ជំរុញឲ្យការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ កាន់តែមានល្បឿនទៅមុខ សំដៅធ្វើឲ្យថ្នាលប្រជាធិបតេយ្យនៅកម្ពុជា កាន់តែចាក់ឬសយ៉ាងជ្រៅទៅក្នុងសហគមន៍មូលដ្ឋាន ដែលព្រឹត្តិការណ៍ទាំងនោះ វាគឺជាយន្តការមួយផងដែរ ក្នុងការពង្រឹងនីតិរដ្ឋ និងអភិបាលកិច្ចល្អ ។

សមាជិក សមាជិកាសម្រាប់វេទិកាគោលដៅទី៦នេះ មានចំនួនប្រមាណជា ជាង ៧០០នាក់ មកពីក្រុងសៀមរាប និងស្រុកពួក មានវាគ្មិនជាមន្រ្តីជំនាញពាក់ព័ន្ធមកពីបណ្តាមន្ទីរ-អង្គភាពនានាចំនួន ៤២ រូប សម្រាប់ការឆ្លើយតបសំណួរ និងសំណូមពរនៃអង្គវេទិកា ។ នៅក្នុងអង្គវេទិកាគោលដៅទី៦នេះ ទទួលបានសំណួរ និងកង្វល់ផ្ទាល់មាត់ពីប្រជាសហគមន៍ចំនួន១៩ នឹងត្រូវបានវាគ្មិនឆ្លើយតបដោះស្រាយរួចរាល់ទាំង ១៩សំណួរ និងសំណូមពរទាំងនោះ ។ ដោយឡែកនៅមានសំណួរនិងសំណូមពរជាលាយល័ក្ខអក្សរចំនួន៥០ផ្សេងទៀត ដែលត្រូវយកទៅពិនិត្យ ពិភាក្សាក្នុងក្របខណ្ឌក្រុមប្រឹក្សាខេត្ត ហើយនឹងត្រូវធ្វើការឆ្លើយតប និងជម្រាបជូនដំណឹងវិញជាលាយលក័្ខអក្សរដល់ម្ខាស់សំណួរ តាមរយៈមេឃុំ ចៅសង្កាត់ ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

គួរបញ្ជាក់ដែរថា យោងតាមច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងអនុក្រឹតស្តីពីតួនាទី-ភារកិច្ច និងទំនាក់ទំនងការងាររបស់ក្រុមប្រឹក្សា-គណអភិបាលខេត្ត ក្រុមប្រឹក្សា- គណអភិបាលក្រុង-ស្រុក គឺក្នុងអំឡុងត្រីមាសទី៤ នៃឆ្នាំនីមួយៗ ក្រុមប្រឹក្សាខេត្តត្រូវរៀបចំឲ្យមានវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅតាមក្រុង-ស្រុកនានា ទូទាំងខេត្ត ៕

អត្តបទនិងរូបភាព៖ងិន គឹមឡេង

Tags: ​ក្រុមប្រឹក្សា​ខេត្ត​សៀមរាប​វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម័យប្រជុំរដ្ឋសភានាថ្ងៃនេះ បានលើកយករបៀបវារៈចំនួន ៧ មកពិភាក្សា និងអនុម័ត

សម័យប្រជុំរដ្ឋសភានាថ្ងៃនេះ បានលើកយករបៀបវារៈចំនួន ៧ មកពិភាក្សា និងអនុម័ត

ក្រុមអ្នកស្រឡាញ់សត្វសុនខក្នុងខេត្តសៀមរាបអំពាវនាវសុំឲ្យប្រជាពលរដ្ឋ ត្រូវស្រឡាញ់ ថែរក្សា និងបញ្ឈប់ការបរិភោគសាច់សុនខទាំងអស់គ្នា

ក្រុមអ្នកស្រឡាញ់សត្វសុនខក្នុងខេត្តសៀមរាបអំពាវនាវសុំឲ្យប្រជាពលរដ្ឋ ត្រូវស្រឡាញ់ ថែរក្សា និងបញ្ឈប់ការបរិភោគសាច់សុនខទាំងអស់គ្នា

បារាយណ៍ទឹកថ្លា ប្រភពទឹកប្រវិត្តសាស្ត្រនិងបច្ចុប្បន្នដ៏សំខាន់សម្រាប់ខេត្តសៀមរាប

បារាយណ៍ទឹកថ្លា ប្រភពទឹកប្រវិត្តសាស្ត្រនិងបច្ចុប្បន្នដ៏សំខាន់សម្រាប់ខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.