ភ្នំបាខែងក្នុងខេត្តសៀមរាបជាតំបន់ទាក់ទាញភ្ញៀវទេសចរណ៍សម្រាប់ការទស្សនាពេលថ្ងៃលិច
លោក ឡុង កុសល អ្នកនាំពាក្យរបស់អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ក្នុងមួយថ្ងៃៗ មានភ្ញៀវទេសចរជាច្រើនបាននាំគ្នាឡើងមកលើភ្នំបាខែងនេះ ក្នុងគោលបំណងមើលថ្ងៃលិចផង និងមកមើលប្រាសាទផង ប៉ុន្តែសម្រាប់ការឡើងទៅលើប្រាសាទទស្សនាថ្ងៃលិច បច្ចុប្បន្នអាជ្ញាធរអប្សរាបានកំណត់ឱ្យភ្ញៀវទេសចរណ៍ចំនួនតែ៣០០នាក់ទេ ដែលឡើងទៅលើកំពូលប្រាសាទភ្នំបាខែង ក្នុងពេលទស្សនាម្ដងៗ ខណៈដែលភ្ញៀវទេសចរណ៍ដទៃទៀត ដែលចង់ឡើងទៅទស្សនានៅកំពូលប្រាសាទភ្នំបាខែងដែរនោះ គឺត្រូវរង់ចាំដល់ពេលដែលអ្នកឡើងមុនៗចុះមកវិញ ទើបអាចអនុញ្ញាតឱ្យអ្នកថ្មីឡើងបន្តទៀតបាន ឬអាចមើលថ្ងៃលិចត្រឹមកំពូលភ្នំបាន ដោយអាជ្ញាធរអប្សរាបានរៀបចំឲ្យមានកន្លែងមើលថ្ងៃលិចបានដោយមិនបាច់ឡើងទៅលើប្រាសាទ ។ ...