ភ្លើងឆេះព្រៃអាម៉ាហ្សូន មានសភាពធ្ងន់ធ្ងរដោយមិនមានវិធីសាស្ត្រក្នុងការបង្ក្រាប
ប្រធានាធិបតី ប្រេស៊ីល លោក Jair Bolsonaro បានត្អូញថាប្រទេសរបស់លោកខ្វះសមត្ថភាពពន្លត់អគ្គីភ័យព្រៃអាម៉ាហ្សូនកាលពីម្សិលមិញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ហើយលោកបានប្រាប់អ្នកសារព័ត៌មានថា៖ «ព្រៃអាម៉ាហ្សូនមានទំហំធំជាងអឺរ៉ុបទាំងមូល តើយើងអាចប្រឆាំងនឹងអគ្គីភ័យនៅតំបន់ដែលមានទំហំប៉ុននេះតាមរបៀបណា? យើងមិនមានធនធានគ្រប់គ្រាន់សម្រាប់ដោះស្រាយរឿងនេះទេ អគ្គីភ័យព្រៃអាម៉ាហ្សូនបានចាប់ផ្ដើមកាលពីដើមខែសីហានេះ ហើយបានបន្តឆេះរហូតដល់សព្វថ្ងៃ។ ទីក្រុងធំជាងគេបំផុតក្នុងប្រទេសប្រេស៊ីល បានប្រែក្លាយជាងងឹតស្លុបភ្លាមៗនៅកណ្ដាលថ្ងៃត្រង់ក្រោយពេលដែលផ្សែងខ្មៅពីភ្លើងឆេះព្រៃអាម៉ាហ្សូនគ្របដណ្ដប់ទីក្រុងកាលពីថ្ងៃចន្ទកន្លងទៅ។ ហេតុការណ៍នេះកើតឡើងដោយសារភ្លើងឆេះព្រៃអាម៉ាហ្សូនដែលមានចម្ងាយរាប់ពាន់គីឡូម៉ែត្រឯណោះ។ ផ្សែងដែលហ៊ុយមកគ្របដណ្ដប់ទីក្រុងធ្វើឲ្យប្រែជាងងឹតស្លុបនេះ បានបង្កឲ្យមានការព្រួយបារម្ភជាខ្លាំងពីអ្នកប្រើប្រាស់បណ្ដាញសង្គមអំពីភ្លើងដែលកំពុងឆេះព្រៃតំបន់ត្រូពិចធំជាងគេបង្អស់ក្នុងពិភពលោកដែលត្រូវបានគេស្គាល់ថាជា ...