Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប លើកឡើងថាបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋមិនមែនជាវិបត្តិនោះទេ តែជាគន្លឺះសម្រាប់ដោះស្រាយស្វែងរកការរីកចម្រើន

ដោយ Pothe Thun
05/08/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានមានប្រសាសន៍ថា បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ វាមិនមែនជាវិបត្តិនោះទេ តែវាជាគន្លឺះសម្រាប់ធ្វើការដោះស្រាយ ដើម្បីស្វែងរកការអភិវឌ្ឍ តាមរយៈនៃការកែលម្អបញ្ហាប្រឈមទាំងនោះ ដូច្នេះសំណូមពរដល់ក្រុមការងាររបស់ក្រុមប្រឹក្សាខេត្ត ដែលបានចុះតាមក្រុងស្រុក និង ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ត្រូវធ្វើរបាយការណ៍ឲ្យបានច្បាស់លាស់ អំពីសកម្មភាព និងលទ្ធផលដែលទទួលបានអំពីការសង្កេតរបស់ខ្លួន ពិសេសលើស្វែងយល់ឲ្យបានស៊ីជម្រៅលើបញ្ហាលំបាក ក្តីកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងនៅក្នុងវេទិកានានា ។

ឯកឧត្តម អ៊ឹង ហឿន មានប្រសាសន៍យ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៥ របស់ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី៣ នៅសាលប្រជុំសាលាខេត្ត កាលពីព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ ក្នុងអំឡុងពេលនៃការលើកបង្ហាញតាមរយៈសំណួរចម្លើយ រវាងសមាជិកក្រុមប្រឹក្សាខេត្ត ជាមួយនឹងស្ថាប័នជំនាញពាក់ព័ន្ធ ក្នុងនោះរួមមានបញ្ហានៃការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ , បញ្ហាបរិស្ថានទីក្រុង និងការរៀបចំសណ្តាប់ធ្នាប់សាធារណៈជាដើម ដែលបញ្ហាប្រឈមទាំងនោះ ត្រូវបានអង្គពិភាក្សាឯកភាពសម្របសម្រួលនីតិវិធី ដាក់ចេញនូវយន្តការឆ្លើយតបឲ្យមានប្រសិទ្ធភាព ។

គួររំលឹកថា កិច្ចប្រជុំសាមញ្ញលើកទី១៥ របស់ក្រុមប្រឹក្សាខេត្តសៀមរាប បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និង លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត និង អាជ្ញាធរក្រុងស្រុកក្នុងខេត្ត ដែលមានរបៀបវារ:ចំនួន៣ គឺ ៖១- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខេត្ត កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ , ២- ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២០ ស្ដីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្តសៀមរាប និង ៣ – បញ្ហាផ្សេងៗ ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ឹង ហឿន មានប្រសាសន៍បញ្ជាក់ទៀតថា បញ្ហាជំងឺកូវីដ១៩ ពិតជាបានបង្កឲ្យមានវិបត្តិប្រឈមចំពោះសេដ្ឋកិច្ចសង្គម និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រាកដមែន ក៏ប៉ុន្តែស្ថិតក្នុងឱកាសនេះដែរ កូវីដ១៩ ពុំបានធ្វើឲ្យផែនការអភិវឌ្ឍរបស់ខេត្ត ស្ថិតក្នុងស្ថានភាពអវិជ្ជមាននោះទេ តែត្រូវបានប្រើប្រាស់កាលៈទេសៈនេះ ជំរុញឲ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបង្កើតឱកាសត្រៀមឆ្លើយតបចំពោះមុខ និងក្រោយវិបត្តិកូវីដ១៩ ៕

អត្ថបទ និង រូបថត ៖ លោក ងិន គឹមឡេង
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងារចម្រុះខេត្តសៀមរាប ចុះបិទទីតាំងបៀរហ្គាឌិន ចំនួន០៤កន្លែងទៀតក្នុងក្រុងសៀមរាប ដែលល្មើសលួចបើកអាជីវកម្ម

ក្រុមការងារចម្រុះខេត្តសៀមរាប ចុះបិទទីតាំងបៀរហ្គាឌិន ចំនួន០៤កន្លែងទៀតក្នុងក្រុងសៀមរាប ដែលល្មើសលួចបើកអាជីវកម្ម

មន្ទីរសុខាភិបាលខេត្តសៀមរាប៖ រយៈពេល១០ថ្ងៃចុងក្រោយ ខេត្តសៀមរាបផ្ទុះជំងឺគ្រុនឈីកជាង១ពាន់ករណី

មន្ទីរសុខាភិបាលខេត្តសៀមរាប៖ រយៈពេល១០ថ្ងៃចុងក្រោយ ខេត្តសៀមរាបផ្ទុះជំងឺគ្រុនឈីកជាង១ពាន់ករណី

យ៉ាងហោចណាស់មនុស្សជាង៧០នាក់បានស្លាប់និងជាង៤,០០០នាក់រងរបួស ក្នុងករណីផ្ទុះដ៏កក្រើក នៅរដ្ឋធានីរបស់លីបង់

យ៉ាងហោចណាស់មនុស្សជាង៧០នាក់បានស្លាប់និងជាង៤,០០០នាក់រងរបួស ក្នុងករណីផ្ទុះដ៏កក្រើក នៅរដ្ឋធានីរបស់លីបង់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.