Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ក្រុមការងារចម្រុះខេត្តសៀមរាប ចុះបិទទីតាំងបៀរហ្គាឌិន ចំនួន០៤កន្លែងទៀតក្នុងក្រុងសៀមរាប ដែលល្មើសលួចបើកអាជីវកម្ម

ដោយ Pothe Thun
05/08/2020
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
39
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ក្រុមការងារចម្រុះខេត្តសៀមរាប រួមមានក្រុមការងារអធិការកិច្ចនៃមន្ទីរទេសចរណ៍ខេត្ត សហការជាមួយតំណាងរដ្ឋបាលក្រុងសៀមរាប និងអធិការដ្ឋានក្រុងសៀមរាប បានបន្តចុះផ្អាកសកម្មភាពទីតាំងបៀរហ្គាឌិន ចំនួន០៤កន្លែងទៀត ដែលលួចបើកអាជីវកម្មល្មើសនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តសៀមរាប ក្នុងដំណាក់កាលនៃការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវី១៩ ក្នុងនោះមាន ៖ ១- សែនសប្បាយ ហ្កាឡាក់ស៊ី ដែលអាជ្ញាបណ្ណទេសចរណ៍ ហួសសុពលភាព , ២- សែនមនោរម្យ ក្លាស៊ីក៥ ដែលគ្មានអាជ្ញាបណ្ណទេសចរណ៍ , ៣-សែនមនោរម្យ ក្លាស៊ីក ដែលគ្មានអាជ្ញាបណ្ណទេសចរណ៍ និង ៤- ផ្លាទីនឹម សែនសប្បាយ ដែលគ្មានអាជ្ញាបណ្ណទេសចរណ៍ ដែលទីតាំងបៀរហ្គាឌិនទាំង០៤នេះ ស្ថិតនៅក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ។

លោកវរៈសេនីត្រី ឃីម ផល្លា អធិការរង នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី២៧ ខែកក្កដា រហូតដល់ថ្ងៃទី0៤ ខែសីហា ឆ្នាំ២០២០នេះ ក្រុមការងារចម្រុះខេត្តសៀមរាប បានចុះបិទហាងបៀរហ្គាឌិនបណ្ណោះអាសន្នចំនួនជាង១១កន្លែងហើយ ដែលមានទីតាំងស្ថិតនៅសង្កាត់សាលាកំរើក និងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដោយសារល្មើសនឹងបម្រាមរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយក្រោយពីបិទបណ្ដោះអាសន្ន ក្រុមការងារបានណែនាំឲ្យម្ចាស់អាជីវកម្ម ដាក់ពាក្យស្នើសុំច្បាប់នៅច្រកចេញចូលតែមួយរដ្ឋបាលខេត្ត និងអនុវត្តតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ដើម្បីប្រែក្លាយទៅជាភោជនីយដ្ឋានឲ្យបានត្រឹមត្រូវ ទើបអាចបើកដំណើរការអាជីវកម្មបានវិញ ។

លោក ហេង សារ៉ាឌី មន្ដ្រីអធិការកិច្ចនៃមន្ទីរទេសចរណ៍ខេត្ដសៀមរាប មានប្រសាសន៍ថា មន្ត្រីជំនាញបានណែនាំ និងធ្វើកិច្ចសន្យាជាមួយម្ចាស់អាជីវកម្មទាំងពីរ ត្រូវគោរពឲ្យបាននូវវិធានសុវត្ថិភាពនានា របស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ចាំបាច់មួយចំនួន ដោយត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គលនិងសង្គម រៀបចំម៉ាស៊ីនវាស់កម្តៅ ទឹកអាកុល ឬជែលលាងដៃ បុគ្គលិកត្រូវពាក់ម៉ាស់ការពារ រក្សាអនាម័យសុវត្ថិភាពម្ហូបអាហារ និងមិនអនុញ្ញាតឲ្យមានសកម្មភាពប្រគុំតន្រ្តី និងច្រៀងខារ៉ាអូខេក្នុងបន្ទប់ជាដាច់ខាត ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

សូមបញ្ជាក់ថា ទីតាំងបៀរហ្គាឌិន និងខារ៉ាអូខេ ជាង១១កន្លែង ដែលក្រុមការងារចម្រុះខេត្ត បានចុះបិទជាបណ្ណោះ ដោយសារគ្មានច្បាប់ និង អាជ្ញាបណ្ណហួសសុលភាពនោះ រួមមាន ៖ សែនសប្បាយហ្កាឡាក់ស៊ី , សែនមនោរម្យ ក្លាស៊ីក៥ , សែនមនោរម្យ ក្លាស៊ីក , ផ្លាទីនឹម , សែនសប្បាយ ហ្គាឡាក់ស៊ី , សែនមនោរម្យក្លាស៊ីក៥ , សែនមនោរម្យក្លាស៊ីក៧ , សែនសប្បាយផ្លាទីនឹម , ម្លប់ជ្រៃត្រជាក់ចិត្តកំពុងបើកនិងបង្កប់ខារ៉ាអូខេ , ម្លប់ដូងពិភពព្រិលថ្មី កំពុងបើកនិងបង្កប់ខារ៉ាអូខេ និង ស្នាដៃម៉ែក្មេក៥ បង្កប់ខារ៉ាអូខេ ៕

អត្ថបទ និង រូបថត ៖ លោក ឈិត សាវី
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: បិទបៀរហ្គាឌិនលួចបើកអាជីវកម្ម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរសុខាភិបាលខេត្តសៀមរាប៖ រយៈពេល១០ថ្ងៃចុងក្រោយ ខេត្តសៀមរាបផ្ទុះជំងឺគ្រុនឈីកជាង១ពាន់ករណី

មន្ទីរសុខាភិបាលខេត្តសៀមរាប៖ រយៈពេល១០ថ្ងៃចុងក្រោយ ខេត្តសៀមរាបផ្ទុះជំងឺគ្រុនឈីកជាង១ពាន់ករណី

យ៉ាងហោចណាស់មនុស្សជាង៧០នាក់បានស្លាប់និងជាង៤,០០០នាក់រងរបួស ក្នុងករណីផ្ទុះដ៏កក្រើក នៅរដ្ឋធានីរបស់លីបង់

យ៉ាងហោចណាស់មនុស្សជាង៧០នាក់បានស្លាប់និងជាង៤,០០០នាក់រងរបួស ក្នុងករណីផ្ទុះដ៏កក្រើក នៅរដ្ឋធានីរបស់លីបង់

រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ចំនួនបីដែលជាសំណើរបស់រាជរដ្ឋាភិបាលមកពិនិត្យសិក្សា

រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ចំនួនបីដែលជាសំណើរបស់រាជរដ្ឋាភិបាលមកពិនិត្យសិក្សា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.