អាជ្ញាធរខេត្តសៀមរាប គ្រោងជួបពិភាក្សាជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីរៀបចំកន្លែងផ្តល់សេវា មគ្គុទ្ទេសក៍ទេសចរណ៍ ជូនដល់ភ្ញៀវនៅតាមប្រាសាទ
ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយមគ្គុទ្ទេសក៍ទេសចរណ៍ ក្នុងខេត្តសៀមរាប នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ដោយសារតែវិបត្តិ នៃជំងឺរាតត្បាតកូវីដ-១៩ ក្នុងរយ:ពេល ២ឆ្នាំមកនេះ មគ្គុទ្ទេសក៍ទេសចរណ៏នៅតំបន់អង្គរ បានជួបការលំបាកយ៉ាងខ្លាំងផ្នែកជីវភាព ដោយសារតែគ្មានភ្ញៀវទេសចរមកកម្សាន្តព្រោះតែកូវីដ-១៩ ដោយអ្នកខ្លះបានងាកទៅរកការងារផ្សេងធ្វើបណ្ណកោះអាសន្ន ដោយខ្លះធ្វើជាកម្មករសំណង់ អ្នកខ្លះរត់ម៉ូតូឌុប ...