សមាគមសហគ្រិនវ័យក្មេងកម្ពុជា អំពាវនាវដល់សប្បុរសជនបរិច្ចាកឈាមជួយសង្គ្រោះជីវិតអ្នកជំងឺ ខណៈកំពុងដឹកនាំយុវជនប្រមាណ១.៥០០នាក់ ស្ម័គ្រចិត្តបរិច្ចាកឈាមជូនមន្ទីរពេទ្យបង្អែកខេត្តសៀមរាប
ថ្លែងក្នុងឱកាសយុទ្ធនាការលើកទី៣ នៃការបរិច្ចាគឈាមដើម្បីជួយសង្គ្រោះជីវិត ដែលរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលផ្តល់ឈាមនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នាថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ ២០១៩នេះ លោក ឡាយ គឹមសួគ៌ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានឲ្យដឹង នេះជាឆ្នាំទី៣ ហើយ ដែលសមាគមសហគ្រិនវ័យក្មេងកម្ពុជា បើកយុទ្ឋនាការទ្រង់ទ្រាយធំក្នុងការបរិច្ចាកឈាមដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺដែលត្រូវការឈាម ក្រោមប្រធានបទ៖ ផ្តល់ឈាមដើម្បីជីវិតគ្រួសារយើងនិងមនុស្សគ្រប់គ្នា ដែលជាការស្ម័គ្រ ...